About Me

THIS SITE IS UNDER CONSTRUCTION

Friday, March 22, 2019

តិចនិចជំនួយ ក្នុងដំណើរកំសាន្ត ជាមួយក្មេងៗ


អ្នកដែលនិយាយថា ការដើរកំសាន្តជាមួយក្មេងៗ ជារឿងងាយស្រួល គឺជាការគិតខុសមួយ។ ប្រាកដណាស់គ្មាននរណាម្នាក់និយាយដូច្នេះទេ ពីព្រោះអ្នកណាក៏អាចស្មានដឹងជាមុនថា ដំណើរកំសាន្តជាមួយក្មេងៗ ជាដំណើរកំសាន្តដ៏ហត់នឿយមួយ។
ប៉ុន្តែយ៉ាងណាមិញ នៅមានវិធីសាស្រ្តកែខៃបញ្ហាទាំងនេះបាន ហើយជួយឱ្យដំណើរកំសាន្តប្រែក្លាយជាសប្បាយរីករាយបាន។
បើអ្នកគ្រោងនឹងមានដំណើរកំសាន្ត ជាមួយក្មេងៗ ដូច្នេះអ្នកគួរធ្វើការស្វែងយល់គន្លឹះជំនួយ ដើម្បីឱ្យ ដំណើរកំសាន្តរបស់អ្នក អាចប្រព្រឹត្តទៅបានដោយរលូន និងរីករាយ។
  1. នៅពេលដែលគម្រោងដើរកំសាន្តរបស់អ្នក ត្រូវចេញដំណើរពីព្រលឹម អ្នកគួរឱ្យកូនៗ ឬក្មេងចូលគេងជាមួយសម្លៀកបំពាក់ ដែលគេនឹងពាក់នៅថ្ងៃចេញដំណើរនោះ។
  2. បើសិនជាអ្នកធ្វើដំណើរតាមរថយន្ត អ្នកគួរមានសៀវភៅបង្ហាញពីផែនទី ទិសដៅ ឬទីតាំង ដែលអ្នកនឹងទៅដល់ ព្រោះសៀវភៅទាំងនោះ អាចប្រែក្លាយការធ្វើដំណើរទៅជាល្បែងកំសាន្ត បាន ដែលអាចជួយកាត់បន្ថយអត្រានៃការសួរសំណួរ «តើពួកយើងទៅដល់ ឬនៅ?»។
  3. ជំនួសឱ្យសម្ភារៈលេងដ៏រញ៉េរញ៉ៃ អ្នកគួរយករូបតុក្កតាបិទតាមខ្លួន។ អ្នកអាចប្រើប្រាស់លួងក្មេងៗ និងកាត់បន្ថយភាពរាយប៉ាយ។ រូបតុក្កតាបិទទាំងនោះ សមស្របជាមួយរថយន្ត យន្ត ហោះ និងបន្ទប់សណ្ឋាគារ។
  4. បើសិនជាអ្នកធ្វើដំណើរជាមួយក្មេង ដែលចូលចិត្តទឹក អ្នកគួរមានគម្របរន្ធដោតអគ្គិសនី។ បន្ទប់សណ្ឋាគារមិនមានផ្តល់សម្ភារៈប្រភេទនេះឡើយ។ បើសិនជាអ្នកមិនចង់ប្រើគម្របផ្លាស្ទិច អ្នកអាចប្រើបង់បិទរបួសជំនួសក៏បាន ដើម្បីជៀសវាងបញ្ហាឆក់ចរន្តអគ្គិសនី។
  5. នៅពេលអ្នកធ្វើការហោះហើរជាមួយក្មេង ដែលមានអាយុតិចជាង 2 ឆ្នាំ សូមធ្វើការសាកសួររកកៅអីចល័តសម្រាប់កុមារនៅច្រកចេញចូល។ កៅអីប្រភេទនេះមិនត្រូវបានគិតថ្លៃទេ ហើយ វាជួយអ្នកកាត់បន្ថយហានិភ័យនៃការបាត់បង់ និងមិនអាចប្រើប្រាស់បាននៅពេលអ្នកចុះចត។ ជើងហោះហើរមួយចំនួន អនុញ្ញាតឱ្យអ្នកយកកៅអីកុមារតាមខ្លួនបាន បើសិនជាជើងហោះហើរមិនពេញទេ។ ដូច្នេះអ្នក គួរពិនិត្យមើលចំនួននៃអ្នកធ្វើដំណើរលើយន្តហោះ នៅច្រកចេញចូល។ បើសិនបើជើងហោះហើរនោះ មានអ្នកដំណើរពេញ អ្នកត្រូវសាកសួរដូច ខាងលើ។ បើនៅលើយន្តហោះ មិនមានអ្នកដំណើរពេញទេ ពួកគេនឹងអនុញ្ញាតឱ្យអ្នកយកកៅអីកុមារតាមខ្លួន នោះអ្នកនឹងអាចប្រើប្រាស់វាដោយផ្ទាល់។
  6. អ្នកគួរមានស្កុតបិទមានពណ៌តាមខ្លួន។ ក្មេងៗងាយនឹងឈ្លក់វង្វេងនឹងសម្ភារៈលេងថ្មី ដែលមិនដូចអ្វីដែលពួកគេមាននៅក្នុងផ្ទះ។ មិនថានៅតាមផ្លូវ ឬទៅដល់ទីណា អ្នកអាចប្រើប្រាស់ដុំស្កុត ដើម្បីបង្កើតជារូបរាង ឬរូបភាពផ្សេងៗ ឬបង្កើតជាផ្លូវប្រណាំងឡាន ឬលេង Tic-Tac- Toe។ ស្កុតបិទងាយស្រួលបកចេញ និងមិនមានស្នាមជាប់ទៀតផង។
  7. អ្នកគួរយកថង់ដែលអាចរូតបិទមាត់ ឱ្យបានច្រើន។ វាមានអត្ថប្រយោជន៍ច្រើនយ៉ាង ដូចជា ខ្ចប់សម្លៀកបំពាក់ប្រឡាក់ ការពារសម្ភារៈអេឡិចត្រូនិចពីជម្រាបទឹក និងគ្រាប់ខ្សាច់ ឬធូលីដី និងអាចប្រើប្រាស់ សម្រាប់វេចខ្ចប់អាហារដែលនៅសល់។ អ្នកក៏អាចប្រើប្រាស់វាសម្រាប់វេចខ្ចប់ទូរសព្ទដៃរបស់អ្នក និងដាក់ទូរសព្ទទៅក្នុងហោប៉ៅក្រោយ នៃកៅអីនៅលើយន្តហោះ។ អ្នក គ្រាន់តែដាក់ទូរសព្ទទៅក្នុងថង់ផ្លាស្ទិច ហើយរូតបិទមាត់វា ដោយទុកចន្លោះតូចមួយសម្រាប់ ខ្សែកាស។ ដោះថាសទម្រសម្រាប់ដាក់អាហារ ហើយដាក់ទូរសព្ទចូលក្នុងហោប៉ៅកៅអី ហើយភ្ជាប់ថាសទម្រវិញ។ ធ្វើដូច្នេះទូរសព្ទរបស់អ្នកនឹងត្រូវបានព្យួរ ក្នុងកម្ពស់ដ៏សមស្រប។
  8. សូមកុំភ្លេចយកដបទឹកតាមខ្លួន។ វាពិតជាសំខាន់ណាស់ ដែលអ្នកត្រូវការទទួលទានទឹកឱ្យបានច្រើននៅពេលហោះហើរ ប៉ុន្តែអ្នកក៏មិនចង់ចំណាយប្រាក់បន្ថែមលើការទិញភេសជ្ជៈទេ។ អ្នកគួរយកដបទឹកស្អាតៗ សម្រាប់ក្មេងៗ។ វាក៏នឹងជួយអ្នកចែករំលែកទឹកក្រូច ឬភេសជ្ជៈផ្សេងៗ ជាមួយក្មេងៗច្រើននាក់ផងដែរ។
  9. អ្នកគួរយកថា សសម្រាប់ក្មេងៗពេលធ្វើដំណើរ ភ្ជាប់ជាមួយកៅអីសម្រាប់ក្មេងៗ។ សម្ភារៈមួយប្រភេទនេះ នឹងអនុញ្ញាតឱ្យក្មេងញ៉ាំអាហារ និងលេងកំសាន្តលើវាបាន។ វាកាន់តែងាយ ស្រួល បើសិនជាអ្នកធ្វើដំណើរតាមយន្តហោះ ព្រោះកៅអីកុមារមិនអាចប្រើប្រាស់ជាមួយថាសដាក់អាហារលើយន្តហោះបានទេ។
  1. អ្នកគួរយកដុំខាត់ធូលី ពីសម្លៀកបំពាក់តាមខ្លួនផងដែរ។ វាមិនត្រឹមតែប្រើប្រាស់សម្រាប់ជម្រុះធូលីពីសម្លៀកបំពាក់ប៉ុណ្ណោះទេ វាក៏អាចជួយអ្នកសម្អាតកម្ទេចកម្ទីនៅលើកៅអី កុមារ និងគ្រែក្នុងសណ្ឋាគារ ជួយឆក់រកកន្ទុយក្រវិល និងជួយសម្អាតកាកសំណល់នានា ដែលក្មេងៗលេងផងដែរ។
  2. ធ្វើឱ្យដំណើរកំសាន្តកាន់តែរីករាយ ដោយលេងល្បែងកំសាន្ត ដូចជា Bingo ឬ អុក ជាដើម។ វាជួយឱ្យពេលវេលាធ្វើដំណើរកាន់តែឆាប់ និងប្រែក្លាយដំណើរកំសាន្តទៅជាការចងចាំ និងបទពិសោធន៍ដ៏ល្អមួយ។
  3. បើសិនជាអាច អ្នកគួរជ្រើសយកកៅអីជួរក្រោយគេបង្អស់ នៅលើយន្តហោះ។ វាមិនត្រឹមតែនៅ ជិតបន្ទប់ទឹកប៉ុណ្ណោះទេ វាថែមទាំងជួយអ្នកឱ្យនៅជិតអ្នកបម្រើលើយន្តហោះ ដែលនឹងផ្តល់ ភាពងាយស្រួលនៅពេលអ្នកត្រូវការអ្វីមួយ។ ប៉ុន្តែត្រូវចាំថា អ្នកគឺជាមនុស្សចុះពីលើយន្តហោះក្រោយគេបង្អស់ ដូច្នេះអ្នកត្រូវគ្រប់គ្រងពេលវេលាឱ្យបានល្អ ដើម្បីឡើងទាន់យន្តហោះបន្ទាប់។


No comments:

CASINO





MOBILE MAGAZINE