About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, August 29, 2012

ឧបត្ថម្ភប្រាក់ នឹងបានស្ទាបសុដន់ ស្រីស្អាត

ពិធីឃោសនារកប្រាក់ឧបត្ថម្ភសម្រាប់អង្គការមនុស្សធម៌មួយត្រូវបានគេធ្វើឡើងនៅក្នុងប្រទេស
ជប៉ុន អ្នកដែលបានចូលរួមឧបត្ថម្ភនឹងត្រូវបានអនុញ្ញាតអោយស្ទាបសុដន់របស់នារីស្ម័គ្រចិត្ត
ចំនួន ១០នាក់នៅទៅនេះ។
កាលពីថ្ងៃទី ២៥ និង ២៦ សីហាកន្លងទៅ នៅក្នុងតំបន់ Shinjuku ក្រុង Tokyo ប្រទេសជប៉ុន មាន
ពិធីឃោសនារកប្រាក់ឧបត្ថម្ភសម្រាប់អង្គការមនុស្សធម៌មួយ ត្រូវបានគេធ្វើឡើង ហើយនេះជា
ផ្នែកមួយនឹងព្រឹតិការណ៍ “Erotica will save the World”។
quyen-gop-tien-duoc-so-nguc-gai-xinh
នៅក្នុងពិធីនេះ គេឃើញមាននារីស្រស់ស្អាតចំនួន ១០នាក់ បានស្ម័គ្រចិត្តអោយអ្នកដែលបាន
ឧបត្ថម្ភ ស្ទាបដើមទ្រូងរបស់ពួកនាង។ អ្នកដែលបានជួយឧបត្ថម្ភទាំងអស់នឹងត្រូវបានអនុញ្ញាត
អោយយកដៃទៅស្ទាប ឬអង្អែលសុដន់របស់នារីស្រស់ស្អាតទាំងនោះ។
quyen-gop-tien-duoc-so-nguc-gai-xinh
អ្នកដែលនឹងចូលរួមក្នុងពិធីខាងលើនេះនឹងត្រូវបានគេណែនាំអោយអនុវត្តជាជំហានៗ គឺដំបូង
ត្រូវតែទទួលការពិនិត្យអត្តសញ្ញាណប័ណ្ណ ដើម្បីអោយប្រាកដថា ពួកគេមានអាយុច្រើនជាង ១៨ឆ្នាំ។
ក្រោយមក ពួកគេត្រូវឧបត្ថម្ភប្រាក់ រួចទៅលាងដៃ ចុងក្រោយគឺស្ទាបសុដន់របស់នារីអ្នកស្ម័គ្រចិត្ត។
អ្នករៀបចំកម្មវិធីនេះ បានអោយដឹងថា ប្រសិនមានអារម្មណ៍ថា មិនទាន់គ្រប់គ្រាន់ សប្បុរសជន
អាចជួយឧបត្ថម្ភច្រើនដង នឹងបានស្ទាបច្រើនដងដូចគ្នា។
quyen-gop-tien-duoc-so-nguc-gai-xinh
គួរបញ្ជាក់ថា ប្រាក់ដែលបានមកពីការឧបត្ថម្ភនេះនឹងត្រូវបានប្រគល់អោយ STOP! AIDS ដែល
ជាអង្គការមនុស្សធម៌មួយ ធ្វើសកម្មភាពដើម្បីលើកកំពស់ការយល់ដឹងរបស់សាធារណជន ក្នុង
ការទប់ស្កាត់ និងព្យាបាលជម្ងឺ AIDS៕

No comments:

CASINO





MOBILE MAGAZINE