Wednesday, November 23, 2011
ដឹងអ្វីខ្លះពីរង្វាន់ណូបែល?
រង្វាន់ណូបែល គឺជាពានរង្វាន់អន្តរជាតិប្រចាំឆ្នាំ ដែលផ្ដល់ដោយគណៈកម្មាធិការស្កង់ឌីណូវ (Scandinavian) ដើម្បីទទួលស្គាល់ដល់ស្នាដៃលើការអភិវឌ្ឍវប្បធម៌និងវិទ្យាសាស្ត្រ។
រង្វាន់ណូបែល ត្រូវបានបង្កើតឡើងដោយលោក Alfred Nobel ជាអ្នករកឃើញគ្រឿងផ្ទុះ (ឌីណាម៉ាយ) ដំបូងបំផុត។ រង្វាន់នេះត្រូវបានផ្ដល់ទៅឲ្យម្ចាស់ជយលាភីណាដែលរកឃើញទ្រឹស្ដី និងគំនិតថ្មីៗ នៅក្នុងមុខវិជ្ជាបួនគឺ រូបវិទ្យា គីមីវិទ្យា សរីរវិទ្យា (ឱសថសាស្ត្រ) អក្សរសាស្ត្រ និងអ្នកដែលបង្កើតឲ្យមានសន្តិភាព។ រង្វាន់នេះ ត្រូវបានផ្ដល់ជាលើកដំបូងក្នុងឆ្នាំ១៩០១។ ក្រោយមក នៅឆ្នាំ១៩៦៨ រង្វាន់នេះត្រូវបានគេបន្ថែមមួយផ្នែកទៀតគឺផ្នែកសេដ្ឋកិច្ច។
មុននឹងឈានដល់ការបង្កើតរង្វាន់នេះឡើង លោក Alfred Nobel ជាគីមីវិទូ ជាវិស្វករ និងអ្នកច្នៃប្រឌិតផលិតសព្វាវុធ និងគ្រឿងផ្ទុះដ៏ប៉ិនប្រសព្វ។
នៅឆ្នាំ១៨៨៨ លោក Alfred មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានអានរបាយការណ៍មួយដែលចេញផ្សាយដោយកាសែតបារាំង ដែលមានចំណងជើងថា “Le marchand de la mort est mort” ជាភាសាអង់គ្លេស “The merchant of death is dead”។
អត្ថន័យនៅក្នុងកាសែតនេះ បានបញ្ជាក់ថា “លោក Alfred បានក្លាយជាអ្នកមាន តាមរយៈការបង្កើតមធ្យោបាយសម្លាប់មនុស្ស បានច្រើន និងបានរហ័ស មិនដែលធ្លាប់ពីមុនមកនោះទេ…”។ នៅពេលនោះហើយ ទើបធ្វើឲ្យរូបលោក មានការស្រងាកចិត្ត ទៅលើសមិទ្ធផលដែលខ្លួនបានបង្កើតកន្លងមក។ ចាប់តាំងពីពេលនោះហើយ ដែលលោកចាប់ផ្ដើមផ្លាស់ប្ដូរចិត្ត។
មុនពេលលោកស្លាប់នៅខែធ្នូ១៨៩៦ Alfred មានបំណងបង្កើតរង្វាន់ជាច្រើន ដែលផ្ដល់ប្រយោជន៍ដល់មនុស្សជាតិ នៅក្នុងវិស័យរូបវិទ្យា សរីរវិទ្យា គីមីវិទ្យា សន្តិភាព និងអក្សរសាស្ត្រ។ មរតកចុងក្រោយបំផុត ដែលលោកបានសរសេរមុនពេលស្លាប់មួយឆ្នាំគឺ លោកសុខចិត្តបានលះបង់ទ្រព្យសម្បត្តិចំនួន៩៤% ដែលមានតម្លៃប្រមាណ១៨៦លានដុល្លារ (គិតក្នុងឆ្នាំ២០០៨) សម្រាប់បង្កើតរង្វាន់ណូបែលផ្ដល់ដល់មុខវិជ្ជាទាំងប្រាំនេះ។
ដោយសារ មានការមន្ទិលសង្ស័យ មូលនិធិនេះ មិនត្រូវបានបង្កើតភ្លាមនោះទេ។ សភាប្រទេសន័រវែសបានសម្រេចឲ្យបង្កើតមូលនិធិនេះជាផ្លូវការឡើងនៅខែមេសា ឆ្នាំ១៨៩៧។
បន្ទាប់មកទៀត មូលនិធិណូបែល ត្រូវបានបង្កើតឡើងជាអង្គការឯកជន នៅថ្ងៃទី២៩ មិថុនា ឆ្នាំ១៩០០ ដើម្បីគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាល ដើម្បីឲ្យស្របទៅតាមឆន្ទៈរបស់លោក Nobel។
ណូបែលសន្តិភាព ត្រូវបានប្រគល់ដំបូងទៅឲ្យលោក Frederic Passy សហស្ថាបនិកបង្កើតសហភាពអន្តរសភា និងលោក Henry Dunant ជាស្ថាបនិកបង្កើតគណៈកម្មការអន្តរជាតិកាកបាទក្រហម ។ ចំណែក ខាងរូបវិទ្យា ត្រូវបានផ្ដល់ទៅឲ្យលោក Wilhelm Conrad Rontgen អ្នករកឃើញកាំរស្មី X និងលោក Philipp Lenard ដែលរកឃើញកាំរស្មីកាតូត (Cathode Ray)។
ខាងអក្សរសាស្ត្រវិញ ផ្ដល់ជាលើកដំបូងទៅឲ្យអ្នកនិពន្ធកំណាព្យ និងជាទស្សនវិទូសញ្ជាតិបារាំងគឺលោក Sully Prudhomme។ ខាងឱសថសាស្ត្រ ឬសរីរាង្គវិទ្យា បានផ្ដល់ដំបូងដល់អ្នកស្រី Emil Von Behring ជាអ្នករកឃើញថ្នាំប្រឆាំងជំងឺខាន់ស្លាក់ដំបូង។ ចំណែកខាងគីមីវិទ្យា ត្រូវបានផ្ដល់ជាលើកដំបូងឲ្យលោក Jacobus H. van’t Hoff ជាអ្នកស្រាវជ្រាវលើអត្រាប្រតិកម្ម សមតាគីមី និងជាអ្នកសិក្សាសម្ពាធអូស្មូហ្សីស។
ដោយឡែក សម្រាប់ណូបែលផ្នែកសេដ្ឋកិច្ច ដែលបង្កើតឡើងក្រោយគេក្នុងឆ្នាំ១៩៦៨ ត្រូវបានប្រគល់ជាលើកដំបូងក្នុងឆ្នាំ១៩៦៩ ដល់ម្ចាស់ជយលាភីរួមគ្នាគឺលោក Jan Tinbergen និង Ragnar Frisch ដែលបានរកឃើញម៉ូដែលឌីណាមិចសម្រាប់វិភាគដំណើរការណ៍សេដ្ឋកិច្ច។
គិតចាប់ពីឆ្នាំ១៩០១ ដល់ឆ្នាំ២០១០ រង្វាន់ណូបែលត្រូវបានប្រគល់អស់ប្រមាណ ៨៤០ រង្វាន់ ក្នុងនោះមានម្ចាស់ជយលាភីខ្លះទទួលបានលើសពីមួយ។ ៨៤០រង្វាន់នោះ មានអង្គការចំនួន២០ និងម្ចាស់ជយលាភី៨១៣នាក់ទទួលបាន។ ក្នុងចំណោមអ្នកទទួលបានទាំង៨១៣នាក់ មានស្ត្រី៤០នាក់។
ពី១៩០១ដល់ទៅ២០១១នេះ ជនជាតិអាមេរិកទទួលបានរង្វាន់នេះច្រើនគេរហូតដល់ទៅ៣២៦ ចក្រភពអង់គ្លេស១១៦ អាល្លឺម៉ង់១០២ បារាំង៥៧ ស៊ុយអែត២៨ រុស្សី២៧ ស្វីស២៦ អ៊ីតាលី២០ ជប៉ុន១៩ ហុល្លង់១៩ កាណាដា១៩ អូស្ត្រាលី១៩ និងប្រទេសជាច្រើនទៀត។
ចំណែកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) វិញ មានតែពីរប្រទេសប៉ុណ្ណោះដែលធ្លាប់ទទួលបានគឺ អ្នកស្រីអង់សានស៊ួជីសញ្ជាតិមីយ៉ាន់ម៉ា ទទួលបានណូបែលសន្តិភាពនៅឆ្នាំ១៩៩១ និងលោក Lê Ðức Thọ សញ្ជាតិវៀតណាម ទទួលបានណូបែលសន្តិភាពនៅឆ្នាំ១៩៧៣៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment