About Me

THIS SITE IS UNDER CONSTRUCTION

Saturday, March 17, 2012

បុរស​ទុក​ពុក​មាត់​នឹង​បាត់​បង់​ការ​ទាក់​ទាញ​ចំពោះ​បណ្តា​ស្ត្រី

នៅ​ក្នុង​ការ​ពិ​សោធ​ថ្មី​មួយ​របស់​លោក​ Paul Vaseyមក​ពី​​សាកល​វិទ្យា​ល័យ​ University of Lethbridgeរបស់​ប្រ​ទេស​កា​ណា​​ដា ​​និង​លោក​ Barnaby Dixsonរបស់​សាកល​វិទ្យា​ល័យ​ Victoria University of Wellingtonនៃប្រ​ទេស​នូ​វែល​ហ្សេឡង់​បាន​រក​ឃើញ​ថា ការ​ទុក​ពុក​មាត់​និង​ពុក​ចង្កា​វែង​របស់​បុរស​ដែល​ថា​ជា​រឿង​ទាន់​សម័យ​នោះ​មិន​ត្រឹម​ត្រូវ​ទេ ។ ផ្ទុយ​ទៅ​វិញ​ទង្វើ​​បែបនេះ​នឹង​ធ្វើ​ឱ្យ​​បុ​រស​បាត់​បង់ភាព​ទាក់​ទាញ​របស់​ខ្លួន​លើ​ស្ត្រី​ទៅ​វិញ​ទេ។ ពុក​មាត់​មិន​មែន​ជា​គន្លឹះ​សំ​ខាន់​នៃ​ការ​ទាក់​ទាញ​ស្ត្រី​ឡើយ ។​
សរ​សេរ​នៅ​ក្នុង​ព្រឹត្តិ​បត្រ Behavioral Ecologyអ្នក​ស្រាវ​ជ្រាវ​បាន​គូស​បញ្ជាក់​ថា​៖«បណ្តាស្ត្រី​....មិន​ឱ្យ​តម្លៃ​លើ​មុខ​ដែល​មាន​ពុក​មាត់​ថា​ជា​ការ​ទាក់​ទាញ​ជាង​ផ្ទៃ​មុខ​ដែល​កោរ​ស្អាត​គ្មាន​រោម​នោះ​ទេ​»។ បណ្តា​ស្ត្រី​ក៏​ដូច​ជា​បុរស​ខ្លួន​ឯង​ផង​ដែល​​យល់​ឃើញ​ដូចគ្នា​ថា ទុក​ពុក​មាត់​និង​ពុក​ចង្កា​ ធ្វើ​ឱ្យ​បុរស​នោះ​មើល​ទៅ​ហាក់​ដូចជា​មនុស្ស​ចាស់​ជាង​អាយុ​និង​ហាក់​សាហាវ​ជាង​អ្នក​ដែល​គ្មាន​ពុកមាត់​។
បណ្តា​ស្ត្រី​​​ដែល​ចូល​រួម​ពិ​សោធន៍​ទាំង​នេះ​បាន​និយាយ​បន្ថែម​ថា ផ្ទៃ​មុខ​ដែល​កោ​រស្អាត​គ្មាន​ពុក​មាត់​វា​មាន​ការ​ទាក់​ទាញ​ខ្លាំង​ជាង​ផ្ទៃ​មុខ​ដែល​គ្រប​ដណ្តប់​ដោយ​ពុក​មាត់និង​ពុក​ចង្កា​ ៕

No comments:

CASINO





MOBILE MAGAZINE