About Me

THIS SITE IS UNDER CONSTRUCTION

Thursday, March 21, 2019

វិធីកម្ចាត់អង្គែ តាមបែបធម្មជាតិ

ការមានអង្គែលើក្បាល មិនត្រឹមតែធ្វើឲ្យអ្នកបាត់បង់សម្រស់នោះទេ តែក៏អាចធ្វើឲ្យអ្នកបាត់បង់ជំនឿចិត្តលើខ្លួនឯងផងដែរ។ វាជារឿងគួរឲ្យអៀនខ្មាស់ណាស់ ប្រសិនបើកំទេចតូចៗពណ៌សទាំងនោះទំលើសក់ឬរោយរាយពាសពេញនៅលើអាវរបស់អ្នក នៅពេលដែលអ្នកកំពុងតែជួបនិយាយជាមួយមនុស្សសំខាន់ណាម្នាក់។ ឆាប់ឡើង! ប្រសិនបើផលិតផលកម្ចាត់អង្គែមិនអាចជួយអ្នកតាមដែលអ្នកប៉ងប្រាថ្នា អ្នកអាចបន្ថែមវិធីកម្ចាត់អង្គែបានតាមរយៈវត្ថុធាតុដូចខាងក្រោម។
ប្រទាលក្រពើ៖ ចិត្តសម្បកខាងក្រៅចេញឲ្យស្អាតយកតែសាច់ខាងក្នុងដែលមានសភាពទន់ដូចចាហួយឲ្យបានប្រមាណ១ចានចង្កឹះមកកិនឬឈ្លីវាឲ្យបែកល្អ ទើបយកមកលាបផ្អាប់លើសក់ក្បាលទុកចោលរយៈពេល៣០នាទី ហើយលាងសម្អាតចេញ។
ទឹកលាងអង្ករ៖ របស់ងាយៗដែលរកបានដូចជាទឹកអង្ករនេះ មានប្រយោជន៍ដល់ការកម្ចាត់អង្គែបានយ៉ាងល្អ។ អ្នកអាចច្រោះយកទឹកថ្លារបស់ទឹកអង្កមកលាបលើសក់ដែលទើបកក់សាប៊ូរួច ដោយទុករយៈពេល៥នាទី ហើយលាងជម្រះដោយទឹកស្អាត។
ស្លឹកគ្រៃ៖ ប្រើស្លឹកគ្រៃចំនួន៣ដើម ដំឲ្យបែកត្រាំចោលនៅក្នុងទឹកចំនួន១លីត្រឲ្យបាន១០នាទី ទើបចាប់​ផ្តើមប្រើដៃច្របាច់ឈ្លីឲ្យស្លឹកគ្រៃចេញជាតិ។ បន្ទាប់ពីនេះ ត្រូវយកទឹកដែលត្រាំស្លឹកគ្រៃនោះមកលាបលើសក់ប្រមាណ១០នាទី ទើបលាងជម្រះចេញ។ អ្នកចាំបាច់ត្រូវធ្វើញឹកញាប់បន្តគ្នា៣ថ្ងៃទើបឃើញលទ្ធផល៕


No comments:

CASINO





MOBILE MAGAZINE