About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, August 29, 2012

ញ៉ាក់សាច់ ៖ ដែក 2 ម៉ែត្រធ្លាក់មកដោតជាប់ក្បាល នៅតែមិនស្លាប់

ញ៉ាក់សាច់  ៖  បើយោងតាមប្រភពសារព័ត៌មានបរទេស  ដែលបានចេញផ្សាយនាសប្តាហ៍
កន្លង
ទៅបានអោយដឹងថា បុរសជនជាតិប្រេស៊ីលម្នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ
ដើម្បី
ធ្វើការសង្គ្រោះបន្ទាន់   ស្របពេលមានដែកបានដោតជាប់នឹងក្បាលរបស់គេ ​ ខណៈ
ពេលដែល
បំពេញការងារជាកម្មករសំណង់ នៅក្នុងទីក្រុង Rio de Janeiro នាប្រទេសប្រេ
ស៊ីល។



បើតាមរបាយការណ៍បានអោយដឹងថា ដែកដែលបានដោតជាប់នឹងក្បាលរបស់បុរសវ័យ 24 ឆ្នាំរូប
នេះមានប្រវែង 2 ម៉ែត្រ ហើយវាបានធ្លាក់ពីជាន់ទី 5 នៃអាគារដែលគាត់កំពុងបំរើការ  លើសពីនេះ
ទៅទៀត បើតាមរបាយការណ៍បានអោយដឹងថា   បុរសម្នាក់នេះមានឮឈ្មោះថា Eduardo Leite ។
ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ ដោយបានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យ  Miguel  Couto Hospital
ខណៈពេលទៅដល់មន្ទីរពេទ្យ ក៏មានការបញ្ជាក់អះអាងពីលោកវេជ្ជបណ្ឌិតផងដែរ ពោលគឺ Dr Luiz
Aleandre Essinge​ ​បាននិយាយបញ្ជាក់ថា  ៖  វាគឺជាគ្រោះថ្នាក់មួយដ៏គួរអោយរន្ធត់  ក៏ព្រោះតែដែក
បានដោតជាប់ទៅនឹងក្បាលរបស់គាត់​ ហើយឆ្លងកាត់ប្រព័ន្ធខួរក្បាលទៀតផង។

គួរបញ្ជាក់ផងដែរថា  បន្ទាប់ពីបានបើកយុទ្ធនាការក្នុងការវះកាត់លោក  Leite ដល់ទៅ 5 ម៉ោង ជា
លទ្ធផលក៏ទទួលបានជោគជ័យ  ដែលក្រោយមកគាត់អាចនិយាយ ធ្វើចលនា ក៏ដូចជាទទួលទាន
អាហារបានផងដែរ៕

No comments:

CASINO





MOBILE MAGAZINE