About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, August 7, 2012

ហេតុអ្វីបានជាមនុស្សគ្រប់រូបត្រូវការលុយ ?


 


តើលុយ​គឺ​ជា​អ្វី​ទៅ? លុយ​គឺ​ជា​មធ្យោបាយ​ដ៏​​សំ​ខាន់​មួយ​ដែល​អាច​ធ្វើ​ឱ្យអ្នក​ទទួល​បាន​នូវ​ អ្វី​ៗ​គ្រប់​យ៉ាង​តាម​តម្រូវ​ការ​របស់​អ្នក​​ នឹងអាចបំ​ពេញ​នូវបំ​ណង​ប្រាថ្នារបស់​អ្នក​ដែល​ចង់​​បាន​។ ពេល​ខ្លះ​លុយ​ក៏​មិន​អាច​ជួយ​អ្នក​ឱ្យ​សម្រេច​នូវ​គោល​បំ​ណង​ក៏​ដូច​ជា​ចំ​ ណង់​របស់​អ្នក​បាន​ទាំង​ស្រុង​នោះ​ដែរ​ ហើយ​មនុស្ស​ម្នាក់​ៗ​ក៏​មិន​ត្រូវ​ឱ្យ​លុយក្លាយ​ជា​ម្ចាស់​លើ​ខ្លួន​ឯង​ដែរ ចុះហេតុ​អ្វី​បាន​ជា​មនុស្ស​នៅ​តែ​ប្រាថ្នា​ចង់​បាន​លុយ​ច្រើន​ម្ល៉េះ? តើ​លុយ​មាន​សារៈ​សំ​ខាន់​អ្វី​ខ្លះ​ចំ​ពោះ​មនុស្ស​ម្នាក់ៗថ្វី​ត្បិត​តែ​​លុយ​​មិន​​អាច​​ធ្វើ​ឱ្យ​​អ្នក​មាន​អ្វី​ៗគ្រប់យ៉ាង​ក៏​ពិត​មែន​ ប៉ុន្តែ​លុយ​នៅ​តែ​មាន​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង​ចំ​ពោះ​មនុស្ស​ទូទៅ​ព្រោះ​ថា៖
- លុយ​មិន​អាច​ទិញ​សុភមង្គលផ្លូវចិត្តវាជាការ​ពិត​ ប៉ុន្តែ​លុយ​អាច​បំ​ពេញ​នូវ​សុភមង្គលផ្លូវ​កាយដល់​អ្នក​បាន​ព្រោះ​ថា​លុយ​ អាច​បំ​ពេញ​នូវ​សេចក្តី​ត្រូវ​ការ​មួយ​ចំ​នួន​ដល់​អ្នក​បាន​ដូច​ជា ទិញផ្ទះថ្មី ឡាន​ទំ​នើប​ ការហូបចុក​គ្រប់​គ្រាន់ របស់​របរ​ប្រើ​ប្រាស់​ទាន់​សម័យ​ និង​ទំ​នើបៗ និង​មាន​សម្លៀក​បំ​ពាក់​ថ្លៃៗនិង​ទាន់​សម័យ។
 - លុយ​ជា​មធ្យោបាយ​អន្តរ​ជាតិ​ក្នុង​ការ​ដោះ​ដូរ​គ្នាទៅ​វិញ​ទៅ​មក​ និង​មាន​បម្រើសេវាកម្ម​ផ្សេងៗជា​ច្រើន​។ជាក់​ស្តែង​ដូ​ចជា លុយ​ជា​ចរាចរសេដ្ឋកិច្ច​ លុយ​អាច​ធ្វើឱ្យ​មាន​ការ​អភិវឌ្ឍន៍គ្រប់​វិស័យ លុយ​អាច​ដោះ​ស្រាយ​នៅ​បញ្ហា​ចំ​បងៗ​ជា​ច្រើន​ មិន​ថា​ក្នុង​គ្រួសារ​ឬ​ក្នុង​សង្គម​នោះ​ទេ។
 - លុយ​ធ្វើឱ្យ​ការ​រស់​នៅ​របស់​អ្នក​ទាំ​ងអស់គ្នា​មាន​សុខ​សន្តិ​ភាព​ និង​មាន​ភាព​រុងរឿង​ក្នុង​គ្រួសារ​ក៏​ដូច​ជា​សង្គម​ជាតិ​ទាំង​មូល។
 - លុយ​អាច​ធ្វើឱ្យ​មនុស្ស​ស្ទើរ​តែ​មាន​អ្វីៗ​គ្រប់​យ៉ាង​ ដូច​ជាមាន​អំ​ណាច​ មាន​កិត្តិយស មាន​ឥទ្ធិពល មាន​ញាតិមិត្តរាប់​អាន​ច្រើន​ និង​មាន​អ្នក​គោរព​ស្រឡាញ់​ច្រើន។
- លុយមិន​អាច​ទិញ​ចំ​នេះ​វិជ្ជា ប៉ុន្តែ​លុយ​អាច​ឱ្យ​អ្នក​បន្តការ​រៀន​សូត្រ​បាន​ខ្ពង់​ខ្ពស់ និងផ្តល់​ជា​សំ​ភារៈ​សិក្សាគ្រប់​គ្រាន់​ដល់​អ្នក​បាន​យ៉ាង​ច្រើន។
 - សំ​ខាន់​បំ​ផុត​លុយ​ជា​វត្ថុ​យ៉ាង​សំ​ខាន់​ក្នុង​ការ​បំ​ពេញ​នូវ​ការ​ស្រេក​ ឃ្លាន​របស់​ក្រពះ​របស់​មនុស្ស​ប្រចាំ​ថ្ងៃ។តើ​អ្នក​ទាំ​ង​អស់​គ្នា​ប្រា​ថ្នា​​ ចង់​បាន​សុភមង្គល និង​ភាព​សម្បូរសប្បាយនៅ​ក្នុង​ជីវិត​របស់​អ្នក​ដែរឬ​ទេ?

No comments:

CASINO





MOBILE MAGAZINE