About Me

THIS SITE IS UNDER CONSTRUCTION

Thursday, March 29, 2012

ស្រ្តីម្នាក់​​គេច​ផុត​​ពី​​​​អគ្គីភ័យ​​​លេប​​ត្រ​បាក់ ផ្សង​​ជីវិត​​​...​​​ចុះ​​​​តាម​​​​បង្អួច​​​​ជាន់​​​​ក្រោម






កាលពីថ្ងៃទី២៧ មីនា កន្លង​ទៅ​ថ្មីៗ​នេះ ស្រ្តី​រូប​ស្អាត​ម្នាក់​ ស្ថិត​ក្នុង​សភាព​អា​ក្រាត​សល់​តែ​ខោ​ស្លីប​១​​​សម្រាប់​​​ប៉ុណ្ណោះ បាន​​ឡើង​រត់​ចេញ​​តាម​បង្អួច​​ជាន់​ទី៧ នៃ​អគារ​ផ្ទះ​ល្វែង​មួយ ស្ថិត​នៅ​ក្រុង Harbin ខេត្ត Heilongjiang ចិន ដើម្បីគេចចេញ​​ពីព្រះអគ្គី​​ ដែលកំពុងបញ្ចេញផ្សែងខ្មៅខ្មួលខ្មាញ់ពេញផ្ទៃអាកាស តាម​​លេប​ត្រ​បាក់​ជីវិត​របស់នាង។ក្នុងសភាពអាសន្នប្រថុចញ៉ុច​បែបនេះ ធ្វើឲ្យនាងមិនអាច​​ស្លៀកពាក់បិទបាំងរាយកាយ​បាន​ជិតជុំទេ គឺ​មាន​តែ​ខោ​ស្លីប​១​ប៉ុណ្ណោះ។ ខណៈពេលនោះ នាង​បានយកសម្លៀកបំពាក់ដេក​ពណ៌ស៊ីជំពូ ​មក​ចងភ្ជាប់​​ជាមួយគ្រោងបង្អួចបន្ទប់​ដែល​នាង​ស្នាក់​នៅ​ (ជាន់ទី៧) ​រួច​សំរួតខ្លួន​​ចុះ​សន្សឹមៗ​ទៅកាន់បន្ទប់ជាន់ទី៦ និងធាក់​បំបែកកញ្ចក់បង្អួច​ដែកនោះ​យ៉ាង​អង់​អាច​ក្លា​ហាន​បំផុត​។ មកដល់ត្រឹមនោះ នាងក៏​បានអង្គុយ​ស្ងៀម ដើម្បីរង់ចាំគេមកជួយសង្គ្រោះជីវិត។

ឆ្លើយតបនឹងរបាយការណ៍នេះ ក្រុមពន្លត់អគ្គីភ័យ និងក្រុមប៉ូលីស ក៏បានមកដល់កន្លែងកើត​ហេតុ​ភ្លាមៗ​ផង​ដែរ និង​បាន​បុក​ចូល​បន្ទប់ជាន់ទី៦នោះ ដើម្បី​ជួយទាញ​យកនាង​ ត្រលប់ទៅ​កាន់​បន្ទប់សុវត្ថិភាព ខណៈពេលនោះ ពួកគេ​ខ្លះបាន​ឡើងឆ្ពោះជាន់ខាងលើ ដើម្បីពន្លត់អគ្គីភ័យ។

ស្រ្តីដែលរួចផុតជីវិតពី ​​អគ្គីភ័យនេះ ​ត្រូវបានរកឃើញ នាង​មាន​បញ្ហាផ្លូវចិត្ត​ នៅពេលប៉ូលីស​និយាយ​ជា​មួយ​នាង។ អ្នក​ជិត​ខាង​ស្រ្តីរូបនេះ ក៏បាន​និយាយថា នាងមានកាយវិការ...ខុសប្លែកធម្មតាដែរ បន្ទាប់ពី​ទទួលការឈឺចាប់ក្នុងសេចក្តី​​ស្នេហា។

គេបានឲ្យដឹងទៀតថា ស្រ្តីរូបនេះ ប្រហែល​នឹងរៀបការនៅឆ្នាំនេះ ប៉ុន្តែមិត្តប្រុស​​របស់​នាង ស្រាប់​តែ​បាន​បែក​ចិត្ត និង​គេច​មុខ​មិនជួបនាងសោះ។

សូមបញ្ជាក់ថា នៅថ្ងៃកើតហេតុខាងលើ​នេះ នាងបានដេកនៅ​ក្នុងបន្ទប់​ផ្ទាល់ខ្លួនរបស់​នាង​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ បន្ទាប់​ពីនាងបានឈ្លោះប្រកែកគ្នា​ជាមួយម្តាយ។

បច្ចុប្បន្ន មន្រ្តីជំនាញក្នុងតំបន់ ក៏​កំពុងធ្វើការស៊ើបអង្កេត​រកមូលហេតុ ដែល​បណ្តាល​ឲ្យ​កើត​មាន​អគ្គីភ័យនេះផងដែរ៕

No comments:

CASINO





MOBILE MAGAZINE