About Me

THIS SITE IS UNDER CONSTRUCTION

Sunday, August 5, 2012

វប្បធម៌ខ្មែរនិងជនជាតិសៀម




អគ្គនាយករដ្ឋបាលក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
សៀម​បាន​ទទួលយក​វប្បធម៌​ខ្មែរ​ ហើយ​រួម​គ្នា​គោរព និង​ប្រតិបត្តិ​តាម កសាង​ជា​គ្រួ សារ, កសាង​ជា​សង្គម​ជាតិ​ថ្មី​មួយ​លើ​អតីតទឹកដី​ខ្មែរ​និង​មន បង្ក​ឱ្យ​ប្រទេស​សៀម​ទទួល​នូវ​ការរីកចម្រើន​ជាង​ខ្មែរ​ដែល​ជា​ម្ចាស់​វប្បធម៌ និង​ម្ចាស់​ទឹក​ដី​។ តើ​ខ្មែរ​ជា​អ្នក​ណា​? អ្វីខ្លះជា​វប្បធម៌​ខ្មែរ​? តើ​សៀម​ជា​អ្នក​ណា​?មក​ពី​ទីណា​?

ខ្មែរ​ជាមនុស្ស​ស្រឡាញ់​សេចក្តីសុខក្សេមក្សាន្ត មិន​ចូល​ចិត្ត​ឈ្លោះ​គ្នា​ឡើយ និង​ជា​ជនជាតិ​មួយ​កើត​ និង​រស់នៅលើ​ទឹកដី​ជ្រោយសុ​វណ្ណ​ភូមិ តាំងពី​យូរលង់​ណាស់​មកហើយ ដែល​យោង​តាម​វត្ថុតាង​នៅ​ស្ថានីយ​បុរេប្រវត្តិ​ល្អាង​ស្ពាន​ នា​ភាគពាយ័ព្យ​ប្រទេស​កម្ពុជា បង្ហាញ​ឱ្យដឹងថា មនុស្ស​ខ្មែរ​បាន​កើត និង​រស់នៅ​នា​តំបន់នេះ​តាំងពី​៥០០០​ឆ្នាំមុន​គ្រឹស្តសករាជ​។ មនុស្ស​ខ្មែរ ប្រតិបត្តិ​តាមវប្បធម៌​ខ្មែរ ដែល​ជា​វប្បធម៌​បណ្តុះ​ពូជខ្មែរ​ឱ្យមាន​អត្តចរិត​ល្អ​ដឹង​ខុស​ត្រូវ គោរព​ច្បាប់់ និង​ប្រពៃណី​ទំនៀមទម្លាប់ គោរព​ប្រណិប័តន៍ មេបា ពិសេស គោរព​ម៉ែឪ គ្រូអាចារ្យ ចាស់ទុំ យ៉ាង​ខ្ជាប់ខ្ជួន​។ វប្បធម៌​ខ្មែរ គឺ​ភាសា​ខ្មែរ អក្សរសាស្ត្រ​ខ្មែរ ជំនឿ​អ្នកតា ព្រហ្មញ្ញសាសនា ព្រះពុទ្ធ សាសនា ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ សិល្បៈ​៘ វប្បធម៌​ខ្មែរ​ផលិត​ចំណេះ​ឱ្យ​ខ្មែរ​មានប្រាជ្ញាវៃ​ឆ្លាត និង​ចូល​ចិត្ត​ការបង្កបង្កើត​មិន​ឈប់ឈរ​។ វប្បធម៌​ខ្មែរ​បណ្តុះ​ខ្មែរ​ឱ្យក្លាយជា​មនុស្ស​ថ្លៃថ្នូរ​មាន​ ពូជពង្សវង្សត្រកូល​ជា​អ្នកស្រុក មុន​គេ​នៅ​តំបន់​អាស៊ី អាគ្នេយ៍​តាមរយៈ​ការបង្កើត​រដ្ឋ​នគរ​ភ្នំ​(ចិន​ហៅ​ថា​ ហ្វ៊ូណ​ន)នា​ដើម​សតវត្ស​រ៍ទី​១​នៃ​គ្រឹស្តសករាជ ដែល​ជា​គ្រឹះអារ្យធម៌​ខ្មែរ នាំទៅ​ដល់​ការបង្កើត​អារ្យធម៌​ខ្ពង់ខ្ពស់​ថ្កុំថ្កើង​រុងរឿង បំផុត​នា​សម័យអង្គរ​(ឆ្នាំ​៨០២-១៤៣១​) មនុស្ស​ខ្មែរ​ និយាយភាសា​ខ្មែរ​ជា​អម្បូរ​ភាសា​មន​-ខ្មែរ​មាន​វ័យ​ចំណាស់​ក្នុង​តំបន់​។ សម័យ​ហ្វ៊ូណ​ន​ភាសា​ខ្មែរ​បាន​ទទួល​នូវ​ការរីកចម្រើន​ថ្មី​ ដោយ​មាន​ការ​បូកបញ្ចូល​គ្នា​រវាង​ភាសា​ខ្មែរ​បុរាណ និង​ភាសា សំស្ក្រឹត​។ មនុស្ស​ខ្មែរ​បាន​បង្កើត​អក្សរ​ខ្មែរ​នៅ​ដើម​សតវត្សរ៍​ទី​៧​មាន​ភ័ស្តុតាង​ ជា​សិលាចារឹក អក្សរ​ខ្មែរ​ដំបូង​បំផុត​នា គ​.ស​.៦១១(លេខ K ៦០០ ) នៅ​អង្គរបុរី​ខេត្តតាកែវ ហើយ​គឺ​អក្សរ​ខ្មែរ​នេះ​ហើយ​ជា​ប្រភព​ដ៏​មានតម្លៃ​បំផុត មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​ជួយ​អភិវឌ្ឍ​ន៍សមត្ថភាព​អ្នកស្រុក​ខ្មែរ​ ឱ្យ​កាន់តែ​ប្រសើរ​ឡើង​អាច​បង្កបង្កើត​ទ្រព្យ សម្បត្តិ​វប្បធម៌​ជា​ច្រើន ទុក​ឱ្យ​កូន​ខ្មែរ​ជំនាន់​ថ្មី​ធ្វើ​ជា​ទុន​អភិវឌ្ឍ​ន៍មាតុភូមិ​រហូត​ សព្វថ្ងៃ​។ ទ្រព្យសម្បត្តិ​ទាំងនោះ​មាន​អក្សរសាស្ត្រ​ខ្មែរ សិល្បៈ ប្រពៃណី ទំ​នៀម ទម្លាប់​ដ៏​ល្អ​៘​និង​ប្រាសាទ​ជាច្រើន​ពាសពេញ​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​ប្រាសាទ អង្គរវត្ត​ដ៏​ល្អ​វិចិត្រ​នា​សតវត្សរ៍​ទី​១២ និង ប្រាសាទ​ព្រះវិហារ​ដ៏​ល្អ​ឯក​នា​សតវត្ស​រ៍ទី​៩-១១​។
ឯ​សៀម​វិញ​ជា​អ្នកណា​?មក​ពី​ទីណា​? ចម្លើយ​ត្រឹមត្រូវ​ហើយ​ងាយ​ចាំ​បំផុត​គឺ​សៀមជា​មនុស្ស​ខ្ចាត់ព្រាត់​មក​រស់នៅ​លើ​អតីត​ទឹកដី​របស់​ខ្មែរ​។ ព្រោះ​យោង​តាម​លោក​ហង់​រី ប៉ាកម៉​ង់​ជេ Henri-Parmentier ជនជាតិ​បារាំង​បាន​សរសេរ​សៀវភៅ​មាន​ចំណងជើង​ថា​"អង្គរ​"បោះពុម្ពផ្សាយ​ដោយ​បណ្ណាគា​រ អេ​គ្លី​ព E.K.L.I.P នៅ​ភ្នំពេញ ឆ្នាំ​១៩៦០ បង្ហាញ​ឱ្យ​ដឹង​ក្នុង​ទំព័រ​ទី​៩ ថា​"ពួក​សៀម​មាន​ឈាមជ័រ​ជា​ថៃ​បាន​ចុះ​ពី​ប្រទេស​ចិន​ភាគខាងត្បូង​​មក​រស់​លើ​ទឹកដី​ខ្មែរ​ទទួលយក​អារ្យធម៌​ខ្មែរ ចាត់ទុក​ខ្មែរ​ជា​ម្ចាស់​លើ​ពួកគេ តែ​ពួក​សៀម​មិន​បង្អង់​យូរ​បាន​បះបោរ​ប្រឆាំង​នឹង​ម្ចាស់​ខ្លួនឯង បង្ក សង្គ្រាម​ជា​បន្តបន្ទាប់​និង​ទីបំផុត​ដណ្តើម​យក​ទឹកដី​កម្ពុជា​" ចំណែក​លោកដូ​ហ្វាំង ម៉ឺនី​ញេ A.Dauphin-Meunier ជា​ជនជាតិ​បារាំង​ដែរ បាន​សរសេរ​សៀវភៅ " ប្រវ​ត្តិសាស្ត្រ​កម្ពុជា " Que sais-je ? Histoire du Cambodge បោះ​ពុម្ព​នៅ​ក្រុង​ប៉ារីស​ឆ្នាំ​១៩៦៨ លោក​បាន​សរសេរ​ក្នុង​ទំព័រ​ទី​៥០​បញ្ជាក់ថា "ពួក​សៀម​បាន​បង្កើត​រដ្ឋ​ណាន​ចាវ​នា​សតវត្ស​ទី​៨​នៅ​យូ​ណាន​ប្រទេស​ចិន ក្រោយមក​បាន​ជ្រៀតចូល មក​រស់នៅ​តាម​ជ្រលង​ភ្នំ​នៃ​ភាគ​កណ្តាល​ឥណ្ឌូចិន​និង​ភូមា​។ ឆ្លៀត​ឱកាស​ដែល​ភូមា​ត្រូវ​ផ្តួលរំលំ​ដោយ​ពួក​ម៉ុង​ហ្គោល​ដឹកនាំ​ដោយ​គុ​ប៊ី​ឡៃ​ខាន់ សៀមបាន​កាន់កាប់​ផ្នែក​ជាច្រើន​នៃ​ទឹកដី​ភូមា ហើយ​រៀនសូត្រ​តាម​ពួក​ម៉ុង​ហ្គោល​ខាង​ក្បួនទ័ព​និង​ចម្លង​យក​អក្សរជ្រៀង​ខ្មែរ​ទៅ​ប្រើប្រាស់ ធ្វើឱ្យ​ពួក​សៀម កាន់ កាប់​បាន​រដ្ឋបាល​ខ្មែរ​នៅ​តំបន់​ទន្លេ​មេ​ណា​ម​។ អ្នកស្រុក​ខ្មែរ​បាន​តស៊ូ​ប្រយុទ្ធប្រឆាំង​ការវាយលុក​បំផ្លិចបំផ្លាញ​ពី​សំណាក់​ពួក​សៀម​តែ​ខ្មែរ​ទទួល​ការ ខាតបង់​ធំធេង​ព្រោះ​ពួក​សៀម​ទទួលបាន​ជោគជ័យ​បង្កើត​ជា​រដ្ឋ​និង​រាជធានី​សុខោទ័យ​លើ​អតីត​ក្រុង​របស់​ខ្មែរ​" សូម្បីតែ​លោក​អនុ​ម៉ាន រា​ចា​ថន Anuman Rajadhon ជា​សាស្ត្រាចារ្យ​បណ្ឌិត​សៀម​ម្នាក់​នៃ​សកល​វិទ្យាល័យ​ជូឡា​ឡុងកន​និង​ជា​ប្រធាន​គណៈកម្មាធិការ​ពិនិត្យ​ឡើង វិញ​ប្រវត្តិសាស្ត្រ​ថៃ​នា​ឆ្នាំ​១៩៦៨​ក៏​លោក​បាន​សរសេរ​ពី​ប្រវត្តិសាស្ត្រ​សៀម​មាន​អត្ថន័យ​ដូច​លោក​ប៉ាកម៉​ង់​ជេ និង​លោក​ម៉ឺនី​ញេ​ដែរ​។ លោក​អនុ​ម៉ាន​បាន​សរសេរ​សៀវភៅ "Essay on Thai Folklore " បោះពុម្ពផ្សាយ​នៅ​បាងកក​ឆ្នាំ​១៩៦៨​បញ្ជាក់​ឱ្យដឹង​លើ​ទំព័រ ទី​៨-១១​ថា សៀម​មាន​ប្រភព​រស់នៅ​ខាងត្បូង​ទន្លេ​យ៉ាង​សេក្យា​ង Yang-tse Kiang ប្រទេស​ចិន ហើយ​ចិន​បាន​កត់ត្រា​ទុក​ក្នុង​ឯកសារ​ហៅ ពួក​សៀម​ថា​"អ្នក​ព្រៃ​" នា​សតវត្សរ៍​ទី​៧​ឬ​៨​ពួក​សៀម​បាន​បង្កើត​រដ្ឋ​ឈ្មោះ​"ណាន​ចាវ​" ដែល​ជា​ឈ្មោះ​បូកផ្សំ​គ្នា​រវាង​ភាសា​សៀម​និង​ចិន​។ ពាក្យ​ណាន​តាម​ភាសា​ចិន​មានន័យ​ថា​ទិស​ខាងត្បូង ឯ​ពាក្យ​ចាវ​តាម​ភាសា​សៀម​មានន័យថា​ស្តេច​។ នា​ដើម​សតវត្សរ៍​ទី​១៣ ក្រោម​ការដឹកនាំ​របស់ មេដឹកនាំ​ពីរ​នាក់ ពួក​សៀម​ដណ្តើម​បាន​ទឹកដី​ខ្មែរ​បង្កើត​រដ្ឋ​សុខោទ័យ​យក​ក្រុង​ឈៀង​ម៉ៃ​ធ្វើ​ជា​រាជធានី​។ ចុង​សតវត្ស​រ៍ទី​១៣​នា​ឆ្នាំ​១២៨៣ ស្តេច​ទី​៣ នៃ​សុខោទ័យ​ឈ្មោះ​រាម​កំហែង​បាន​កាឡៃ​អក្សរ​ខ្មែរ​បង្កើត​ជា​អក្សរ​សៀម​ដែល​សៀម​ចាត់ទុកថា​ជា​ឆ្នាំ​ប្រវត្តិសាស្ត្រ​នៃ​វប្បធម៌​សៀម​។ មុន​មានអក្សរ​របស់ខ្លួន ពួក​សៀម​ប្រើ​អក្សរ​ខ្មែរ​ហើយ​ដោយសារ​តែ​គេ​ប្រើប្រាស់​អក្សរ​ខ្មែរ​នោះ​ហើយ​ទើប​សៀម​អាច​ដណ្តើម​និង​គ្រប់ គ្រង​បានសុខោទ័យ​។ កើត​បាន​ជា​រដ្ឋ​ហើយ​ក៏​សៀម​នៅតែ​ប្រើប្រាស់​អក្សរ​ខ្មែរ​ក្នុង​ផ្នែក​ព្រះពុទ្ធសាសនា​ពិសេស​សរសេរ​លើ​សាស្ត្រា​ស្លឹក​រឹត ព្រោះ សៀម​មាន​ជំនឿ​ថា​អក្សរ​ខ្មែរ​ជា​អក្សរ​សក្ការៈ​។ ទោះបី​ដណ្តើម​ដី​ពី​ខ្មែរ​បង្កើតបាន​ជា​រដ្ឋ យក​អក្សរ​ខ្មែរ​កាឡៃ​បង្កើតបាន​អក្សរ​ប្រើប្រាស់ ហើយ​ក៏​ដោយ ក៏​សៀម​នៅតែ​លោភលន់​បន្ត​ប្រើ​កងទ័ព​វាយ​ដណ្តើម​ដី​ខ្មែរ​បន្ថែមទៀត ជាក់ស្តែង​នា​ឆ្នាំ​១៤៣១ គឺ​១៩៣​ឆ្នាំ​បន្ទាប់ពី ដណ្តើម​បាន​សុខោទ័យ សៀម​វាយ​ដណ្តើម​បាន​និង​កាន់កាប់​ក្រុង​អង្គរ លួច​ប្លន់​យក​សម្បត្តិ​វប្បធម៌​ខ្មែរ​ស្ទើរតែ​អស់ នាំឱ្យ​កើត​ជា ព្រឹត្តិការណ៍​និរាស​អង្គរ មនុស្ស​ខ្មែរ​និរាស​ព្រាត់ ប្រាស​បែកបាក់​គ្រួសារ​ទទួល​ការឈឺចាប់​ជា​ពន់ពេក​រាប់រយឆ្នាំ​។ តាំងពី​ពេលនោះ​មក កូន​ខ្មែរ​ជំនាន់​ក្រោយ​ពុំ​សូវ​ស្គាល់​និង​យល់ដឹង​ពី​វប្បធម៌​ខ្មែរ​បាន​សព្វ​គ្រប់​ឡើយ ជា ហេតុ​នាំ​ឱ្យ​មាន​ឧបសគ្គ​ចំពោះ​ដំណើរ​អភិវឌ្ឍ​ន៍នៃ​សង្គម ខ្មែរ​។ លោក​អនុ​ម៉ាន​សរសេរ​នៅ​ទំព័រ​៨៥​ក្នុង Essay on Thai Folklore"ថៃ​បាន​ទទួលយក​បន្តិច​ម្តងៗ​ភាសាមន​និង​ភា សា​ខ្មែរ មួយចំនួនធំ​បញ្ចូល​ក្នុង​ភាសា​ថៃ​និង​អក្សរសិល្ប៍​ថៃ​" តាមពិត​សៀម​និយាយ​ភាសា​ថៃ​ជា​អំបូរ​ភាសា​មួយ នៅ​យូ​ណាន​ប្រទេស​ចិន តែ​សៀម​បាន​ខ្ចី​ពាក្យ​ខ្មែរ​ជាច្រើន​យក​ទៅប្រើ​ថែម​ទៀត ដូច​ជា​ពាក្យ​ខ្មែរ​ថា​តិះដៀល សៀម​ថា​ទិតៀន ក​ល សៀម​ថា​កុន​(ភាពយន្ត​) កំពែង សៀម​ថា​កាំ​ផែង ថ្នល់ សៀម​ថា​ថា​ណុន រូបរាង សៀម​ថា​រូប​រ៉ាង សាលារៀន សៀម​ថា​រោង​រៀន ចម្រើន សៀម​ថា​ចា​រើ​ន ព្រះវិហារ សៀម​ថា​ព្រះវិហា​ន ដើម​ទុំទេស សៀម​ថា​ក្រៈទុំ​ថេត៘​ពិសេស​លោកអនុ​ម៉ានស​រសេរលើ​ទំព័​រទី​៨៧​ថា រាជ​ស័ព្ទ​ដែល កំពុង​ប្រើ​សព្វថ្ងៃ​ក្នុង​រាជវង្សានុវង្ស​ថៃ​គឺជា​រាជ​ស័ព្ទ​ខ្មែរ​។ សៀម​ចម្លង​យក​ប្រពៃណី​ទំនៀមទម្លាប់​ល្អ​របស់​ខ្មែរ​ដែល​ចេះ​គោរព​ម៉ែឪ គ្រូអាចារ្យ​ចាស់ទុំ ស្រឡាញ់​រាប់អាន​គ្នា​ជា​បងប្អូន ប្រុស​ដណ្តឹង​ស្រី ស្លៀកពាក់​ផាមួង​ចងក្បិន​អាវកត្រង់ ស្លៀក សំពត់ សារុង​ចោមពុង ធ្វើ​ផ្ទះរោងដោល រោង​ឌឿ​ង​។ ផ្នែក​អក្សរសិល្ប៍ សៀម​ចម្លង​យក​រឿង​រាមកេរ្តិ៍​ខ្មែរ​ទៅ​ធ្វើ​ជា​រ៉ា​ម៉ា​កេន​។ ម្ហូប​ស្ងោរជ្រក់​បង្គា (សៀម​ប្តូរ ហៅ​តុម​យ៉ាំ) ហហ្មុក សម្ល​កកូរ ទឹក​គ្រឿង ...ក៏​ជា​របស់​ខ្មែរ​តែ​ខុស​គ្នា​លើ​ចំណុច​ហិរ​ខ្លាំង​ព្រោះ​សៀម​ចូលចិត្ត​ប្រើ​ម្ទេស​ច្រើន​។ ខ្មែរ​ជា ម្ចាស់​ស្រុក​មាន​ទឹកដី​នេសាទ​ត្រី​ធ្វើស្រែ​ចំការ មាន​ទីលំនៅ​ច្បាស់លាស់​មិនមែនជា​អ្នក​ផ្លាស់​ទី មាន​ម្ហូបអាហារ​ស្រស់​ឆ្ងាញ់​គ្រប់គ្រាន់ ទើប​ខ្មែរ​មិន​ប្រើ​ម្ទេស​ច្រើន​សម្រាប់​ភូត​អណ្តាត​លើក​រស់ជាតិ​ម្ហូប​ឡើយ​។ ផ្នែក​សិល្បៈ​បុរាណ សៀម​បាន​ចម្លង​ពី​ខ្មែរ​ដូចជា​របាំ​ក្បាច់ បុរាណ ស្បែក​ធំ ភ្លេងពិណពាទ្យ តែ​សៀម​ធ្វើ​មិន​បាន​ល្អ​ដូច​ខ្មែរ​យើង​ឡើយ​។ ជំនឿ​ព្រហ្មញ្ញសាសនា ពិសេស​ពិធី​ក្នុង​ព្រះរាជវាំង និង ពិធីបុណ្យ​ទ្វាទសមាស ដូច​ជា​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ព្រះរាជ​ពិធី​បុណ្យ​អុំទូក ព្រះរាជ​ពិធី​បុណ្យ​បង្ហោះ​ខ្លែង​៘​សៀម​ធ្វើតាម​ខ្មែរ ទាំងអស់​។ លោក​ពីទ័រ ចាន​សាន់ Peter Janssan សរសេរ​ក្នុង​កាសែត Hindustan Times ចេញផ្សាយ​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០០៨ បាន​ស្រង់​សំដី​លោក ស៊ូ​ឡាក់ សិវៈ​រក្សា Sulak Sivaraksa ប្រវត្តិវិទូ​ល្បីល្បាញ​របស់​សៀម​ស្តី​ពី​ចក្រភព​ខ្មែរ​ថា​"ការ​រាតត្បាត​របស់​សៀម លើ​ទឹកដី​ខ្មែរ ធ្វើឱ្យ​ខ្មែរ​ចុះ​ទន់ខ្សោយ តែ​សៀម​ទទួល​យក​ប្រពៃណីទំនៀមទម្លាប់​វប្បធម៌​ខ្មែរ​រួមទាំង​ជំនឿ​លើ​លទ្ធិទេវរាជ និង​របៀប​រៀបចំ​ពិធី​នៅ ក្នុង​វាំង ហើយ​ជំនឿ​ជាទី​ពេញចិត្ត​កំពុង​ពេញនិយម​សព្វថ្ងៃ ពិសេស​ក្នុង​ជួរ​អ្នកនយោបាយ​សៀម គឺ​យ័ន្ត​មន្តអាគម​គាថា "
សេចក្តី​សង្ខេប​ប្រវត្តិសាស្ត្រ​ដែល​បាន​រៀបរាប់​ខាងលើ​បង្ហាញ​ឱ្យឃើញថា​ សុខោទ័យ​ជាទី​កំណើត​របស់​រដ្ឋ​សៀម​បាន​បង្កើតឡើង​នា សតវត្សរ៍​ទី​១៣ គឺ​មាន​អាយុ​ប្អូន​ប្រាសាទព្រះវិហារ​ជាច្រើន​សតវត្សរ៍​។ ប្រវត្តិសាស្ត្រ​ក៏​បាន​បង្ហាញ​ឱ្យឃើញ​ថា​សៀម​ជា​ពួក​នៅ​យូ​ណាន ខ្ចាត់ព្រាត់​ចុះ​មក​រាតត្បាត​ដណ្តើម​ទឹកដី​ខ្មែរ​ហើយ​យក​វប្បធម៌​ខ្មែរ​ជា​ កត្តា​ផ្តល់​ចំណេះ​ឱ្យ​ពួកគេ​កសាង​រដ្ឋ​ថ្មី​មួយ​រីកចម្រើន​ជា​ប្រទេស ថៃឡង់​សព្វថ្ងៃ​។ បច្ចុប្បន្ន​នេះ​នា​សតវត្សរ៍​ទី​២១​ទៅ​ហើយ​សៀម​នៅតែ​បង្កើត​ព្រឹត្តិការណ៍​ បែប​អនារ្យជន​តាម​ព្រំដែន​បង្ហាញ​ឱ្យ​ខ្មែរ​យើង ឃើញ​ជាក់​នឹង​ភ្នែក​គឺ​សកម្មភាព​បន្ត​រាតត្បាត​យក​ទឹកដី​និង​សម្បត្តិ​ វប្បធម៌​ខ្មែរ​ទំនងជា​សៀម​មិន​ទាន់​បញ្ចប់​នៅឡើយ​ទេ​។ ស្រប​ដូច លោក​អនុ​ម៉ាន បាន​សរសេរ​លើ​ទំព័រ​ទី​១០​ក្នុង​សៀវភៅ​របស់គាត់ " Essay on Thai Folklore "ថា The Thai never ceased to be on the move ថៃ​មិន​ដែល​បាន​ឈប់​ធ្វើ​ចលនា​ទៅ​មុខ​សោះ​។ ដូច្នេះ​ខ្មែរ​ត្រូវ​តែ​ជឿ​លើ​ខ្លួនឯង ពង្រឹង​ខ្លួនឯង​ឱ្យ​រឹងមាំ ដោយ​ផ្អែក​លើ វប្បធម៌​ខ្មែរ គួបផ្សំ​ជាមួយ​បច្ចេកវិទ្យា​ទំនើប​ទើប​ខ្មែរ​មាន​ប្រាជ្ញា បារមី ថាមពល​ខ្លាំងក្លា ការពារ​បាន​វប្បធម៌​ជាតិ និង​ទឹកដី និង​អាច អភិវឌ្ឍ​ន៍ប្រទេស​រីកចម្រើន​ឆាប់រហ័ស​។ ខ្មែរ​ត្រូវតែ​យល់​ឱ្យ​ច្បាស់​ថា​សត្វ​សារិកា​ចូលចិត្ត​ស៊ី​ផ្លែ​ម្ទេស ទោះបី​ចេះ​និយាយ​ត្រាប់​តាម​ភាសា ខ្មែរ​បាន​ពិរោះ​គួរ​ជា​ទី​ស្រឡាញ់​យ៉ាងណា​ក៏ដោយក៏​សត្វ​ស្លាប​នេះ​ពុំ​អាច​ ក្លាយជា​មនុស្ស​ខ្មែរ​កើត​ឡើយ​។ មនុស្ស​ខ្មែរ​ត្រូវតែ​ប្រុងប្រយ័ត្ន ជានិច្ច​និង​ជឿ​លើ​ពាក្យ​ប្រៀនប្រដៅ​របស់​ដូនតា​យើង​ថា​"ឈើ​កោងវល្លិ៍​ ព័ទ្ធ មនុស្ស​ខ្ចាត់ព្រាត់ កុំ​យក​ខ្លួន​បៀត​"

No comments:

CASINO





MOBILE MAGAZINE