About Me

THIS SITE IS UNDER CONSTRUCTION

Thursday, March 21, 2019

ចំណុចឆ្លាតវៃ ១១ ចំណុចត្រូវធ្វើ នៅពេលងូតទឹក

នៅពេលងូតទឹក ក្រៅពីសម្អាតខ្លួន តើអ្នកធ្លាប់ធ្វើអ្វីផ្សេងទេ? ខាងក្រោមនេះជាសកម្មភាពទាំង១១ ដែលអ្នកអាចមិនដែលធ្លាប់ធ្វើ ក្នុងពេលកំពុងងូតទឹក។ សាកល្បងធ្វើវាទៅ អ្នកអាចនឹងទទួលបានអារម្មណ៍កាន់តែស្រស់ថ្លា។
រីករាយនឹងពេលវេលាឯកជន
ពេលងូតទឹក គឺជាពេលវេលាឯកជនបំផុត។ វាជាទីកន្លែង ដែលគ្មានអ្នករំខានអ្នកឡើយ។ អ្នកអាចធ្វើអ្វីៗបានគ្រប់យ៉ាង ដោយមិនចាំបាច់បារម្ភ ឬគិតគូរពីនរណាម្នាក់ឡើយ។ ប៉ុន្តែ ស្របពេលដែលអ្នករីករាយ នឹងពេលវេលាងូតទឹក សូមស្វែងយល់ឱ្យច្បាស់ ពីវិធីសាស្រ្តងូតទឹកឱ្យបានត្រឹមត្រូវ។
ប្រើប្រាស់វាជាពេលវេលា សម្រាប់រៀបចំគម្រោងផែនការ
ចាប់ផ្តើមពីគម្រោងសាមញ្ញៗ រហូតដល់គម្រោងការងារធំៗ និងចាំបាច់ ដែលអ្នកត្រូវធ្វើក្នុងថ្ងៃបន្ទាប់។ ភាពឯកជន និងស្ងប់ស្ងាត់នៅក្នុងបន្ទប់ទឹក ផ្តល់នូវឱកាស សម្រាប់អ្នកគិតបានកាន់តែ ប្រសើរ។
តាមដានព័ត៌មាន
ការតាមដានព័ត៌មាន តាមវិទ្យុក្នុងពេលបើកបរ អាចរំខានដល់ការបើកបររបស់អ្នក ជាពិសេសនៅ ពេលអ្នកចាប់អារម្មណ៍នឹងព័ត៌មានណាមួយ។ ជំនួសដោយការស្តាប់វិទ្យុតាមរថយន្ត សូមបើកវិទ្យុ នៅពេលអ្នកងូតទឹក និងតាមដានរាល់ព័ត៌មានដែលអ្នកចង់ដឹង។
ស្រែកច្រៀងតាមចិត្ត
ការច្រៀងនៅពេលងូតទឹក ជារឿងមួយដែលមនុស្សភាគច្រើនចូលចិត្តធ្វើ ហើយគ្មានហេតុផលអ្វី ដែលអ្នកមិនអាចធ្វើវាទេ។ ការសិក្សាបានបង្ហាញថា ការស្រែកច្រៀងខ្លាំងៗ ផ្តល់នូវអត្ថប្រយោជន៍ ចំពោះសុខភាពជាច្រើន រួមទាំងការកាត់បន្ថយភាពស្មុគស្មាញ និងពង្រឹងប្រព័ន្ធភាពស៊ាំ។ ដូច្នេះ មិនចាំបាច់ខ្មាស់អៀនទេ ស្រែកច្រៀងតាមចិត្តចុះ។
ប្រើប្រាស់ប្រេងបន្ថែម
អ្នកជំនាញផ្នែកស្មារតី បានណែនាំឱ្យបន្ថែមប្រេងពីរ ឬបីតំណក់ ទៅក្នុងសាប៊ូងូតទឹក ឬពេលងូតទឹក ដើម្បីជួយពង្រឹងស្មារតី ឬជួយឱ្យអារម្មណ៍អ្នកស្ងប់ស្ងាត់ បន្ទាប់ពីការងារនឿយហត់ពេញមួយ ថ្ងៃ។ តំណក់ប្រេង Lavender មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការកាត់បន្ថយភាពតានតឹង។ បើសិនជាអ្នកមានអារម្មណ៍នឿយហត់ ឬចង់ទទួលបានថាមពលបន្ថែម សូមសាកល្បងប្រើ ប្រេងខ្យល់ ឬប្រេងមានក្លិនក្រូច ដើម្បីទទួលបានភាពស្រស់ស្រាយ។
កត់ត្រាគំនិតរបស់អ្នក
ក្រដាសមិនជ្រាបទឹក បិទជាប់ជញ្ជាំងបន្ទប់ទឹក នឹងផ្តល់ឱ្យអ្នកកត់ត្រាគំនិតសំខាន់ៗ ដែលអ្នកនឹក ឃើញភ្លាមៗ។ ទង្វើនេះមានសារៈសំខាន់ សម្រាប់អាជីវករ ម្ចាស់ក្រុមហ៊ុន អ្នកនិពន្ធ អ្នកតែងបទចម្រៀង និងអ្នកដែលតែងមានគំនិតច្នៃប្រឌិតថ្មីៗ។ ពួកគេអាចកត់ត្រាគំនិតរបស់ពួកគេ និងអនុវត្តគំនិតទាំងនោះ មុនពេលពួកគេភ្លេច។ អ្នកក៏អាចប្រើប្រាស់ក្រដាសកំណត់ត្រានោះ ជាសារសម្រាប់មនុស្សជាទីស្រលាញ់របស់អ្នក ឬធ្វើជាតារាងសកម្មភាពភ្លាមៗ។
បន្ធូរបន្ថយអារម្មណ៍
វេជ្ជបណ្ឌិតជំនាញបាននិយាយថា ទឹកក្តៅស្រោចលើកញ្ចឹងករបស់អ្នក ជួយអ្នកកាត់បន្ថយអារម្មណ៍ធុញថប់បានល្អបំផុត។ ទឹកក្តៅស្រោចស្រពលើកញ្ចឹងករបស់អ្នក ជួយសម្រួលប្រព័ន្ធឈាមរត់។ វាជួយសម្រួលការបញ្ចេញអាស៊ីតឡាក់ទីក ដែលប្រមូលផ្តុំនៅកញ្ចឹងក បានមកពីកាយវិការមិនប្រក្រតីពេញមួយថ្ងៃ។ បង្វិលក្បាលចុះឡើង ពីម្ខាងទៅម្ខាង ក៏ជួយជំរុញការបញ្ចេញ ជាតិពុល និងបង្កើនចលនាឈាមរត់។
ហាត់សម សម្រាប់ការធ្វើបទបង្ហាញ
ការហាត់សម ឬសាកល្បងសម្តែង ជួយឱ្យការងាររបស់អ្នកទទួលបានលទ្ធផលល្អ ជាពិសេសនៅ ពេលអ្នកធ្វើវាពេលកំពុងងូតទឹក។ វាផ្តល់លទ្ធផលប្រសើរជាងការហាត់សម នៅមុខកញ្ចក់ ដែលងាយនឹងត្រូវបានរំខាន ពីមជ្ឈដ្ឋានជុំវិញ។
សម្អាត
ធ្វើការសម្អាតបន្ទប់ទឹកនៅពេលងូតទឹក ជួយសន្សំពេលវេលា។ បើសិនជាអ្នកធ្វើការសម្អាតមុនងូតទឹក អ្នកនឹងកង្វក់ ហើយអ្នកត្រូវងូតទឹក បន្ទាប់ពីអ្នកសម្អាតបន្ទប់។
ធ្វើសមាធិ
ការងូតទឹកជួយសម្រួលអារម្មណ៍ ពីភាពព្រួយបារម្ភ និងគំនិតអវិជ្ជមានទាំងឡាយ ដោយគ្រាន់តែអ្នកសម្រួលអារម្មណ៍។ បន្ទប់ទឹក និងពេលវេលាងូតទឹកជាទីកន្លែង សម្រាប់សមាធិដ៏ល្អ ព្រោះវា ជាទីកន្លែងដែលអ្នកនៅតែម្នាក់ឯង និងមិនមានឧបករណ៍រំខាន។ ទឹកជួយផ្តល់នូវអារម្មណ៍ធូរស្រាល និងបង្កើនគំនិតច្នៃប្រឌិត។ អ្នកអាចធ្វើការស្រមើស្រមៃថា រាល់ភាពអវិជ្ជមានទាំងអស់ ត្រូវបានជម្រុះចោលតាមទឹកអស់ហើយ អ្វីដែលនៅសេសសល់ គឺសន្តិភាពនៃស្មារតី។
ធ្វើលំហាត់ប្រាណ
គ្មានពេលវេលាហាត់ប្រាណមែនទេ? ការហាត់ប្រាណក្នុងពេលងូតទឹក គឺជារឿងដែលអាចធ្វើបាន។ អ្នកអាចបញ្ចេញកាយវិការហាត់ប្រាណ និងសម្អាតខ្លួនប្រាណក្នុងពេលតែមួយ។ អ្នកអាច បញ្ចេញកាយវិការងើបចុះឡើង រុញជញ្ជាំង និងលើកកំភួនជើង។ ប៉ុន្តែសូមប្រយ័ត្នជាមួយជំហរ របស់អ្នក ព្រោះអ្នកងាយនឹងរអិល។

No comments:

CASINO





MOBILE MAGAZINE