ខេត្តសៀមរាប
ប្រវត្តិសាស្រ្ត និងពត៌មានទូទៅ
ខេត្តសៀមរាប ត្រូវបានដាក់ឈ្មោះបែបនេះដើម្បី រំលឹកដល់ជ័យជំនះនៅកងទ័ពខ្មែរលើកងទ័ពសៀមនៃរាជាណាចក្រអយុធ្យានៅសតវត្សទី១៧។ សព្វថ្ងៃខេត្តសៀមរាបត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាខេត្តតាំងនៅនៃ ប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញអស្ចារ្យដែលត្រូវបានរកឃើញឡើងវិញដោយអ្នករុករកជនជាតិបារាំង លោក ហង់រី មូហូត (Henri Mouhot) ក្នុងឆ្នាំ១៨៦០ ។បច្ចុប្បន្នប្រាសាទអង្គរវត្តត្រូវបានគេដាក់បញ្ចូលទៅជា សម្បតិ្តបេតិកភណ្ឌពិភពលោក ថែមទៀតផងនាថ្ងៃទី ១៤ ធ្នូ ឆ្នាំ ១៩៩២ ។ ខេត្តនេះមានទីតាំងនៅភាគខាងពាយ័ព្យនៃប្រទេសកម្ពុជា ក្បែរបឹងទន្លេសាប ដែលធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៦ ដែលមានចំងាយប្រវែង ៣១៤ គ.ម ពីរាជធានីភ្នំពេញ មានពំ្រប្រទល់ខាងកើតជាប់នឹង ខេត្តកំពង់ធំ និងខេត្តព្រះវិហារ ខាងលិចជាប់នឹងខេត្តបន្ទាយមានជ័យ ខាងជើងជាប់នឹងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ និងខាងត្បូងជាប់នឹងខេត្តបាត់ដំបង និងបឹងទន្លេសាប។ ព្រំប្រទល់ជាប់បឹងទន្លេសាប មានប្រវែង ៨២ គ.ម ដែលស្ថិតនៅជាប់ស្រុកជីក្រែង ស្រុកសូត្រនិគម ស្រុកប្រាសាទបាគង ស្រុកសៀមរាប ស្រុកពួក និងស្រុកក្រឡាញ់។ ទីរួមខេត្តរបស់ខេត្តនេះគឺ ក្រុងសៀមរាប។ ខេត្តនេះ មានផ្ទីដីសរុបចំនួន ១០ ២៩៩ គីឡូម៉ែត្រការ៉េ ដែលចែកចេញជាក្រុង ០១ ស្រុក ១១ ឃុំ ៨៧ សង្កាត់ ១៣ និងភូមិសរុបចំនួន ៨៧៦។ ជាទូទៅខេត្តសៀមរាបមានចរិតជាតំបន់ជនបទ។ ប្រជាជនប្រមាណ ៧០% រស់នៅតាមទីជនបទឆ្ងាយពីក្រុងដែលផ្អែកលើមុខរបរកសិកម្មជាអាជីព។ ប្រជាជនប្រមាណ ១៨% រស់នៅតាមតំបន់ជាប់បឹងទន្លេសាបផ្អែកលើអាជីវកម្មនេសាទនិងធ្វើ ចំការដំនាំផ្សេងៗ និង១២%ទៀតរស់នៅតាមទីប្រជុំជននិងក្រុងដែលមានមុខរបរពាណិជ្ជកម្ម ទេសចរណ៍ និងបុគ្គលិករដ្ឋ។ ខេត្តនេះជាតំបន់ទេសចរណ៍ដ៍សំខាន់របស់ប្រទេសកម្ពុជា ដោយសារខេត្តនេះជាទីតាំងនៃប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញនិង ប្រាសាទបុរាណដទៃទៀតជាច្រើន។ ថ្មីៗនេះ ក្រុងសៀមរាបកំពុងប្រែក្លាយរូបរាងជាក្រុងទំនើបតាមរយៈកំនើនសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ ជាដើមដែលបំរើអោយវិស័យទេសចរណ៍ រមណីយដ្ឋានផ្សេងទៀតដែលនៅក្បែរក្រុងសៀមរាបមាន អង្គរធំ កសាងដោយព្រះបាទជ័យវរ្ម័នទី៧ ប្រាសាទបន្ទាយស្រី ប្រាសាទតាព្រហ្ម និងប្រាសាទរាប់រយទៀត។ តំបន់អង្គរត្រូវបានរងការលុកលុយជាច្រើនដងពីពួកសៀម ហើយទីបំផុតរាជធានីអង្គរត្រូវបានបោះបង់នៅឆ្នាំ ១៤៣១ ដែលបច្ចុប្បន្នតំបន់នេះគឺជាច្រកទ្វាមួយត្រលប់ទៅអតីតកាលនៃការបែកបាក់នៃសម័យអាណាចក្រអង្គរ របស់អាណាចក្រខ្មែរ ចាប់ពីស.វទី៩ ដល់ស.វទី១៥។ សំណង់ស្ថាបត្យកម្មអង្គរ មានប្រាសាទអង្គរវត្ត គឺត្រូវបានយកជានិមិត្តរូបមកតំណាងឲ្យប្រទេសកម្ពុជា និងមានសញ្ញានៅក្នុងទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺប្រាសាទបាយន្ត័ នៅអង្គរធំ គឺសុទ្ធសឹងតែជាស្ថាដៃរបស់បុព្វបុរសខ្មែរដែលតំណាងឲ្យសាសនា វប្បធម៌ និងប្រពៃណីជាតិ ដ៏អស្ចារ្យរបស់ខ្មែរ។
ដំណើរកម្សាន្តទស្សនាប្រាសាទ៖
លោកអ្នកអាចរីករាយទស្សនាកម្សាន្តប្រាសាទនៅក្នុងតំបន់អង្គរបានដោយអាចចាប់ផ្តើមទស្សនាពីប្រាសាទអង្គរវត្ត នៅពេលថ្ងៃជិតលិច ពេលនោះលោកអ្នកនឹងអាចថតផ្តិតយករូបភាពនៃប្រាសាទអង្គរវត្តដែលចាំងឆ្លុះពីផ្ទៃទឹកក្នុងបរិវេណប្រាសាទដ៏ស្រស់ស្អាតបំផុត។ប្រសិនបើលោកអ្នកមានបំណងចង់ទស្សនាប្រាសាទឲ្យបានច្រើនតែលោកអ្នកពុំសូវមានពេលគ្រប់គ្រាន់នោះ យើងនឹងណែនាំលោកអ្នកគួរតែអញ្ជើញមកទស្សនាប្រាសាទមួយដែលបានកសាងឡើងក្នុងស.វទី១០ គឺប្រាសាទបន្ទាយស្រី ហើយលោកអ្នកក៏អាចទៅទស្សនាប្រាសាទបេងមាលា ដែលជាប្រាសាទមួយដែលមានលក្ខណៈដូចទៅនឹងប្រាសាទអង្គរវត្តដែរ តែត្រូវបានបាក់បែកខូចខាត និងហ៊ុមព័ទ្ធទៅដោយព្រៃយ៉ាងក្រាស។ តើលោកអ្នកគួរទៅកម្សាន្តទីណាខ្លះ?

![]() ![]() |
![]() ![]() |
![]() ![]() |
![]() ![]() |
![]() ![]() |
No comments:
Post a Comment