About Me

THIS SITE IS UNDER CONSTRUCTION

Thursday, March 21, 2019

សញ្ញាទាំង 8 តាស់តឿនពីកម្រិតជាតិស្ករ ក្នុងឈាមខ្ពស់

អ្វីដែលមនុស្សភាគច្រើន មិនដឹងគឺកម្រិតជាតិស្ករ ក្នុងឈាមខ្ពស់ ដែលអាចបណ្តាលឱ្យមានផលប៉ះ ពាល់ធ្ងន់ធ្ងរ។ មិនថាអ្នកមានជម្ងឺទឹកនោមផ្អែម ឬអត់ កម្រិតស្ករក្នុងឈាមខ្ពស់អាចបង្កផលប៉ះពាល់ ធ្ងន់ធ្ងរដល់ប្រព័ន្ធប្រសាទ សរីរាង្គ និងសរសៃឈាម។ កាន់តែធ្ងន់ធ្ងរ គឺនៅពេលដែលកម្រិតជាតិស្ករ មិនចុះមកវិញ នោះសុខភាពរបស់អ្នកនឹងប្រឈម នឹងបញ្ហាកាន់តែធ្ងន់ធ្ងរ។
ដូច្នេះដើម្បីជួយថែរក្សាសុខភាពរាងកាយ និងកម្រិតជាតិស្ករក្នុងឈាមឱ្យនៅទាប ទំនើប សូមបង្ហាញ នូវសញ្ញាតាស់តឿនទាំង 8 ដែលអ្នកត្រូវធ្វើការតាមដានជាប្រចាំ។
ស្រេកទឹក ជាប្រចាំ
ហេតុផលចម្បង ដែលកម្រិតស្ករក្នុងឈាមខ្ពស់ ធ្វើឱ្យអ្នកស្រេកទឹក គឺដោយសារ Polyuria។ នៅពេលកម្រិតស្ករក្នុងឈាមឡើងខ្ពស់ ក្រលៀនរបស់អ្នកមិនអាចគ្រប់គ្រងបាន។ ដូច្នេះវានឹងផលិតទឹកនោមកាន់តែច្រើន ដើម្បីកម្ចាត់គ្លុយកូសលើស ដែលវាមិនអាចស្រូបបន្តទៀតបាន។ កត្តានេះធ្វើឱ្យអ្នកស្រេកទឹកជាប់ជានិច្ច។
ទម្លាប់ញ៉ាំកើនឡើង
បើសិនជាអ្នករកឃើញថា ទម្លាប់ញ៉ាំរបស់អ្នកមានការកើនឡើង អ្នកអាចនឹងមានជាតិស្ករ ក្នុងឈាម កើនឡើង។ បញ្ហានេះកើតឡើងដោយសារគ្លុយកូស មិនអាចជ្រាបចូលក្នុងកោសិកាបាន។ វាក៏អាចបណ្តាលមកពីកង្វះខាតអាំងស៊ុយលីន។ រាងកាយរបស់អ្នកមិនអាចបំលែងអាហារ ទៅជាថាមពល។ ដូច្នេះនៅពេលរាយកាយរបស់អ្នក មិនអាចទទួលបានថាមពលគ្រប់គ្រាន់ វានឹងទាមទារអាហារកាន់តែច្រើន និងផលិតគ្លុយកូសកាន់តែច្រើន។
បត់ជើងតូច ញឹកញាប់
សញ្ញានេះភ្ជាប់ជាមួយនឹងសញ្ញា នៃការស្រេកទឹកជាប្រចាំ។ ក្រលៀនរបស់អ្នកមិនអាចផ្ទុកជាមួយជាតិស្ករដែលលើស ដូច្នេះវាត្រូវបញ្ចេញមកតាមទឹកនោម។ អ្នកត្រូវកត់ចំណាំលើចំនួននៃការចូល បន្ទប់ទឹកក្នុងមួយថ្ងៃ។ បើសិនជាអ្នកចូលបន្ទប់ទឹករៀងរាល់ម៉ោង អ្នកអាចនឹងមានស្ករក្នុងឈាមខ្ពស់។ ប៉ុន្តែចំណុចនេះក៏មានន័យថាអ្នកអាចនឹងមាន ជម្ងឺធ្ងន់ធ្ងរណាមួយទៀត។ ដូច្នេះអ្នកគួរទៅពិគ្រោះជាមួយគ្រូពេទ្យ។
នឿយហត់ខ្លាំង
អ្នកប្រហែលជាគិតថា កម្រិតស្ករក្នុងឈាមខ្ពស់ មានន័យថាអ្នកមានកម្លាំងច្រើន។ នេះជាគំនិតខុស ទាំងស្រុង។ នៅពេលអ្នកមានស្ករក្នុងឈាមខ្ពស់ អ្នកបត់ជើងតូចញឹកញាប់ និងស្រេកទឹក ព្រោះក្រលៀនរបស់អ្នក មិនអាចស្រូបយកគ្លុយកូស និងបង្កើតថាមពលបាន។
ស្រវាំងភ្នែក
នៅពេលកម្រិតស្ករ ក្នុងឈាមឡើងខ្ពស់ វាអាចបណ្តាលឱ្យកញ្ចក់កែវភ្នែករបស់អ្នកប្រែជាប៉ោង ដែល ធ្វើឱ្យចក្ខុវិញ្ញាណរបស់អ្នកប្រែជាស្រវាំង។ ករណីនេះអាចកើតឡើង តែមួយរយៈខ្លីប៉ុណ្ណោះ តែអ្នកត្រូវ តែពិគ្រោះជាមួយគ្រូពេទ្យ។
ស្បែកស្ងួត
ស្ករក្នុងឈាមឡើងខ្ពស់ អាចបណ្តាលឱ្យប្រព័ន្ធប្រសាទខូច និងអាចបណ្តាលឱ្យរាងកាយរបស់អ្នក បាត់បង់សារធាតុរាវឆាប់រហ័ស។ បើរោគសញ្ញានេះនៅតែបន្តជាច្រើនឆ្នាំ នោះប្រព័ន្ធប្រសាទនឹងខូចកាន់តែខ្លាំង ហើយស្បែករបស់អ្នកក៏ប្រែជាស្ងួតផងដែរ។
បាត់បង់សមត្ថភាព ផ្លូវភេទ
សម្រាប់បុរស នៅពេលសម្តៅដល់សមត្ថភាពផ្លូវភេទ ពួកគេត្រូវការលំហូរឈាមដ៏ត្រឹមត្រូវ។ ស្ករក្នុង ឈាមឡើងខ្ពស់រំខានដល់លំហូរឈាម និងអាចបំផ្លាញប្រព័ន្ធប្រសាទ និងសរសៃឈាមផងដែរ។
ឡើងទម្ងន់
បើសិនជាអ្នកមានកម្រិតស្ករ ក្នុងឈាមខ្ពស់ អ្នកអាចនឹងមានបញ្ហា ក្នុងការផលិតអាំងស៊ុយលីន។ នៅក្នុងករណីនេះកោសិការបស់អ្នក មិនអាចឆ្លើយតបនឹងអាំងស៊ុយលីនបាន។ វាជួបប្រទះនឹងការលំបាកក្នុងការទទួលយកគ្លុយកូសពីក្នុងឈាម។ ដោយសារហេតុផលនេះ កម្រិតស្ករក្នុងឈាមកើន ឡើងកាន់តែច្រើនជាបន្តបន្ទាប់ ដែលបណ្តាលឱ្យអ្នកឡើងទម្ងន់។
ទាំងនេះជាសញ្ញាអាសន្នទូទៅ នៃរោគសញ្ញាកម្រិតស្ករក្នុងឈាមខ្ពស់។ ប៉ុន្តែអ្នកពិតជាឆ្ងល់ថាបញ្ហា ស្ករក្នុងឈាមកើនឡើង ដោយសារអ្វី? វាអាចបណ្តាលមកពីរបបអាហារមិនត្រឹមត្រូវ កង្វះខាតលំហាត់ប្រាណ អារម្មណ៍ស្មុគស្មាញ។ល។ ដូច្នេះអ្នកគួរចាប់ផ្តើមកត់សម្គាល់ និងយកចិត្តទុកដាក់ ថែរក្សាសុខភាពបន្ថែមទៀត។

No comments:

CASINO





MOBILE MAGAZINE