មហាកំផែងចិនក៏ចាត់ចូលជាអច្ឆរិយវត្ថុពិភពលោកដែរ។ កំផែងនេះធ្វើឡើងពីថ្មមានទម្រង់ដូចជារបងការពារប្រទេសដើម្បីទប់ស្កាត់ការឈ្លានពានរបស់ខ្មាំងសត្រូវនាសម័យនោះ។ មហាកំផែងនៅទីនោះភាគច្រើនត្រូវបានកសាងនៅសតវត្សទី ៥មុនគ្រិស្តសករាជមកម្ល៉ោះ ហើយក៏ត្រូវបានកសាងជាបន្តនិងជួសជុលឡើងវិញរហូតដល់សតវត្សទី១៦។ មហាកំផែងមួយក្នុងចំណោមមហាកំផែងដែលអស្ចារ្យជាងគេត្រូវបានកសាងនៅចន្លោះឆ្នាំ២២០ដល់២០៦មុនគ្រិស្តសករាជដោយព្រះចៅអធិរាជទីមួយរបស់ចិនQin Shi Huang។ មហាកំផែងនេះចិនកសាងឡើងដើម្បីទប់ទល់នឹងសត្រូវដែលប្រើអាវុធតូចដូចជាដាវឬលំពែងជាដើម។
កំផែងយក្សនេះលាតសន្ធឹងពីក្រុងShanhaiguan នៅភាគខាងកើត ដល់ទន្លេLop Nur ភាគខាងលិច។ការសិក្សាដោយប្រើបច្ចេកវិទ្យាទំនើបបានកំណត់ថា មហាកំផែងទាំងមូលរួមទាំងដៃផ្សេងទៀតរបស់វា មានប្រវែងសរុបដល់ទៅ៨៨៥១.៨គីឡូម៉ែត្រ។ ក្នុងនោះបើគិតតែកំផែងសុទ្ធមានប្រវែង៦២៥៩.៦គីឡូម៉ែត្រ រន្ធចូលទៅក្នុងដីមានប្រវែង៣៥៩.៧គីឡូម៉ែត្រ និងរបាំងធម្មជាតិដូចជាទួលឬទន្លេមានប្រវែង២២៣២.៥គីឡូម៉ែត្រ។មហាកំផែងទាំងអស់មានកម្ពស់និងទទឹងផ្សេងៗគ្នា តែភាគច្រើនមានកម្ពស់ពី៥ទៅ៨ម៉ែត្រនិងទទឹង៥ម៉ែត្រ។នៅសម័យនោះពិបាកក្នុងការរកវត្ថុធាតុដើម ដូច្នេះចិនត្រូវយកដី ឥដ្ឋ ថ្មភ្នំ និងឈើមកកសាង។ យោងតាមការប៉ាន់ស្មានមានកម្មករជាង១លាននាក់បានស្លាប់នៅក្នុងការកសាងមហាកំផែងនេះ។
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment