តាមទីភ្នាក់ងារបរទេសកាលពីថ្ងៃទី៥ វិច្ឆិកា កន្លងមក ផ្សាយថា បុរសជនជាតិអេស្ប៉ាញម្នាក់បានបើកប្រាក់នៅទូ ATM របស់ធនាគារកាហ្សាម៉ាឌ្រីត ក្នុងទីក្រុងអេលឡូឌីយ៉ូ នៅសង្កាត់បាស់ ខណៈពេលកំពុងធ្វើដំណើរទៅបំពេញការងារ ប៉ុន្តែបាតុភូតប្រាក់ដែលចេញពីទូ រួមមកជាមួយពស់ខ្នាតតូចមួយក្បាល ហើយបុរសខាងលើលូកដៃយកប្រាក់ទាំងភ្នែកកញ្ចឹង.ក។ ក្រោយមកបុរសនោះយករឿងនេះ ទៅប្រាប់គេថា គាត់បានឃើញសត្វពស់មួយក្បាលបង្ហាញខ្លួនជាមួយប្រាក់នៅឯទូបើកប្រាក់ ATM ។
របាយការណ៍បញ្ជាក់ថា អាជ្ញាធរប្រទះឃើញពស់ខាងលើស្ថិតនៅក្នុងទូបើកប្រាក់ ATM នោះមែន បន្ទាប់មកអ្នកគ្រប់គ្រងធនាគារយកពស់ចេញពីទូបើកប្រាក់ស្វ័យប្រវត្តិខាងលើដាក់ក្នុងប្រអប់បញ្ជូនទៅឱ្យប៉ូលិស ។
ទោះបីជាយ៉ាងណា ទូ ATM ខាងលើស្ថិតនៅក្នុងតំបន់ជនបទនិងត្រូវបានគេស្គាល់ថា ជាទីសម្បូរដោយពស់ និងសត្វល្មូនផ្សេងទៀត ៕
ទោះបីជាយ៉ាងណា ទូ ATM ខាងលើស្ថិតនៅក្នុងតំបន់ជនបទនិងត្រូវបានគេស្គាល់ថា ជាទីសម្បូរដោយពស់ និងសត្វល្មូនផ្សេងទៀត ៕
No comments:
Post a Comment