ខេត្តកំពត
ខេត្តកំពត តើហេតុអ្វីបានជាគេដាក់ឈ្មោះថា ខេត្តកំពត? ” ខ្មែរយើងបានសរសេរនិងអានពាក្យប្រជុំជន កំពត ថា គុម្ពត ឬ កំពោត ដែលពាក្យនេះ បានក្លាយទៅជាឈ្មោះខេត្ត ហើយឈ្មោះនេះត្រូវបានគេហៅដោយសំដៅទៅលើភូមិមួយ ដែលអ្នកស្រុកស្គាល់ពីយូរលង់មកហើយ ស្ថិតនៅព្រែកកំពត ដែលមានប្រភពមកពីភ្នំដំរី។ ហើយនៅខាងលើដៃព្រែកកំពតបន្តិច ដែលជាទីប្រជុំជនចិនរស់នៅ ហៅ ភូមិព្រៃស្តុក(ម្តុំអណ្ដូងខ្មែរ) យ៉ាងក៏ដោយ ពាក្យថា គុម្ពត និង កំពោត គេពុំដែលយល់ស្របទៅលើដើមកំណើត និងឫសគល់នៃពាក្យនេះឡើយ។ ក្នុងនោះ តាមសម្ដីអ្នកខ្លះតំណាលថា មានស្ត្រីអ្នកមានធនធានចតុស្តម្ភម្នាក់ឈ្មោះ នាង ពត ដែលបានរស់នៅទីនោះជាអ្នកមានឥទ្ធិពល និងទទួលការលើកតម្កើងយ៉ាងខ្លាំងពីអ្នកស្រុកភូមិផងរបងជាមួយ ដោយសារភោគទ្រព្យមហាសាលរបស់នាង ហើយអ្នកស្រុកបានប្រមូលផ្តុំគ្នាមករស់នៅជុំវិញស្ត្រីនោះ តាមបែបសាជីវកម្ម គឺរបៀបជាក្រុមមួយ។ តំណក្រោយមក ពាក្យថា “ក្រុម” នេះក្លាយមកជាពាក្យ “កុម” ដូចនេះនៅជាប់ភូមិឋាននៃក្រុមរបស់នាង ពត មានឈ្មោះជាបន្តបន្ទាប់ថា ក្រុមនាងពត រួចមក ក្រុមពត (ដូចគ្នាពាក្យភ្នំពេញ កាត់មកពីពាក្យ “ភ្នំដូនពេញ”)។ ងាកមក រឿងនិទានមួយប្រហាក់ប្រហែលគ្នានេះដែរ បានតំណាលពីស្ដេចព្រះរាម នាសម័យបែកបាក់លង្វែក ដែលបានរត់គេចចេញពីការបះបោរក្នុងរាជវាំង ហើយភៀសព្រះកាយមកគង់នៅជាមួយមហេសីម្នាក់ រួមទាំងពួកអាមាត្យស្មោះត្រង់មួយចំនួន។ បន្ទាប់មកទៀត មហេសីដែលមាននាមថា អ្នកម្នាង ពត មានជំងឺរួចក៏ស្លាប់នៅទីនោះ ក្រោយមក ដើម្បីជាអនុស្សាវរីយ៍យូរលង់តទៅ ចំពោះស្ត្រីដែលព្រះអង្គសព្វព្រះទ័យជាងគេ ជាពិសេសព្រះអង្គក៏ប្រទានឈ្មោះកន្លែងនោះថាកំពត។ លើសពីនេះ ពាក្យ កំពត ក៏នៅមានការពន្យល់ពីរបៀបផ្សេងគ្នាទៀតផងដែរ៖
ទី១ តាមសម្ដីអ្នកចេះដឹងមួយចំនួនបានអះអាងថា ឈ្មោះ កំពត បានមកពីផែនសិលាចារឹកមួយផ្ទាំងដែលគេប្រទះឃើញក្នុងខ្ទមស្លឹកមួយ ដែលគេបោះបង់ចោលស្ថិតនៅក្រោយភូមិកំពត ហើយផែនថ្មនោះ មានកម្ពស់៣០សង់ទីម៉ែត្រ ដោយមានអមពីចំហៀងនូវផ្ទាំងសិលា តូចៗ២ទៀត។ អ្នកស្រុកឲ្យឈ្មោះផ្ទាំងសិលាចារឹកនោះថា កំពត ហើយក្លាយជាវត្ថុសក្ការបូជា។
ទី២ នៅខាងត្បូងបឹងកំពត គេបានប្រទះឃើញសិលាចារឹកមួយផ្ទាំងទៀត ដែលមានទំហំធំ ហើយមានសណ្ឋានរូបរាងដូចត្រីក្រពត ស្ថិតក្នុងព្រៃគុម្ពោតមួយ។ ប៉ុន្តែទីកន្លែងនោះ នៅជ្រៅពោរពេញទៅដោយវាលភក់ ព្រមទាំងទឹកជំនន់លិចពិបាកចូលទៅដល់។ ដូចនេះតំណតក្រោយមកពាក្យក្រពត ក៏ក្លាយទៅជាកំពត។ ដោយយើងមានទំនោរទៅលើមតិមួយ នៃការបកស្រាយទាំងពីរចុងក្រោយ ដែលសមស្របអាចទទួលយកពីបណ្ដាជនអ្នកចេះដឹង ដែលរស់នៅលើទឹកដីនោះពីយូរលង់ណាស់មកហើយ។ ជាចុងក្រោយគេបានពន្យល់មួយបែបផ្សេងទៀត តែមិនសូវជាពិតប្រាកដប៉ុន្មានទេ គឺពាក្យកំពត បានចេញពីពាក្យថា កម្ពុជា ដែលមានសំឡេង “កំៗ” ដូចគ្នា ដែលជាឈ្មោះពីដើមមកនៃប្រទេសកម្ពុជា។ ការបង្ហាញពន្យល់បែបសាមញ្ញនូវពាក្យ “កំៗ” ខាងលើនេះ ក៏គេមិនអាចទទួលយកបានដែរដោយហេតុផលថា៖ តាមឯកសាររបស់លោក ឌឿ វ៉ាន់ បានសរសេរជូនមកក្រុមទំនៀមទម្លាប់ខ្មែរនៅថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៥៣ ថា ក្រុងកំពត ពីដើមដុះសុទ្ធតែកូនស្មាច់ កូនផ្អាវនៅតាមមាត់សមុទ្រ ដែលសម្រាប់ឲ្យអ្នកជំនួញចតទូក និងសំពៅ ។ តក្រោយមកទៀត មានចិន យួន ចាម ខ្មែរ ទៅសង់ខ្ទមនៅជា កំប៉ូតៗទទឹងថ្ងៃនៅតាមបណ្ដោយមាត់ព្រែកកំពង់បាយ ភ្ជាប់ទៅកោះធំ ដើម្បីរកស៊ីលក់ដូរ។ កន្លែងដែល ចាម ចិន ខ្មែរ យួន សង់ខ្ទមរស់នៅ គេសង្កេតឃើញមានផ្ទះជាកំប៉េតកំប៉ូត ទើបគេសន្មតហៅថា “ភូមិកំប៉ូត”។ លុះក្រោយមកទៀត ពេលមានផ្ទះទៅហើយ អ្នកលក់ដូរធ្វើតៀមលក់បាយសម្រាប់ឈ្មួញអម្រែក ចិន យួន ចាម ជ្វា និងពួកឈ្មួញដែលចតទូក ឬអ្នកធ្វើដំណើរឈប់ ដើម្បីបរិភោគបាយនៅកន្លែងនោះ។ ក្រោយមក អ្នកដំណើរឲ្យឈ្មោះទីនោះថា “ផ្សារកំប៉ូត” ឬ ភូមិកំប៉ូត ថា “ផ្សារកំពង់បាយ” ។ នាមបញ្ញត្តិទាំងពីរនោះប្រើច្របូកច្របល់គ្នា ខ្លះហៅថា ផ្សារកំប៉ូត ខ្លះទៀតហៅថា ផ្សារកំពង់បាយ តែសព្វថ្ងៃគេហៅថា ខេត្តកំពត។ តាមលោកម៉ាដ្រូល (Madrolle) បាននិយាយថា ទីប្រជុំជននៅតាមឆ្នេរសមុទ្រ មានដុះសុទ្ធតែដើមផ្អាវ តែកន្លែងដែលឈ្មោះថា កំពត សព្វថ្ងៃហៅថាកំពង់បាយ។ លោកទាំងពីរថា កំពង់បាយដូចគ្នា ខុសត្រង់លោក ឌឿ វ៉ាន់ ថា ផ្សារកំប៉ូត រីឯ លោក ម៉ាដ្រូល បានអះអាងថា កំពត ប្រហែលមកពីពាក្យកម្ពុជា គេអាចសរសេរទៅជាកម្ពុជារដ្ឋ ដល់គេកាត់រដ្ឋចេញទៅនៅសល់តែកម្ពុជា។ នៅពេលដែលក្រុងកំពត កំពុងកកើតមានឈ្មួញជនជាតិសៀមធ្វើដំណើរតាមសមុទ្រ មកឈប់អាស្រ័យបាយនៅត្រង់កន្លែងនោះ ហើយដោយភាសាសៀម ពាក្យថា កម្ពុជា អានថា “កម្ពុត” ដល់ យូរៗទៅដោយធ្វេសប្រហែសបាត់ស្រៈអ៊ុ ( ុ) នៅសល់តែ “កំពត”។
ប្រវត្តិសាស្រ្ត និងពត៌មានទូទៅ
ខេត្តកំពត ជាខេត្តមួយស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជាមាន ចម្ងាយ ១៤៨ គ.ម. ពីទីក្រុងភ្នំពេញមានព្រំប្រទល់ខាងជើងទល់នឹង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ខាងកើតជាប់នឹង ស្រុកត្រាំកក់ និង ស្រុកគីរីវង់ ខេត្តតាកែវ ខាងត្បូងជាប់នឹង ឈូងសមុទ្រ ខាងលិចជាប់នឹង ស្រុកកំពង់សិលា ខេត្តកោះកុង និង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ កំពតមានផ្ទៃដីសរុប ៤៨៨៣ គីឡូម៉ែតការ៉េនិងមានស្រុកចំនួន ០៧ និង ក្រុងចំនួន ០១ ដែលបានចែកទៅជាឃុំ ៨៨ សង្កាត់ ០៥ ជាមួយនិងភូមិ សរុប ៤៨៨។ ក្រុងកំពត គឺជាទីក្រុងរបស់ខេត្តកំពត ស្ថិតនៅតំបន់ព្រែកទឹកឈូរ នៃភ្នំដំរី ប៉ែកអាគ្នេយ៍នៃប្រទេសកម្ពុជា។ ខេត្តនេះមានសំណង់ប្រវត្តិសាស្រ្ត ជាច្រើនដូចជាផ្ទះ ផ្សារ លក់ទំនិញរោងភាពយន្ត មន្ទីរពេទ្យ ជាដើម សុទ្ធសឹងជាភស្តុតាង បង្ហាញឱ្យឃើញពីការចាប់អារម្មណ៍របស់ពួកបារាំងទៅលើទឹកដីខេត្ត មួយនេះ។ហើយក៏មានភ្នំបូកគោ ដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ គ្រប់ៗរូបផងដែរ។ នៅលើនោះក៏មានកាស៊ីណូ និង មានកន្លែងកម្សាន្ត ជាច្រើនដូចជា៖ វាលស្រៃមួយរយ ទឹកធ្លាក់ និងអាចមើលទេសភាព មកខាងក្រោមយ៉ាងស្រស់ស្អាត អាចចាប់ពពកបាន។-ល-។ ខេត្តកំពត គឺជាខេត្តមួយចុងក្រោយគេបង្អស់ ដែលបារាំងបានមកដាក់អាណានិគមនៅឆ្នាំ ១៨៨៩ ដោយសារតែពួកបារាំង បានមើលឃើញពីសក្តានុពលនៃធនធានធម្មជាតិ ជាពិសេសគឺដំណាំម្រេច របស់ខេត្តនេះ។ នៅខេត្តកំពត មានតំបន់ទេសចរណ៍សំខាន់ៗជាច្រើនដូចជា ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ កំពង់ត្រាច កែប ទឹកធ្លាក់តាដាសច្ចំ រមណីយដ្ឋានណាតាយ៉ា និង កោះទន្សាយជាដើម។ល។ តើអ្នកគួរកម្សាន្តនៅកន្លែងណាខ្លះ?

![]() ![]() |
![]() ![]() |
![]() ![]() |
![]() ![]() |
![]() ![]() |
![]() ![]() |
![]() ![]() |
![]() ![]() |
![]() ![]() |
![]() ![]() |
![]() ![]() |
![]() ![]() |
No comments:
Post a Comment