លោកនាយកសាលាបានអនុវត្តនូវវិធានការយ៉ាងតឹងរ៉ឹងមួយដើម្បីជៀសវាងសិស្សបើកប្រ៊ូយ៉ុង និងលួចមើលគ្នានៅពេលប្រឡង ដោយឱ្យសិស្សទាំងអស់អង្គុយលើកៅអីជាជួរៗនៅទីធ្លាកណ្តាលវាល ដើម្បីងាយស្រួលលោកគ្រូ អ្នកគ្រូដើរត្រួតពិនិត្យ ។
មន្ត្រីផ្នែកអប់រំនៅអនុវិទ្យាល័យស៊ីហ៊ង ក្នុងខេត្តហ៊ូបេ ប្រទេសចិននិយាយថា ដោយសារតែមានការរំខានពីក្រុមសិស្សដែលបើកមើលប្រ៊ូយ៉ុង និងលួចមើលគ្នា ហេតុនេះហើយបានជាលោកគ្រូ អ្នកគ្រូរបស់ពួកគេអនុវត្តនូវវិធានការបែបនេះ ដើម្បីឱ្យប្រាកដថា គ្មានសិស្សណាម្នាក់ហ៊ានលួចបើកឯកសារបានទេ ថែមទាំងមិនហ៊ានបំលាស់ទីទៅលួចមើលគ្នាទៀត។ ម្យ៉ាងទៀត ក៏គ្មានសិស្សនៅក្នុងថ្នាក់ណាម្នាក់ ហ៊ានរត់យកវិញ្ញាសាឱ្យមិត្តភក្តិរបស់ពួកគេដែលកំពុងប្រឡងដែរ៕
No comments:
Post a Comment