About Me

THIS SITE IS UNDER CONSTRUCTION

Thursday, March 21, 2019

មូលហេតុទាំង5 ដែលធ្វើឲ្យ សុដន់យារធ្លាក់

មិត្តនារីមួយចំនួន បានប្រឹងប្រែងសាកល្បងគ្រប់វិធី ដើម្បីរក្សាសម្រស់ផែនទ្រូងទាំងទ្វេរបស់ខ្លួន ឲ្យមានសភាពមូលក្បំពើងណែន ប៉ុន្តែមើលរំលងទម្លាប់រស់នៅមិនល្អខ្លះ ដែលជា «មូលហេតុ» ធ្វើឲ្យសុដន់ទាំងគូ មិនបានរីកធំណែនក្បំ ហើយបែរទៅជាតូចធ្លាក់យារទៅវិញ។ សូមអានជាមួយគ្នា ថាតើអ្នកមានទម្លាប់ខុសឆ្គងទាំង ៥ នេះ ឬអត់!
មូលហេតុទី១៖ បញ្ចុះទម្ងន់ហួសហេតុពេក ខ្វះជាតិប្រូតេអ៊ីន
ខ្លាញ់ ល្អនិងប្រូតេអ៊ីន​ គឺជាមូលហេតុសំខាន់ នៃដើមទ្រូងណែនក្បំរបស់អ្នក ហេតុនេះប្រសិនបើអ្នកបញ្ចុះទម្ងន់រយៈពេលយូរ នោះនឹងធ្វើឲ្យរាងកាយផ្លាស់ប្តូរជាតិខ្លាញ់ល្អ និងប្រូតេអ៊ីនដែលរាងកាយបាន សន្សំទុក។ សារធាតុបំប៉នរបស់រាងកាយធ្លាក់ចុះធ្វើឲ្យខ្លាញ់ នៅដើមទ្រូងបន្ថយចុះ ស្បែកទន់យាក ធ្វើឲ្យសុដន់របស់អ្នកធ្លាក់យារ។ ហេតុនេះ បើអ្នកស្ថិតក្នុងរយៈពេលបញ្ចុះទម្ងន់ ហើយការទទួលទានមានចំនួនកម្រិតក៏ដោយ ក៏ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញប្រូតេអ៊ីន និងខ្លាញ់ល្អ រួមទាំងវីតាមីននានាដែរ ដើម្បីសារជាតិទាំងនេះអាចរក្សាលំនឹងទំហំដើមទ្រូងបាននៅហាប់ណែនដដែល។
មូលហេតុទី២​៖ ចូលចិត្តប្រើទឹកក្តៅ
នៅពេលងូតទឹក គួរចៀសវាងប្រើទឹកក្តៅលើដើមទ្រូង និងមិនត្រូវត្រាំទឹកក្តៅយូរពេកទេ ព្រោះបើមិនដូច្នោះ នឹងធ្វើឲ្យស្រទាប់ស្បែកដើមទ្រូងរលាកនិងស្ងួត ហើយក៏ទន់ជ្រាយរួចក៏ធ្លាក់យារបាន។
មូលហេតុទី៣៖ ចូលចិត្តប្រើក្បាលរ៉ូមីណេបាញ់ លើសុដន់
សូមកុំ មើលងាយពីការជះឥទ្ធិពល លើការងូតទឹកដោយបាញ់លើសុដន់។ ការបាញ់ទឹក ដែលមិនត្រឹមត្រូវអាចក្លាយជាបន្ទុករបស់ដើមទ្រូង ជាពិសេសគឺ បាញ់លើសរសៃពួចងរបស់ស្មាទាំងពីរ ដែលប្រៀបដូចជាខ្សែអាវទ្រនាប់ ជួយលើកដើមទ្រូងឲ្យឡើងខ្ពស់។ វិធីដែលគួរប្រតិបត្តិ គឺប្រើក្បាលរ៉ូមីណេបាញ់ពីក្រោមឡើងលើ ហើយលាងសម្អាតដើមទ្រូងរបស់អ្នក ទើបអាចជួយរក្សាឲ្យដើមទ្រូងនៅពើងណែនល្អ។
មូលហេតុទី៤៖ ចូលចិត្តគេងផ្កាប់
យូរ ៗ ម្តងអ្នកអាចគេងផ្កាប់មុខ ប៉ុន្តែបើអ្នកមានទម្លាប់គេងបែបនេះវិញនោះ ដើមទ្រូងនឹងរងសម្ពាធជាក់ជាមិនខាន ហើយទម្លាប់នេះនឹងបណ្តលឲ្យ ដើមទ្រូងរបស់អ្នកមានវ័យចាស់មុនអាយុ ស្បែកយារ និងផ្លាស់ប្តូររាងរៅ។ វិធីដែលល្អគឺត្រូវផ្លាស់ប្តូរទម្លាប់គេងផ្កាប់នេះជាប្រញាប់!
មូលហេតុទី៥៖ ពេលហាត់កីឡា មិនពាក់អាវទ្រនាប់កីឡា
មានមិត្តនារីយើងជាច្រើន មិនបានដឹងឬមិនចាប់អារម្មណ៍ខ្វាយខ្វល់ឡើយ ថាពេលហាត់កីឡារាងកាយយោលយោគខ្លាំងអាចនឹងធ្វើឲ្យ ដើមទ្រូងធ្លាក់យារនោះទេ។ ការពិត ការហាត់ប្រាណដូចជាដើរ រត់ លោតអន្ទាក់…អាចធ្វើឲ្យអ្នកមានសុដន់ធំធ្លាក់យារ អ្នកមានសុដន់តូច​នឹងកាន់តែតូចទៅ។ ហេតុនេះពេលបើបានដឹងហើយ គួរតែរួសរាន់ទៅទិញអាវទ្រនាប់កីឡាពាក់ សម្រាប់ពេលហាត់កីឡាផ្សេងៗ៕






No comments:

CASINO





MOBILE MAGAZINE