About Me

THIS SITE IS UNDER CONSTRUCTION

Sunday, March 18, 2012

មុខរបរពិសេស ៖ លើកទឹកចិត្តគ្រួសារសព

វាលកប់ខ្មោចមួយកន្លែងនៅភាគខាងកើតប្រទេសចិន ថ្មីៗនេះបានប្រកាសលើប្រព័ន្ធអ៊ីនធើរ
ណែត ជ្រើសរើសនារីវ័យក្មេងចំនួន ៥នាក់ ដែលបា្រក់ខែអាចធ្វើមានបានក្នុងរយៈពេលខ្លី គឺ ១០០.០០០យ៉ុន/ខែ (១៥.៨៨៦ដុល្លារ) ដោយការងាររបស់ពួកគេគឺគ្រាន់តែលើកទឹកចិត្តក្រុម
គ្រួសារនៃសពតែប៉ុណ្ណោះ។ប៉ុន្ដែដើម្បីត្រូវបានជ្រើសរើសជាបុគ្គលិក បម្រើការនៅវាលបញ្ចុះសពនេះ ក្រុមនារីត្រូវតែមាន
លក្ខណដូចជា មានអាយុមិនលើសពី ២៥ឆ្នាំ មានកំពស់ ១,៦៥ម៉ែត្រ សញ្ញាបត្រមហាវិទ្យា
ល័យ និងអាចនិយាយភាសាចិន Mandarin (官話/官话) បានស្ទាត់ជំនាញ។

ក្រៅពីប្រាក់ខែដ៏ច្រើនខាងលើ នារីដែលត្រូវបានជ្រើសរើសក៏នឹងត្រូវបានផ្ដល់កន្លែងស្នាក់
នៅយ៉ាងទំនើប ព្រមទាំងមានឱកាសទៅរៀននៅបរទេស។

ការទទួលពាក្យត្រូវបានធ្វើឡើងតាំងពីថ្ងៃទី ២០កុម្ភៈ ក្រោយមកនារីដែលមានលក្ខណដូច
ការជ្រើសរើសនឹងត្រូវបានអនុញ្ញាត អោយចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលរយៈពេល ១០ថ្ងៃ
នៅមុនពេលឆ្លងកាត់ការសម្ភាសចុងក្រោយ។

វាលបញ្ចុះសពដែលប្រកាសជ្រើសរើសខាងលើ គឺជាវាលបញ្ចុះសពល្អបំផុតនៅតំបន់ភាគ
កណ្ដាល និងភាគខាងកើតនៃប្រទេសចិន ទំហំរបស់វាលនេះគឺ ១០៦,៧ ហិកតា៕

No comments:

CASINO





MOBILE MAGAZINE