About Me

THIS SITE IS UNDER CONSTRUCTION

Friday, March 22, 2019

១០ អគារកាស៊ីណូ សង់ថ្លៃបំផុតលើពិភពលោក

មនុស្សតែងយល់ថា កាស៊ីណូនាំយកប្រាក់ជាច្រើនឲ្យដល់ម្ចាស់ ប៉ុន្តែគ្មាននរណាដឹងទេថា មានម្ចាស់មួយចំនួនបាន ចំណាយប្រាក់អស់សន្ធឹកក្នុងការកសាងអគារម៉ូតដ៏អស្ចារ្យ។ ខាងក្រោមនេះ គឺជាកាស៊ីណូទាំង ១០ លើពិភពលោក ដែលសាងសង់អស់ថ្លៃបំផុត ដោយចាត់ចំណាត់ថ្នាក់ពីទាបទៅខ្ពស់៖
១០. កាស៊ីណូ Wynn
កាស៊ីណូ Wynn នៅទីក្រុងម៉ាកាវ ចំណាយថ្លៃសាងសង់អគារអស់ ១,២ កោដិដុល្លារអាមេរិក។ មនុស្សភាគច្រើន គិតថាទីនោះជាកាស៊ីណូតែមួយប៉ុណ្ណោះ ប៉ុន្តែតាមពិតមានសណ្ឋាគារ ភោជនីយដ្ឋាន ហាងទំនិញ កន្លែងស៉្បា និងបឹងកំសាន្ត Performance Lake។ កាស៊ីណូ Wynn បើកជាផ្លូវការនៅឆ្នាំ ២០០៦។
៩. កាស៊ីណូ Bellagio
កាស៊ីណូមួយនេះស្ថិតនៅ Las Vegas សហរដ្ឋអាមេរិក ចំណាយអស់ ១,៦ កោដិដុល្លារអាមេរិក សាងសង់តាំងពី ឆ្នាំ ១៩៩៨។ ក្នុងកាស៊ីណូ មានបន្ទប់លេងល្បែងចំនួន ៤០០០បន្ទប់។
៨. កាស៊ីណូ The Venetian
The Venetian នៅ Las Vegas ដូច Bellagio ដែរ។ ទំហំទីតាំងអគាររបស់ The Venetian តូចជាង Bellagio ប៉ុន្តែសាងសង់អស់ច្រើនជាង Bellagio។ អគារ The Venetian ចំណាយ ១,៧ កោដិដុល្លារអាមេរិក ហើយមានចំនួនបន្ទប់ច្រើន។ នេះជាសណ្ឋាគារ និងកាស៊ីណូកម្រិតផ្កាយ ៥។ The Venetian ក៏មានទីតាំងនៅក្នុងទីក្រុងម៉ាកាវដែរ។
៧. កាស៊ីណូ City of Dreams
កាស៊ីណូចំណាយអស់ទឹកប្រាក់ ២,១ កោដិដុល្លារអាមេរិក ស្ថិតនៅក្នុងទីក្រុងម៉ាកាវ មានកន្លែងលេងល្បែង សណ្ឋាគារ កន្លែងញ៉ាំអាហារពេលល្ងាច កន្លែងកំសាន្ត និងហាងទំនិញ។ City of Dreams បើកជាផ្លូវការនៅឆ្នាំ ២០០៩។ City of Dreams នៅទល់មុខ The Venetian ម៉ាកាវ។
៦. កាស៊ីណូ Encore
ជាកាស៊ីណូមានទីតាំងនៅក្នុង Las Vegas បើកជាផ្លូវការនៅឆ្នាំ ២០០៨។ អគាររបស់កាស៊ីណូមួយនេះចំណាយអស់ ២,៣ កោដិដុល្លារអាមេរិក តែមានទំហំតូច និងមានចំនួនបន្ទប់តិចជាងកាស៊ីណូអ្នកមានផ្សេងៗ។ តូចឬធំមិនជាអ្វីទេ សំខាន់គឺចំទីតាំង ចំតំបន់ល្អ។ នៅក្នុង Encore មានកាស៊ីណូ សណ្ឋាគារ និងរមណីយដ្ឋាន ព្រមទាំងមាន ក្លឹបកំសាន្តពេលរាត្រីទៀតផង។
៥. កាស៊ីណូ The Palazzo
អគារកាស៊ីណូមួយនេះត្រូវគេនិយាយថា ដូចជាអគារសិល្បៈច្រើនជាងអគារល្បែង ប៉ុន្តែអគារសិល្បៈមិនអស់ថ្លៃដូចអគារនេះទេ។ The Palazzo ជាកាស៊ីណូនៅក្នុងទីក្រុងម៉ាកាវ។ អគារនេះជាប់ចំណាត់ថ្នាក់លេខ ៥ ដោយចំណាយប្រាក់សាងសង់អស់ ២,៤ កោដិដុល្លារអាមេរិក។
៤. កាស៊ីណូ Cosmopolitan
ចំណាយអស់ ៣,៩ កោដិដុល្លារអាមេរិក ក្នុងការសាងសង់អគារ។ កាស៊ីណូនេះស្ថិតនៅក្នុង Las Vegas បើកក្នុងឆ្នាំ ២០១០។ ក្នុងអគារ ក្រៅពីកន្លែងលេងល្បែង នៅមានសណ្ឋាគារ និងកន្លែងសម្រាប់ជួលបើកហាង។
៣. កាស៊ីណូ Marina Bay Sands
អគារល្បែងរៀបរាប់ខាងលើ បើមិននៅម៉ាកាវ គឺនៅ Las Vegas តែអគារកាស៊ីណូចំណាត់ថ្នាក់លេខ ៣ បែរជានៅ ក្នុងប្រទេសសឹង្ហបុរី។ ដើមី្បបានចំណាត់ថ្នាក់ទី ៣ នេះ Marina Bay Sands ត្រូវចំណាយអស់ប្រាក់ ៥,៥ កោដិដុល្លារអាមេរិក ជាមួយនឹងក្បាច់រចនាដ៏ទំនើប។
២. កាស៊ីណូ Resorts World Sentosa
ចំណាត់ថ្នាក់អគារកាស៊ីណូថ្លៃជាងគេលើពិភពលោក លេខ ២ ក៏បានទៅកាស៊ីណូប្រទេសសឹង្ហបុរីដែរ។ អគារមួយនេះចំណាយអស់ ៥,៧ កោដិដុល្លារអាមេរិក ចាត់ទុកជាតម្លៃថ្លៃបំផុត ព្រោះទិញកោះមួយនៅសឹង្ហបុរីក៏តិចជាងនេះដែរ។ Resorts World Sentosa បើកបម្រើអតិថិជននៅដើមឆ្នាំ ២០១០។
១. កាស៊ីណូ Citycenter Las Vegas
អគារចំណាត់ថ្នាក់លេខ ១ តម្លៃជាងគេបំផុតបានទៅ Citycenter កាស៊ីណូនៅក្នុង Las Vegas សហរដ្ឋអាមេរិក បើកជាផ្លូវការនៅឆ្នាំ ២០០៩។ អគារនេះមានសណ្ឋាគារដែលមាន ៥៩០០ បន្ទប់។ តម្លៃសាងសង់គឺ ៨,៥ កោដិដុល្លារអាមេរិក ឌីហ្សាញម៉ូតដោយអ្នកជំនាញជាច្រើនរូប៕

No comments:

CASINO





MOBILE MAGAZINE