ប៉ោម (Apple) :ជាផ្លែឈើល្អបំផុត
សម្រាប់កម្ចាត់វត្ថុកខ្វក់ក្នុងរាងកាយ ព្រោះផ្លែប៉ោម
សម្បូរសារធាតុផេកទីន (Pactin) ដែលជួយនាំសារធាតុពុល
ទៅកម្ចាត់ចោល ព្រមទាំងមានគុណសម្បត្តិ ការពារមិនអោយប្រូតេអ៊ីន
ក្នុងពោះវៀនកើតការផ្អូមស្អុយ ។ម្យ៉ាងទៀត ផ្លែប៉ោម មានជាតិកាកសរសៃអាហារ (Fiber) ខ្ពស់ដែលអាចជួយ បោសលាងសម្អាតវត្ថុកខ្វក់ក្នុងពោះវៀន បានល្អ ធ្វើអោយថ្លើម និងប្រព័ន្ឋរំលាយអាហារ ធ្វើការបានល្អឡើង ។
ទំពាំងបាយជូរ (Grape) : មានសារធាតុលាងសម្អាត សម្រាប់ស្បែក
ថ្លើម ពោះវៀន តម្រងនោម ព្រមទាំងជួយគ្រប់គ្រង ជាតិសំបោរ ដែលចេញមកពីជាលិការផ្សេងៗក្នុងរាងកាយ ផ្តល់ថាមពលខ្ពស់ សម្បូរជាតិខនិជ ជួយបំប៉នឈាម និងបង្កើនកោសិការក្នុងរាងកាយ ។
ម្នាស់ (Pineaplpe) : អង់ហ្ស៊ីមប្រូមេលីន
ដែលមានច្រើននៅក្នងផ្លែម្នាស់ ជួយអោយការធ្វើការរបស់អាស៊ីដ
អ៊ីដ្រូក្លរិកក្នុងក្រពះ បានល្អប្រសើរឡើង
និងធ្វើអោយវត្ថុកខ្វក់ខូច ដែលជាប្រូតេអ៊ីន
បំបែកខ្លួនបានឆាប់ឡើង ដើម្បីអោយរាងកាយអាចកម្ចាត់ចោលបាន ។
ក្រៅពីនេះ ម្នាស់ជាថ្នាំព្យាបាលអាការរលាកក្នុងផ្លូវអាហារ
ជួយជួសជុលផ្នែកផ្សេងៗ ដែលសឹករិចរិល
ជួយដល់ការធ្វើការរបស់ក្រពេញអែនដូគ្រីន
និងកម្ចាត់ទឹកកំបោរបាន ។
ល្ហុង (Papaya) : មានអង់ហ្ស៊ីម ប៉ាប៉េន
ដែលមានលក្ខណៈស្រដៀង និងទឹករំលាយក្នុងក្រពះ
ជួយធ្វើអោយវត្ថុកខ្វក់ខូច ដែលជាប្រូតេអ៊ីន បំបែកខ្លួន
បានឆាប់រហ័ស។ក្រៅពីនេះ ល្ហុង មានជាតិកាកសរសៃខ្ពស់
ធ្វើអោយប្រព័ន្ឋបញ្ចេញចោល ធ្វើការបានល្អ ពោះវៀនក៏ស្អាត ។
ឳឡឹក (Watermelon) : ជួយសាងសារធាតុពុល
ដោយបញ្ចេញមកតាមទឹកនោម ។សំបកឳឡឹក សម្បូរដោយក្លរ៉ូហ្វ៊ីលល៍
ចំណែកគ្រាប់ឳឡឹក មានវីតាមីនច្រើន ។ម្យ៉ាងទៀត ឳឡឹក
អាចព្យាបាលដំបៅក្នុងក្រពះ និងជួយបន្ថយសម្ពាធឈាមខ្ពស់
បានទៀតផង ៕
No comments:
Post a Comment