About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, August 7, 2012

ជីវិត ប្ដីប្រពន្ធ


ជីវិត ប្ដីប្រពន្ធ គឺជាជីវិតល្អិតល្អន់បំផុត។ នៅពេលដែលកសាងគ្រួសារ លោកអ្នកត្រូវតែយល់ដឹងនូវការលំបាកស្មុគស្មាញទាំងឡាយក្នុងជីវិតគ្រួសារ នោះទើបលោកអ្នកទទួលបាននូវសុភមង្គលពិតប្រាកដដូចបំណងប៉ងប្រាថ្នា។ ជារឿងធម្មតាទេដែលគូស្វាមី ភរិយាតែងតែមានរឿងឈ្លោះប្រកែកគ្នា គ្រាន់តែតិចតួច ឬធំដុំប៉ុណ្ណោះ វាមិនខុសពីចានក្នុងរាវគឺរមែងតែងរណ្ដំគ្នា ឬប៉ះទង្គិចគ្នាជានិច្ច។

ដើម្បីកាត់បន្ថយ ឬទប់ស្កាត់ការឈ្លោះទាស់ទែងគ្នា ដែលយូរទៅជាសញ្ញានៃការបែកបាក់ចែកផ្លូវគ្នានោះ សូមលើកយកនូវគន្លឹះជំនួយខ្លះៗ ដែលគូស្វាមីភរិយាចាំបាច់ត្រូវតែព្យាយាមអនុវត្ដ ដើម្បីឱ្យមានសុភ មង្គល។ តួនាទីរបស់ស្វាមីក្នុងការកាត់បន្ថយជម្លោះ ស្វាមីដ៏ល្អនៅក្នុងគ្រួសារគប្បីប្រតិបត្ដិខ្លួន និងចៀសវាងឱ្យបាននូវប្រការមួយចំនួនដូចជាៈ 1. កុំចង្អៀតចង្អល់ និងកំប៉ិកកំប៉ុកពេក ៖ ក្នុងគ្រួសារ ស្វាមីត្រូវមានចិត្ដទូលាយទាំងប្រាក់កាស និងពេលវេលា មិនត្រូវ កំណាញ់ស្វិតចំពោះប្រពន្ធកូនឡើយ
ព្រោះអាចធ្វើឱ្យភរិយាអន់ចិត្ដមានគំនិតប្រៀបធៀបខ្លួនឯងនិងអ្នកដទៃ។ ស្ដ្រីដែលមានប្ដីភាគច្រើន អនាគតរបស់នាងផ្ញើលើប្ដីទាំងស្រុង ហើយនាងតែង សង្ឃឹមថាជីវិតនាងនឹងមានសេចក្ដីសុខ។ មនុស្សស្ទើរគ្រប់គ្នាសុទ្ធតែបានដឹង ហើយថានៅក្នុងគ្រួសារមនោសញ្ចេតនាសំខាន់ជាងសម្ភារៈ ប៉ុន្ដែពេលខ្លះមនោសញ្ចេតនាមិនអាចជំនួសសម្ភារៈទាំងស្រុងបានទេ ទាល់ តែមានសម្ភារៈសមរម្យល្មមទើបអាចនឹងនចិត្ដ កសាងសុភមង្គលសម្រាប់គ្រួសារបានល្អ។ បុរសត្រូវបង្ហាញពីចរិតជាមនុស្សល្អរបស់ខ្លួន បើសិនជាលោកអ្នកមើលឃើញបញ្ហាលុយកាក់ជាធំ មើលស្រាលមនោសញ្ចេតនា នោះសុភមង្គលរបស់លោកអ្នកពិបាកក្នុងការរក្សា បានណាស់។ 2. កុំរំលោភសិទ្ធិប្រពន្ធ ៖ ពេលកសាងគ្រួសារ ត្រូវគិតថាប្ដីប្រពន្ធមានសិទ្ធិដូចគ្នាចាត់ទុកគ្នាដូចជាមិត្ដដ៏ ស្មោះត្រង់ មិនត្រូវ គិតថាប្ដីជាអ្វីៗទាំងអស់ទេ ហើយមើលស្រាលប្រពន្ធខ្លួនឯង ចាត់ទុកជាអ្នកបំរើ ឬអ្នក នៅក្រោមបញ្ជារបស់ខ្លួន នោះគឺជាប្រការខុស ឆ្គងដ៏មានគ្រោះថ្នាក់បំផុត។ វាជាការពិតដែលបុរសជាអ្នក ធ្វើការរកលុយជួយគ្រួសារ ប៉ុន្ដែលោកអ្នកក៏មិនត្រូវមានទស្សនៈថាលោក អ្នកមានអំណាចតែម្នាក់ឯងក្នុងគ្រួសារនោះទេ។ ទស្សនៈអញនិយមនឹងនាំលោកអ្នកទៅរកការបាត់បង់ប្រពន្ធកូន។ ជាប្ដីប្រពន្ធនឹងគ្នា មិនចាំបាច់អ្នកណាមានអំណាចជាងអ្នកណាទេ សំខាន់គឺត្រូវគោរពគ្នាទៅវិញទៅមក។ ថ្វីត្បិតស្ដ្រីធ្វើការងារផ្ទះគ្មានប្រាក់ចំណូលក៏ពិតមែន ក៏ប៉ុន្ដែវាមានតម្លៃស្មើនឹងប្រាក់ចំណូលដែលលោកអ្នករកបានពី ក្រៅ។ ពីព្រោះបើលោកអ្នកគ្មានប្រពន្ធសម្រាប់ធ្វើកិច្ចការទាំងនេះទេ លោកអ្នកប្រាកដជាត្រូវជួលគេ នោះ ហើយជាចំណូលនៃកិច្ចការផ្ទះ។ ធ្វើដូច្នេះវាគ្មានប្រយោជន៍អ្វីទេ ផ្ទុយទៅវិញចរិតផ្ដាច់ការ និងអភិរក្សរបស់ប្ដី បើមិនឆាប់ជម្រុះឱ្យអស់ទេ វាងាយឱ្យមនោសញ្ចេតនាប្រេះឆាធុញទ្រាំ ហើយឈានទៅដល់ការឃ្លាតឆ្ងាយពីគ្នា។ 3. កុំមើលស្រាលខាងប្រពន្ធ ៖ បុរសជាប្ដីកុំធ្ងន់ស្រាលមនោសញ្ចេតនាម្ខាងៗ មានន័យថាកុំធ្ងន់មកលើគ្រួសារខ្លួនឯងពេក ហើយមើលស្រាលខាងប្រពន្ធ។ ស្វាមីមាននាទីឈរនៅកណ្ដាលរវាងក្រុមគ្រួសារ ទាំងសងខាង។ ឪពុកម្ដាយបងប្អូនរបស់លោកអ្នកក៏ ដូចជាឪពុកម្ដាយបងប្អូនខាងប្រពន្ធដែរ។ បើចង់ទិញអ្វីជូន ត្រូវទិញជូនទាំងសងខាង បើជូនតែខាងខ្លួនឯងប្រពន្ធលោកអ្នកនឹងពិបាកចិត្ដ គិតថាលោក មិនស្មោះត្រង់ ហើយមើលស្រាលខាងប្រពន្ធ។ ពេលដែលរួមរស់ជាប្ដីប្រពន្ធជាមួយគ្នា ឱ្យតែមានគំនិតលម្អៀងមកម្ខាងនោះនឹងមានប្រការមិនល្អកើតឡើង។ ជាលទ្ធផលស្នេហា និងសុភមង្គលគ្រួសារមាន សញ្ញាពិបាកថែរក្សា។ 4. សូមប្រយ័ត្នប្រយែងក្នុងការនិយាយស្ដី ៖ បុរសជាស្វាមីសូមប្រយ័ត្នក្នុងការនិយាយស្ដីសូម្បីតែពេលខឹងក៏ដោយ។ វាជា ការពិតដែលពេលខឹងពិបាកនឹងរក្សាភាពនឹងនបានណាស់។ តែទោះបីជាយ៉ាងណា ប្រសិនបើលោកអ្នកមានអារម្មណ៍ខឹងម៉ួម៉ៅក្ដៅក្រហាយប៉ុណ្ណាក៏ដោយ លោកអ្នកត្រូវចាំថាខឹងខុស ខឹងខូច ខឹងខាត លោកអ្នកមិនត្រូវប្រើពាក្យសម្ដីព្រហើនទ្បើយ ជាពិសេសប៉ះពាល់ ដល់អ្នកមានគុណ ខាងភរិយា។ សម្ដីរបស់លោកអ្នកជាកំហុសឆ្គងមួយយ៉ាងធំ ហើយអាចធ្វើឱ្យស្នេហាប្ដីប្រពន្ធប្រេះឆា បាន។ មានបុរសខ្លះ ពេលខឹងខ្លាំងពេកមិនបានគិតដល់លទ្ធផលអាក្រក់នោះឡើយ គេបានធ្វើឱ្យភរិយាឈឺចាប់ ហើយស្ដែងចេញនូវលក្ខណៈមិនស័ក្ដសម ជាស្វាមី ព្រោះការមិនចេះទប់ចិត្ដ។ ពេលរស់នៅជាមួយគ្នា បើលោកអ្នកធ្វើឱ្យភរិយាឈឺចាប់ធុញទ្រាន់ដោយសារចរិតរបស់លោកអ្នក នាងប្រាកដជាតូចចិត្ដខ្លាំងណាស់។ ពេលដែលភរិយាទោមនស្សហើយ ក៏ចាប់ផ្ដើមប្រៀបធៀបនឹងគ្រួសារអ្នកជិតខាង ពេល នោះសរសរជ្រោងសុភមង្គលលែងរឹងមាំទៀតហើយ។ ទោះបីជាមិនមានការបែកបាក់ក៏ដោយ តែមនោ សញ្ចេតនាបានប្រេះស្រាំរួចទៅហើយ ទោះបីខិតខំយ៉ាងណាក៏មិនអាចបានដូចដើមដែរ។ 5. ការផ្ដល់ពេលវេលា ៖ ដោយសារបញ្ហាជីវភាព ទើបបុរសមួយចំនួនលះបង់ពេលវេលាជួបជុំគ្រួសារ។ ប៉ុន្ដែលោកអ្នក ត្រូវរំឡែកពេលវេលាខ្លះ ដើម្បីជួបជាមួយប្រពន្ធកូនសាងបរិយាកាសរីករាយក្នុងគ្រួសារ ដូចជាការដើរកម្សាន្ដចុងសប្ដាហ៍ ការជជែក គ្នាដោយភាពស្និទ្ធស្នាល មានពេលវេលាក្នុងការអប់រំកូនជាដើមខ្លះផង។ បើរិតតែប្រសើរថែមទៀត ត្រូវចេះចែករំលែកការងារផ្ទះ សម្បែង មិនត្រូវប្រកាន់ថាជាការងារស្រី ឬបុរសនោះទ្បើយ។ ក្នុងជីវិតគ្រួសារ ភរិយាទាំងឡាយចាំបាច់ត្រូវប្រព្រឹត្ដខ្លួន ដូចតទៅៈ 1. កុំនិយាយច្រើនពេក ៖ ប្រការចាំបាច់គួរចៀសវាងបំផុតរបស់ស្ដ្រី គឺកុំនិយាយច្រើនពេក។ ក្នុងចំណោមបុរស១០នាក់ មាន៩នាក់ហើយដែលមិនចូលចិត្ដស្ដ្រីនិយាយច្រើន។ ចរិតលក្ខណៈរបស់មនុស្សស្រីមានទម្លាប់អាក្រក់មួយនេះមិនអាចកែបានឡើយ។ ក្នុងគ្រួសារ ស្ដ្រីច្រើនធ្វើឱ្យស្វាមីធុញទ្រាន់ ព្រោះតែការនិយាយច្រើន។ ជាប្រពន្ធក្នុងគ្រួសារត្រូវចេះយល់ចិត្ដប្ដី កុំនិយាយច្រើនពេក ជាពិសេសរឿងអ្នកដទៃ រឿង ឥតប្រយោជន៍ ដែលគ្មានពាក់ព័ន្ធអ្វីដល់ខ្លួន។ ហើយពេលមានរឿងពិបាកចិត្ដ ស្ដ្រីដែលឆ្លាតត្រូវនៅឱ្យ ស្ងៀម បើសិនជានិយាយច្រើនដោយចង់រំលោភយកតែឈ្នះប្ដី ដើម្បីសម្ដែងការឆ្លាតរបស់ខ្លួននោះ គឺជា ប្រការគ្រោះថ្នាក់បំផុត។ ស្ដ្រីឆ្លាតវៃមិនគួរនិយាយច្រើនទេ។ តែនៅពេលដែលនិយាយត្រូវតែចេះសង្កេត អាកប្បកិរិយារបស់ប្ដីជាមុនសិន ជាពិសេសពេលណាដែលប្ដីកំពុងខឹង មិនសប្បាយចិត្ដ លោកស្រីត្រូវនៅឱ្យស្ងៀមដើម្បីចៀសវាងប្រការមិនល្អកើតឡើង។ 2. កុំឡូឡាឈ្លោះប្រកែក ៖ នៅក្នុងគ្រួសារ ពេលមានរឿងមិនពេញចិត្ដកើតឡើងប្ដីច្រើនបន្ទោសប្រពន្ធ។ ទោះបីជាប្ដីប្រ ពន្ធមានសិទ្ធិស្មើគ្នាក៏ដោយ ក៏ប្រពន្ធដ៏ល្អមួយរូបត្រូវនៅឱ្យស្ងៀមកុំតមតឡូឡាឈ្លោះ ប្រកែក។ នេះជាការអត់ឱន និងអត់ធ្មត់របស់ ប្រពន្ធ ហើយវាមានឥទ្ធិពលខ្លាំងណាស់ចំពោះប្ដី។ បើឡូឡាឈ្លោះប្រកែកគ្នាបានត្រឹមតែកើតរឿងធំ ខ្មាស់គេ ជួនកាលដល់ថ្នាក់វាយ តប់គ្នាក៏មាន។ 3. ការផ្ដល់កិត្ដិយសឱ្យស្វាមី ៖ មនុស្សម្នាក់ៗ នរណាក៏ចង់បានកិត្ដិយសដែរ។ ហេតុដូចនេះស្ដ្រីមានស្វាមីទាំងទ្បាយមុននឹង ធ្វើអ្វីមួយត្រូវផ្ដល់កិត្ដិយសឱ្យស្វាមីបានរួមចំណែកផង ដូចជាយោបល់ ឬក៏ការសម្រេច ចិត្ដ។ ទង្វើផ្សេងៗរបស់ភរិយាពិតជាអាចធ្វើឱ្យ អ្នកផងទាំងពួងវាយតម្លៃអំពីកិត្ដិយសរបស់លោក ស្រីផ្ទាល់ព្រមជាមួយ នឹងស្វាមី។ រាល់ការទំនាក់ទំនងខាងក្រៅសម្លៀកបំពាក់ការងារជាដើម សុទ្ធតែត្រូវ ប្រព្រឹត្ដឱ្យបានសមស្រប។ 4. បំពេញតួនាទីជាស្ដ្រីមេផ្ទះ ៖ បុរសណាក៏ចង់បានភរិយាម្នាក់ដែលចេះប្រតិបត្ដិខ្លួនជាស្ដ្រីមេផ្ទះ បានល្អ រៀបចំផ្ទះសម្បែង ថែរក្សាកូនបានល្អ។ ភរិយាដ៏ល្អត្រូវចេះរៀបចំផែនការគ្រួសារក្នុងការចាយវាយប្រាក់កាស មិនត្រូវខ្ចះខ្ជាយឥតប្រយោជន៍ដែលគេច្រើននិយមហៅថាស្រីកញ្ជើធ្លុះនោះ មិនល្អឡើយ។ ទន្ទឹម នឹងនោះក៏មិនត្រូវត្បិតត្បៀតហួសហេតុពេកដែរ។ 5. ត្រូវចេះលេបបញ្ហា ៖ ក្នុងនាមជាភរិយាដ៏ល្អម្នាក់ត្រូវចេះអត់ធ្មត់ឱ្យបានច្រើន ព្រោះពេលខ្លះមិនអាចធ្វើអ្វីទៅតាមអារម្មណ៍ខ្លួនឯងបានទេ ចាំបាច់ត្រូវគិតពីចិត្ដស្វាមី ឪពុកម្ដាយក្មេក បងប្អូនខាងស្វាមី។ ចំណុចទាំងនេះមិនមែនបង្រៀនឱ្យលោកស្រីជាភរិយា ខ្លាចគេនោះទេ ក៏ប៉ុន្ដែវាចាំបាច់ខ្លាំងណាស់ដែល ភរិយាត្រូវចេះលេបបញ្ហា ត្រូវចេះធ្វើរឿងធំឱ្យក្លាយជារឿងតូច រឿងតូចក្លាយជាគ្មាន រឿង។ តួនាទីរបស់ស្វាមីភរិយានៅពេលមានទំនាស់ ប្រសិនបើទប់អារម្មណ៍មិនបានជ្រុលជាមានរឿងឈ្លោះប្រកែកគ្នា ភាគីទាំងសងខាងត្រូវស្វែងយល់ពីគ្នា ទៅវិញទៅមក។ លោកអ្នកមិនត្រូវយល់ព្រម ឬព្រមព្រៀងគ្នាដោយប្រការណាមួយក្នុងពេលដែលភាគីម្ខាងទៀតកំពុងមាន អារម្មណ៍ក្រៀវក្រោធនោះឡើយ។ គួរព្យាយាមរម្ងាប់កំហឹងជាមុនសិន ដោយការរាប់ពី មួយដល់មួយរយ និងត្រូវគិតដល់កំហឹងខូចខាតទាំងនោះ ផង ឬក៏លោកអ្នកអាចប្រើវិធីដកខ្លួន ចេញពីមុខគូទំនាស់មួយរយៈសិនក៏បាន រងចាំដល់អារម្មណ៍មួហ្មងអស់ពីខ្លួន សឹមត្រឡប់មកវិញ ហើយកុំភ្លេចយកនូវស្នាមញញឹមមកជាមួយផង។ នៅពេលដែលភាគីទាំងសងខាងស្ងប់អារម្មណ៍មួហ្មងក្នុងចិត្ដអស់ហើយ ត្រូវងាកមកញញឹមដាក់ គ្នាហើយចូលបើកបង្ហាញពីអារម្មណ៍និងគំនិតរបស់ខ្លួនឯង ឱ្យភាគីម្ខាងទៀតយកចិត្ដទុកដាក់ស្ដាប់ ការបកស្រាយ នោះផង។ មិនគួរប្រកាន់ជំហអស្មិមានៈ ឬ យល់ថាគេខុសរហូតនោះទេ ត្រូវទុកឱកាសឱ្យប្ដី ឬប្រពន្ធបញ្ចេញមតិ ព្រោះអ្នកទាំងពីរពិតជាមានសិទ្ធិស្មើគ្នា ត្រូវគោរពគ្នា យោគ យល់ និងសន្ដោសគ្នា ថែមទាំងត្រូវផ្ដល់កិត្ដិយសឱ្យគ្នាទៅវិញទៅមក។ ការជជែកវែកញែកគ្នា រមែងមានការឈ្លោះប្រកែក ឬប៉ះមាត់កជាមួយគ្នាមួយសារទៀត តែដើម្បីភាពយល់ចិត្ដគ្នាឱ្យកាន់តែច្បាស់នោះ លោកអ្នកគួរប្រកាន់ជំហរមិនយកឈ្នះគ្នាទៅវិញទៅមក។ បើមិនដូច្នេះទេរឿងកាន់តែរាលដាលនិងវែងឆ្ងាយរកទីបញ្ចប់គ្មាន។ តែក្នុងនោះក៏មានមនុស្សមួយ ចំនួនមិនចូលចិត្ដធ្វើការវែកញែក ឬបកស្រាយអ្វីបន្ដទៀតឡើយ ប្រការដែលល្អនោះលោក អ្នកធ្វើដូចជាពុំមានរឿងអ្វីក្នុងអារម្មណ៍ក៏បានដែរ តែត្រូវរក្សាចំណងស្នេហាដែលធ្លាប់មានដូចពី មុនដដែល។ ទាំងប្ដីទាំងប្រពន្ធគួរព្យាយាមរកចំណុចបញ្ចប់ជម្លោះវិវាទ ដោយព្រមព្រៀងគ្នារកច្រកចេញដោយសមហេតុផលបំផុត តាមដែលអាចធ្វើទៅបាន។ រាល់ជម្លោះទាស់ទែងខ្វែងគំនិតគ្នានឹងមិនអាចរីករាលដាលធ្ងន់ធ្ងរបានឡើយ បើប្ដីប្រពន្ធមានការអត់ឱន មិនប្រកាន់ទោសពៃរ៍ និងមានចិត្ដសណ្ដោសប្រណី ដោយពុំមានចិត្ដចង់ឈ្លោះគ្នាទៅវិញទៅមកនោះ។ ទម្រាំតែគូស្វាមីភរិយាយល់ព្រមប្រើជីវិតរួមរស់ជាក្រុមគ្រួសារតែមួយ បាននោះ ពិតជាពុំមែនត្រូវប្រើពេលវេលាតិចតួច នោះឡើយ។ ដូច្នេះលោកអ្នកមិនគួរប្រើអារម្មណ៍តែមួយវឹប ឬបណ្ដោយឱ្យអារម្មណ៍ក្រៀវ ក្រោធទាំងនោះ មកគ្របដណ្ដប់លើសតិ សម្បជញ្ញៈរបស់លោកអ្នកដោយសារតែរឿងកំប៉ិកកំប៉ុក។ ចំណុចដែលលើកយកមកជម្រាបជូនខាងលើនេះ ថ្វីត្បិតមិនទាន់បានទូលំទូលាយ ប៉ុន្ដែយើងខ្ញុំសង្ឃឹម ជឿជាក់ថាបើគ្រប់គូ ស្វាមីភរិយាទាំងអស់ប្រតិបត្ដិតាម រាល់ជម្លោះវិវាទទាំងឡាយនឹងត្រូវកាត់បន្ថយ ទោះបីជានៅតែកើតមាន ក៏ក្នុងកម្រិតតិចតួច បំផុត។

No comments:

CASINO





MOBILE MAGAZINE