About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, November 9, 2011

ស្ត្រី​មាន​គភ៌​​ចូល​ចិត្ត​បិទកៅ​អៀក​វេជ្ជ​សាស្ត្រ​និង​ទំ​ពា​ស្ករ​កៅ​ស៊ូ​ប៉ះពាល់ទារក​ក្នុង​ផ្ទៃ

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​របស់​អាមេរិក​បានអះ​​អាង​ថា ស្ត្រី​មាន​គភ៌​ដែល​ប្រើ​ប្រាស់​កៅ​អៀក​វេជ្ជ​សាស្ត្រ​(បិទលើ​ស្បែក​ដៃ​ឬខ្នង​ជំ​នួស​ការជក់​បារី​)​និង​ស្ករកៅ​ស៊ូ​ក្នុង​គោល​បំណង​ជួយ​បំ​បាត់​ការញៀន​បារី​​​​គឺ​មានន័យ​ថា​ពួក​គេ​កំពុង​តែ​ធ្វើ​ឲ្យ​មាន​របួស​ដល់​កូន​ដែល​នៅ​ក្នុង​ផ្ទៃ​ហើយ​ ។
ក្រុម​អ្នក​វិទ្យាសាស្ត្រ​​និយាយ​ថា​ សារ​ធាតុ​ញៀន​ដែល​មាន​នៅ​ក្នុង​កៅអៀក​ក៏​ដូចជា​ស្ករ​កៅ​ស៊ូ​ត្រូវ​បាន​ស្រូបយក​ដោយ​ទារក​ក្នុង​ផ្ទៃ​ហើយ​ប្រការ​នេះ​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​និង​មាន​បញ្ហា​ដល់​បេះ​ដូង​ពេល​ក្រោយ​។ បណ្តា​អ្នក​វិទ្យាសាស្ត្រ​របស់​អាមេរិក​ទាំង​នេះ​មាន​ការ​សង្ស័យ​ថា សារ​ធាតុ​នីកូ​ទីន​ដែល​មាន​នៅ​ក្នុង​កៅ​អៀក​វេជ្ជ​សាស្ត្រអាច​បង្កឲ្យ​មាន​ភាព​គ្រោះ​ថ្នាក់​ដល់​ធាតុ​គីមី​ទាំង​ឡាយ​ដែល​មាន​នាទី​បង្កើត​ជា​សរសៃ​ឈាម​របស់​ទារក​ក្នុង​ខណៈ​ធាតុ​គីមី​ទាំង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ផ្ទៃ​។
បណ្តា​ស្ត្រី​មាន​គភ៌​ដែល​ញៀន​ជក់​បារី​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ការ​ពិ​បាក​ក្នុង​ការ​ទទួល​យក​ដំបូន្មាន​របស់​គ្រូ​ពេទ្យ​ដែល​សុំ​ឲ្យ​ពួក​គេ​បោះ​បង់​ការទំ​ពាស្ករកៅ​ស៊ូ​ ឬក៏​បិទ​កៅ​អៀក​វេជ្ជ​សាស្ត្រ។
កាលពី​ពេល​កន្លង​មក​នៅ​លើ​កញ្ចប់​របស់​កៅ​អៀក​វេជ្ជ​សាស្ត្រ​ឬ​កញ្ចប់​ស្ករកៅ​ស៊ូ​តែង​មាន​សរសេរ​បំ​រាម​ដែល​ថា «ស្ត្រី​មាន​គភ៌​ហាម​ប្រើ​»។
វេជ្ជ​បណ្ឌិត​DaLiao Xiaoមកពី​សាកល​វិទ្យា​ល័យ​ឱសថ​សាស្ត្រLoma Lindaនៅ​រដ្ឋ​កាលី​ហ្វ័រនីញ៉ា​សហរដ្ឋ​អាមេរិក​បាននិយាយ​ថា​៖«យើង​​បាន​រក​ឃើញ​ការ​ជាប់​ទាក់​ទង​ជា​មួយ​គ្នា​យ៉ាង​ច្បាស់​លាស់​រវាង​ការ​ជក់​បារី​  ការ​ប្រើ​ប្រាស់​កៅ​អៀក​វេជ្ជ​សាស្ត្រ​ក៏​ដូចជា​ស្ករកៅ​ស៊ូ​ទៅ​នឹង​ការ​បំ​ផ្លាញ​សុខ​ភាព​ក្មេង​ក្នុង​អនាគត​វែង​ឆ្ងាយ​»។
ចំណែក​លោកសាស្ត្រា​ចារ្យ​ជែរីមី ភើ​សុន​នាយក​រង​ឱសថ​សាស្ត្រ​របស់​មូល​និធិ​ជំ​ងឺ​បេះ​ដូង​អង់​គ្លេស​(British Heart Foundation)បាន​និយាយ​ថា​៖«ការ​សិក្សា​លើក​នេះ​បាន​ផ្តល់​ភស្តុតាង​កាន់​តែ​ច្បាស់​បន្ថែម​ទៀត​ដែល​ថា​ ប្រើ​ប្រាស់​សារ​ធាតុ​នីកូ​ទីន​ច្រើន​អំឡុង​មាន​គភ៌​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្កើន​អត្រា​ប្រឈម​នឹង​ជំ​ងឺ​បេះ​ដូង​ដល់​កុ​មារ​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត​ផង​ »៕

No comments:

CASINO





MOBILE MAGAZINE