About Me

THIS SITE IS UNDER CONSTRUCTION

Thursday, March 21, 2019

របកគំហើញវិទ្យាសាស្រ្ត ទាំង១០ ដែលអ្នកអាចនឹងមិនបានដឹង

មានដំណឹងល្អៗមួយចំនួន ទាក់ទងនឹងវិទ្យាសាស្រ្ត ដែលអ្នកប្រហែលជារំលងមិនបានដឹង។ ដូច្នេះ ទំនើប សូមលើកយកមកបង្ហាញអ្នក ដើម្បីទទួលជ្រាបទាំងអស់គ្នា។

១. កំណើននៃសត្វ Penguin បានកើនឡើងខ្ទង់លាន
មានចំនួនសត្វ Penguin កាន់តែច្រើនឡើងនៅលើភពផែនដី ច្រើនជាងអ្វីដែលយើងធ្លាប់គិត កើនឡើងរាប់លានក្បាល។ ចំនួនសត្វ Penguin នៅតំបន់អង់តាកទិកភាគខាងកើត បានកើនឡើងទ្វេដង គុណនឹងចំនួន ៦លានក្បាល បន្ទាប់ពីអ្នកស្រាវជ្រាវបានពិនិត្យឡើងវិញ លើទិន្នន័យប៉ាន់ប្រមាណកន្លងមក។

២. របកគំហើញ នៃថ្នាំព្យាបាលជម្ងឺ គ្មានកូនរបស់បុរស
របកគំហើញ ដែលនាំមកនូវក្តីសង្ឃឹម សម្រាប់ការព្យាបាលជម្ងឺ គ្មានកូនរបស់បុរស។ អ្នកវិទ្យាសាស្រ្តបានធ្វើការស្រាវជ្រាវឱ្យ ដើម្បីយកឈ្នះកង្វះខាតហ្សែន នៅក្នុងកោសិកាភេទឈ្មោល (ស្ពែម៉ាតូសូអ៊ីត) ដែលរារាំងដល់ការបង្កកំណើត។

៣. ស្រទាប់អូហ្សូន បានជួសជុលដោយខ្លួនឯង
ចំណុចប្រហោង នៅក្នុងស្រទាប់អូហ្សូនក្នុងតំបន់អង់តាកទិចត្រូវបានបិទ ហើយវានឹងត្រូវបានជួសជុលរួចរាល់នៅក្នុងឆ្នាំ២០៥០ យោងតាមការលើកឡើងរបស់អ្នកវិទ្យាសាស្រ្ត។ វាត្រូវបានបង្រួមតូច ក្នុងបរិមាត្រច្រើនជាង ៤.៤លានម៉ែត្រក្រឡា ចាប់តាំងពីឆ្នាំ ២០០០មក។
៤. សត្វខ្លាឃ្មុំយក្សផេនដា មិនស្ថិតក្នុងគ្រោះថ្នាក់ទៀតទេ
អំបូរសត្វខ្លាឃ្មុំយក្សផេនដា មិនស្ថិតក្នុងបញ្ជីសត្វ ដែលស្ថិតក្នុងគ្រោះថ្នាក់ទៀតឡើយ។ ចំនួនសត្វខ្លា ឃ្មុំផេនដាបានកើនឡើង ១៧% នៅក្នុងព្រៃ ចាប់តាំងពីឆ្នាំ២០០៧ ដែលនេះជាគុណសម្បត្តិ នៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស។
៥. ការព្យាបាលជម្ងឺផ្តាសាយធម្មតា បានឈានឡើងមួយកម្រិតទៀត
បញ្ហាហៀរសំបោរ និងក្អក ដ៏គួរឱ្យធុញទ្រាន់ នឹងត្រូវបានបញ្ឈប់ក្នុងពេលឆាប់ៗខាងមុខនេះ ដែលនេះត្រូវអរគុណដល់ការព្យាបាលជម្ងឺផ្តាសាយប្រភេទធម្មតា ដ៏មានសក្តានុពល។ ថ្នាំដែលផ្តោតគោលដៅលើការព្យាបាលហ្សែនជម្ងឺផ្តាសាយ មានលទ្ធភាពព្យាបាលគ្រប់គំរូនៃវីរុស នឹងមានវត្តមាននៅឆ្នាំ២០២៧។

៦. របកគំហើញ នៃការប្តូរសរីរាង្គ
អំប្រ៊ីយ៉ុងមនុស្ស-ជ្រូកត្រូវបានបង្កើតដោយអ្នកវិទ្យាសាស្រ្ត នៅក្នុងការរុករកគំហើញសម្រាប់ការផ្លាស់ ប្តូរសរីរាង្គ។ វាអាចត្រួសត្រាយផ្លូវ សម្រាប់វេជ្ជបណ្ឌិតដើម្បីបណ្តុះសរីរាង្គ ដែលនឹងផ្តល់សរីរាង្គគ្មានដែនកំណត់សម្រាប់ការផ្លាស់ប្តូរ។

៧. អំបូរត្រីបាឡែន Humpback ត្រូវបានដកចេញពីបញ្ជីសត្វកំពុងជួបគ្រោះថ្នាក់
អំបូរត្រីបាឡែន Humpback មិនស្ថិតក្នុងបញ្ជីសត្វប្រឈមនឹងការផុតពូជទៀតឡើយ បន្ទាប់ពីការខិតខំការពារទទួលបានជោគជ័យ។ ប្រភេទត្រីចំនួន៩ ក្នុងចំណោម ១៤ប្រភេទ ត្រូវបានដកចេញពីបញ្ជីសត្វ កំពុងប្រឈមនឹងគ្រោះថ្នាក់នៅក្នុងឆ្នាំ ២០១៦។
៨. ការបន្សាំខួរក្បាល ជួយបុរសមានជម្ងឺខ្វិន
បុរសដែលមិនអាចកម្រើកអវៈយវៈ ប្រែជាអាចកម្រើកម្រាមដៃបាន ៦ឆ្នាំបន្ទាប់ពីគាត់មានគ្រោះថ្នាក់ បណ្តាលឱ្យបាក់ ក។ ទាំងនេះជាគុណសម្បត្តិនៃការបន្សាំប្រព័ន្ធ Cyber នៅក្នុងខួរក្បាលរបសគាត់។ ការបន្សាំខួរក្បាលផ្តល់ក្តីសង្ឃឹម ទៅកាន់មនុស្សរាប់លាននាក់ ដែលកំពុងមានជម្ងឺបាត់បង់សមត្ថភាព អវៈយវៈ។

៩. អត្រាមរណភាព ដោយសារជម្ងឺគ្រុនចាញ់បានធ្លាក់ចុះ
អត្រាមរណភាពដោយសារជម្ងឺគ្រុនចាញ់ បានធ្លាក់ចុះប្រមាណ ៦០% ចាប់តាំងពីឆ្នាំ ២០០០ យោងតាមរបាយការណ៍រួមគ្នារបស់អង្គការសុខភាពពិភពលោក និងអង្គការ UNICEF។ របាយការណ៍នេះបង្ហាញថាជីវិតមនុស្សប្រមាណ ៦.២លាននាក់ត្រូវបានការពារក្នុងរយៈពេល ១៥ឆ្នាំមកនេះ ជាគុណសម្បត្តិនៃការខិតខំគ្រប់គ្រង និងលុបបំបាត់ជម្ងឺឆ្លងនេះ។
១០. រូបវិទូបង្កើតដបស្រា ដែលមិនហៀរ
ហើយនៅចុងបញ្ចប់នេះ រូបវិទូម្នាក់បានច្នៃប្រឌិតដបស្រាដំបូងដែលមិនចាំបាច់បារម្ភពីការហៀរហូរស្រានៅពេលចាក់។ ការបន្ថែមចង្អូរតូចមួយនៅផ្នែកខាងលើ នៃដបដែលធ្វើឱ្យអ្នកនឹងមិនចាំបាច់បារម្ភថាស្រា ដ៏មានតម្លៃរបស់អ្នកស្រក់ហូរសូម្បីតែមួយតំណក់ទៀតឡើយ។

No comments:

CASINO





MOBILE MAGAZINE