About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, November 9, 2011

មន្ទីរពេទ្យ​បោះ​ទារក​ទើប​នឹង​កើតចោល​ ស្មាន​តែ​ស្លាប់

តាម​ប្រភព​ពី​ស៊ីន ហួរ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ៦ វិច្ឆិកា បាន​ឱ្យ​ដឹង​ថា មាន​ការ​ឆោឡោ និង​ភ្ញាក់​ផ្អើល​យ៉ាងកក្រើកមួយ​បណ្តាល​មក​ពី​មន្ទីរ​ពេទ្យ​បាន​បោះ​ទា​រក​​ដែល​ទើប​នឹង​កើត​មក​ ហើយ​​​ស្មាន​តែ​ស្លាប់តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ​។​
ឧប្បតិ្តហេតុ​នេះ​បាន​កើត​ឡើងនៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​ស្ថិត​នៅ​ខេត្តហ្គងដុង ភាគ​ខាង​ត្បូង​ប្រទេស​ចិន ហើយ​បញ្ហានេះ​បាន​ធ្វើ​ឱ្យ​សាធារណ​ជន​មាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង ហើយ​បាន​ញ័រ​រញ្ជួយ​ទូទាំង​ប្រព័ន្ធ​គ្រប់​គ្រង​នៅ​ក្នុង​មន្ទីរ​ពេទ្យ។
ប្រភព​បន្ត​ថា អ្នក​​ស្រី លូ ដុង​ម៉ី អាយុ២២​ឆ្នាំ​ ​មាន​ផ្ទៃ​ពោះ​រយៈ​ពេល​៣២​សប្តាហ៍​ ក៏សម្រាល​បាន​កូន​ប្រុស​ម្នាក់ ដោយ​មានគិលានុប្បដ្ឋាយិ​កា​ចំនួន​២នាក់ នៅក្នុង​មន្ទីរ​ពេទ្យ​ Nanhai Red Cross Hospital ជា​អ្នក​ជួយ​សម្រាល ។ ក្រោយ​ពេល​កើត​មក ទារក​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា មិន​ដក​ដង្ហើម មិន​ស្រែក​យំ ព្រម​ទាំង​មិន​មាន​កម្រើក​កាយ​វិការ ហើយ​ស្បែក​ឡើង​ពណ៌​ស្វាយ​ទៀត​ផង។ ពេល​នោះ គិលានុប្បដ្ឋាយិកា​ទាំង​ពីរស្មាន​តែ​ទារក​នោះ​ស្លាប់​ ក៏​ខ្ចប់​ទារក​នៅ​ក្នុង​ថង់​ប្លាស្ទីក ហើយ​យក​ទៅ​បោះ​ចោល​ក្នុង​បន្ទប់​ដាក់​កាក​សំណល់។ កន្លះ​ម៉ោង​ក្រោយ​មក​គ្រួ​សារ​របស់​អ្នក​ស្រី​លូ បាន​មក​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​យក​សព ស្រាប់​តែ​ប្រទះ​ឃើញ​ទារក​នោះ​នៅ​រស់នៅ​ឡើយ ។
ទាក់​ទឹន​នឹង​បញ្ហា​នេះ លោក ហ៊ង លីជន (Huang Lichuan)​ប្រធាននាយកដ្ឋាន​ផ្នែក​សម្ពប និង​រោគ​ស្ត្រី​នៃ​មន្ទីរ​ពេទ្យ​បាន​សារ​ភាព​ថា បញ្ហា​នេះ ​គិលានុប្បដ្ឋាយិកា ទាំង​ពីរនាក់​បាន​ធ្វើ​ការ​វិនិច្ឆ័យ​ទៅ​លើ​ទារក​ទើប​នឹង​កើត​នោះ​ខុស និង​ខ្វះ​ខាត​នូវ​បទ​ពិសោធន៍ខាង​សម្ពប ។
ចំណែក​លោក​ វ៉ាង ហៃ​ហ្សាង ស្វាមី​របស់​អ្នក​ស្រី​លូ បាន​រៀប​រាប​ថា នៅ​យប់​នោះ​ពួក​គេ​បាន​ហៅ​វេជ្ជ​បណ្ឌិត​ប្រចាំ​ការ​ជា​ច្រើន​លើក​ច្រើន​សា ប៉ុន្តែ​ពុំ​មាន​អ្នក​ណា​ម្នាក់​​ជួយ​ទេ​។
ចំពោះ​បញ្ហានេះ ប្រធាន​មន្ទីរ​ពេទ្យ​បាន​ពន្យល់​ប្រាប់​ថា នៅ​យប់​នោះ លោក​វេជ្ជ​បណ្ឌិត​ប្រចាំ​ការ​កំពុងជួយ​សង្គ្រោះ​អ្នក​ជំងឺ​ម្នាក់​ដែល​រង​របួស​​​ហូរ​ឈាម​យ៉ាង​ធ្ងន់​ធ្ងរ។
ពាក់​ព័ន្ធ​នឹង​ការណី​នេះ អាជ្ញាធរ​សុខភាព​ប្រចាំ​តំបន់​បាន​បើក​ការ​ស៊ើប​អង្កេតជុំ​វិញឧប្បត្តិ​ហេតុ​នេះ ហើយ​បញ្ហា​ធំ​របស់​ប្រ​ធាន​ពេទ្យ​នោះ​គឺ លោក​វេជ្ជ​បណ្ឌិតប្រចាំ​ការ​នៅ​យប់​ថ្ងៃ​កើត​ហេតុ រួម​ទាំង​គិលានុប្បដ្ឋាយិ​កា​ទាំង​ពីរ​នាក់​ត្រូវ​បាន​បញ្ឈប់​ពី​ការ​ងារ​ជា​បណ្តោះ​អាសន្ន។
លោក ប៉ាន់ យ៉ុងតុង ប្រធាន​នាយក​ដ្ឋាន​ផ្នែក​សុខ​ភាព​ប្រចាំ​ស្រុកណានហៃ បាន​មាន​ប្រសាសន៍​ថា ពួក​គេ​ទាំង​នោះ​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ឧប្បតិ្ត​ហេតុ​នេះ ហើយ​បាន​ធ្វើ​ខុស​ទៅ​នឹង​នីតិក្រម​ការងារជា​វេជ្ជ​បណ្ឌិត។ លោក​បាន​បន្ត​ថា ក្នុង​អំឡុង​ពេលសម្រាល​កូន​ លោក​វេជ្ជ​បណ្ឌិត​ត្រូវ​តែ​មាន​វត្តមាន​ជា​ដាច់​ខាត។ ករណី​មួយ​ទៀតនោះ​គឺ គិលានុប្បដ្ឋា​យិកា​ទាំង​ពីរ​នាក់​មិន​បាន​រាយ​ការណ៍​ពី​ទារក​ដែល​ស្មាន​តែ​កើត​មក​ស្លាប់​នោះ​ទៅ​វេជ្ជ​បណ្ឌិតប្រចាំ​ការ​នោះ​ទេ មុន​ពេល​ដែល​បោះ​ទារក​នោះ​ចោ នេះ​ជា​ផ្នែក​មួយ​នៃ​បញ្ហា​ផង​ដែរ ៕​   

No comments:

CASINO





MOBILE MAGAZINE