About Me

THIS SITE IS UNDER CONSTRUCTION

Thursday, March 21, 2019

បរិភោគផ្លែប៉េងប៉ោះច្រើនល្អ​ ចំពោះសុខភាព



ផ្លែប៉េងប៉ោះគឺជាបន្លែដ៏ល្អបំផុតសម្រាប់សុខភាពរាងកាយរបស់មនុស្ស។ ផ្លែប៉េងប៉ោះមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ តែថែមទាំងមានជីវជាតិដ៏សម្បូរបែបជាច្រើន។ លើសពីនេះផ្លែប៉េងប៉ោះក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនយ៉ាង ដើម្បីអាចជួយឱ្យសុខភាពរាងកាយមានភាពរឹងមាំ ខណៈពេលដែលវីតាមីននិងសារធាតុរ៉ែនៅក្នុងផ្លែប៉េងប៉ោះ ក៏មានមុខងារដ៏សំខាន់ដែលជួយដល់សុខភាពរាងកាយទាំងមូលរបស់មនុស្សផងដែរ។ អ្នកអាចបរិភោគផ្លែប៉េងប៉ោះទាំងធ្វើជាម្ហូបអាហារ ឬ នៅជាបន្លែស្រស់ក៏បាន ម្យ៉ាងទៀតផ្លែប៉េងប៉ោះមានរាប់រយប្រភេទខុសៗគ្នា ដូចនេះការយកផ្លែប៉េងប៉ោះទៅបន្ថែមទៅនឹងរបបអាហារជារៀងរាល់ថ្ងៃ គឺជាភាពឆ្លាតវៃដែលធ្វើឱ្យអ្នកមានសុខភាពល្អជារៀងរាល់ថ្ងៃ។ ប៉ុន្តែតើនឹងមានអ្វីដែលនឹងកើតឡើងប្រសិនបើអ្នកបរិភោគផ្លែប៉េងប៉ោះជារៀងរាល់ថ្ងៃក្នុងរយះមួយខែពេញ? លុះត្រាអ្នកមិនមានប្រតិកម្មអាឡែរហ្ស៊ីជាមួយនឹងផ្លែប៉េងប៉ោះ វាអាចជាដំណឹងល្អសម្រាប់អ្នកទាំងអស់គ្នាដែលស្រឡាញ់សុខភាព៖
1. អាហាររូបត្ថម្ភនៅក្នុងផ្លែប៉េងប៉ោះ
អាហាររូបត្ថម្ភដែលត្រូវបានរកឃើញនៅក្នុងប៉េងប៉ោះមានដូចជា៖ វាមានផ្ទុកនូវវីតាមីន A, E, K, B1, B3, B5, B6, B7 និងវីតាមីនសេ សារធាតុរ៉ែមួយចំនួននៅក្នុងប៉េងប៉ោះរួមមាន Folate ដែកប៉ូតាស្យូមម៉ាញ៉េស្យូម chromium choline ស័ង្កសីនិងផូស្វ័រ ព្រមជាមួយសារធាតុ Lycopene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏សំខាន់នៅក្នុងប៉េងប៉ោះពណ៌ក្រហម។ លើសពីនេះផ្លែប៉េងប៉ោះក៏មានសារជាតិប្រឆាំងអុកស៊ីតកម្ម Beta-carotene, Naringenin និង Chlorogenic Acid។
2. ជួយពង្រឹងសុខភាពសរសៃឈាមបេះដូង
ជាតិសរសៃ, វីតាមីន C, ប៉ូតាស្យូម និង កូលីន នៅក្នុងផ្លែប៉េងប៉ោះជួយអោយបេះដូងមានសុខភាពល្អ។ ជាពិសេសសារធាតុប៉ូតាស្យូម ដែលជួយកាត់បន្ថយសម្ពាធឈាម នឹងធ្វើឱ្យសំពាធឈាមនៅក្នុងបេះដូងថយចុះ។ សារធាតុ lycopene មានកម្រិតខ្ពស់ធ្វើឱ្យផ្លែប៉េងប៉ោះល្អប្រសើរក្នុងការបន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ដែលកើតឡើងនៅពេលលំហូរឈាមទៅផ្នែកណាមួយពីខួរក្បាលត្រូវបានរាំងស្ទះ ឬ កាត់ផ្តាច់។ សរុបមក, ប៉េងប៉ោះគឺជាជម្រើសដ៏ល្អមួយដើម្បីជួយឱ្យបេះដូងរបស់អ្នករក្សាឈាមរត់ទៅគ្រប់ផ្នែកទាំងអស់នៃរាងកាយរបស់អ្នក ដោយមិនមានបញ្ហាអ្វីមករាំងស្ទះឡើយ។
3. កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម
ប៉េងប៉ោះមាន GI ទាប និង ជាអាហារដែលមានជាតិកាបូនទាបផងដែរ មានន័យថាពួកវានឹងមិនបង្កើនជាតិស្ករនៅក្នុងឈាម ឡើយ ដែលមិនបណ្តាឱ្យកើតមានជំងឺទឹកនោមផ្អែម។ ម្យ៉ាងទៀតសារធាតុ Lycopene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មនឹងជួយស្ដារតុល្យភាពជីវគីមីនៅក្នុងខ្លួនអ្នកដែលមានជំងឺទឹកនោមផ្អែម ហើយជាតិសរសៃរបស់វាធ្វើអោយកម្រិតជាតិស្ករក្នុងឈាមប្រសើរឡើងចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ 1 និង 2 ផងដែរ។
4. ជួយពង្រឹងសុខភាពឆ្អឹង
សារធាតុ Lycopene ក្នុងផ្លែប៉េងប៉ោះ វាក៏ជាសារធាតុដែលអាចជួយពង្រឹងសុខភាពឆ្អឹងផងដែរ ដោយជួយថែរក្សាសមាមាត្រជាតិកាល់ស្យូមដែលមានសុខភាពល្អនៅក្នុងខ្លួនមនុស្ស។ លើសពីនេះសារធាតុ Lycopene ក៏ជួយកាត់បន្ថយការបង្កើត និង សកម្មភាពនៃឆ្អឹងខ្ចី ដែលជាកោសិកាមួយទទួលខុសត្រូវការថយចុះនៃសុខភាពឆ្អឹង។ ដូច្នេះវាល្អសម្រាប់ស្ត្រីក្រោយអស់រដូវដែលប្រឈមនឹងជំងឺពុកឆ្អឹង។

5. ជួយការពារពីជំងឺមហារីក
អាហារដែលមានសារជាតិប្រឆាំងអុកស៊ីតកម្មខ្ពស់ដូចផ្លែប៉េងប៉ោះនេះ គឺអាចការពាររាងកាយប្រឆាំងនឹងជំងឺមហារីកបាន។ សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា carcinogens, toxins, និង រ៉ាឌីកាល់សេរី ដែលទាំងអស់នេះអាចអនុញ្ញាតឱ្យលុបបំបាត់ឫសគល់នៃជម្ងឺមហារីក។ សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងប៉េងប៉ោះក៏មានប្រសិទ្ធភាពផងដែរ ក្នុងការកាត់បន្ថយភាពតានតឹងនៃសារធាតុអុកស៊ីដកម្ម និង ការរលាករ៉ាំរ៉ៃដែលជាលក្ខខ័ណ្ឌសម្រាប់ការអភិវឌ្ឍទៅជាកោសិកាមហារីក។ សារធាតុ Lycopene នៅក្នុងប៉េងប៉ោះហាក់ដូចជាការពារជាពិសេសប្រឆាំងនឹងជំងឺមហារីកសួតនិងក្រពេញប្រូស្តាតផងដែរ។


6. ជួយធ្វើឱ្យសុខភាពផ្លូវចិត្តល្អ
ភាពតានតឹងនៃអុកស៊ីតកម្មកើតឡើងនៅពេលមានអតុល្យភាពរវាងរ៉ាឌីកាល់សេរី និង សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងខ្លួនរបស់មនុស្ស។ នៅពេលអតុល្យភាពនេះកំពុងបន្ត ជាហេតុដែលរ៉ាឌីកាល់សេរីចាប់ផ្តើមធ្វើឱ្យខូចខាតដល់ជាលិកាខ្លាញ់ ប្រូតេអ៊ីន និង DNA ដែលជាលទ្ធផលនឹងអាចធ្វើឱ្យខួរក្បាលងាយទទួលរងការឈឺចាប់។ ការសិក្សាបានរកឃើញថាការបរិភោគប៉េងប៉ោះអាចផ្តល់នូវសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ៗ ដែលរាងកាយត្រូវការចាំបាច់ ដើម្បីជួយសម្រូលដល់រ៉ាឌីកាល់សេរីមុនពេលវាធ្វើឱ្យខូចខាតដល់សុខភាពផ្លូវចិត្តរបស់អ្នក។

7. ជួយដល់ស្បែក និង សក់មានសុខភាពល្អ
សក់ និង ស្បែកដែលមានសុខភាពល្អ គឺវាចាប់ផ្តើមជាមួយនឹងវីតាមីន A, B, C, E, និង K ដែលជួយជំរុញដល់ការលូតលាស់សក់ឱ្យមានសុខភាពល្អ និង ផ្តល់ឱ្យស្បែកនូវភាពរឹងមាំ។ ហើយនៅក្នុងផ្លែប៉េងប៉ោះគឺសុទ្ធតែមានវីតាមីនមានប្រយោជន៍ទាំងអស់នេះ។ មនុស្សកំពុងចំរាញ់ផ្លែប៉េងប៉ោះជាគ្រឿងផ្សំនៅក្នុងផលិតផលជួយការពារសក់ជ្រុះ ហើយវាក៏អាចព្យាបាលអង្គែនៅលើស្បែកក្បាល និង បំបាត់ស្បែកក្បាលរមាស់ផងដែរ។ សម្រាប់ស្បែកសារធាតុនៅក្នុងផ្លែប៉េងប៉ោះក៏អាចកម្ចាត់កោសិកាស្បែកដែលងាប់ចេញ និងផ្តល់ឱ្យស្បែកនូវជាតិសំណើម នឹងធ្វើឱ្យស្បែកភ្លឺរលោង។ ហើយ Lycopene នៅក្នុងប៉េងប៉ោះក៏អាចការពារប្រឆាំងនឹងការ sunburn ផងដែរ។

បើយោងតាមការរៀបរាប់ខាងលើនេះ ផ្លែប៉េងប៉ោះអាចមានសិទ្ធិទទួលយកចំណងជើងនៃ “superfood” ដែលបានផ្តល់ផលប្រយោជន៍ដល់សុខភាពដ៏ល្អមិនគួរឱ្យជឿ។ ការបរិភោគផ្លែប៉េងប៉ោះឆៅ គឺកាន់តែប្រសើរដើម្បីទាញយកអត្ថប្រយោជន៍ជាច្រើននៃជីវជាតិទាំងអស់នៅក្នុងផ្លែប៉េងប៉ោះ។

No comments:

CASINO





MOBILE MAGAZINE