About Me

THIS SITE IS UNDER CONSTRUCTION

Thursday, March 29, 2012

មុខរបរអ្នកគេងសាកល្បងនៅសណ្ឋាគារប្រទេសចិន

នារីជនជាតិចិនម្នាក់បានយកឈ្នះលើបេក្ខនារី និងបេក្ខជនជាច្រើនពាន់នាក់ដើម្បីបានទទួល
ការងារជាអ្នក"ចូលចិត្តគេង" និងទទួលបានប្រាក់ខែខ្ពស់ អាហារហូបចុក ការស្នាក់នៅ ព្រម
ទាំងសេវាកម្មផ្សេងៗទៀតនៅក្នុងសណ្ឋាគារទាំងឡាយក្នុងប្រទេសចិន។នាងគឺជាមនុស្សម្នាក់ក្នុងចំណោម ៣នាក់ដែលត្រូវបានជ្រើសរើសចុងក្រោយក្នុងចំណោម
បេក្ខជន និងបេក្ខនារីចំនួន ៧.៨០០នាក់។ នាងចាប់ផ្ដើមធ្វើការអោយ Qunar ក្នុងនាមជាអ្នក
គេងសាកល្បងអាជីពនៅសណ្ឋាគារចាប់ពីខែមិនាឆ្នាំ ២០១០។មកទល់នឹងពេលនេះ នាងបានគេងសាកល្បងនៅក្នុងសណ្ឋាគារជាង ២០០ នៅប្រទេស
ចិន។ ក្នុងរួបភាព Zhuang កំពុងពិនិត្យបរិយកាស វត្ថុធាតុនៅក្នុងបន្ទប់ទឹករបស់សណ្ឋាគារ។Zhuang បានអោយដឹងថា ៖ "ការងាររបស់ខ្ញុំគឺដើរតួជាភ្ញៀវដែលមានវ័យផ្សេងៗគ្នា មាន
ចំណូលចិត្ដផ្សេងៗគ្នា និងធ្វើខ្លួនអោយស្ថិតក្នុងស្ថានភាពខុសៗគ្នាដើម្បីពិនិត្យមើលថា
តើសណ្ឋាគារមួយណាដែលសមស្របជាមួយនឹងតម្រូវការបំផុត"។ការកត់ត្រារបស់អ្នកជំនាញការគេសាកល្បងរួបនេះ នឹងជួយអោយភ្ញៀវអាចជ្រើសរើស
សណ្ឋាគារមួយដែលស័ក្ដិសមបំផុត និងផាសុខភាពក្នុងការធ្វើដំណើររបស់ខ្លួន។Qunar គឺជាក្លឹបទេសចរណ៍លើអ៊ីនធើរណែតរបស់ជនជាតិចិន។ ក្លឹបនេះ ចាប់ផ្ដើមជ្រើស
រើសអ្នកជំនាញគេងសាកល្បងនៅសណ្ឋាគារចាប់ពីឆ្នាំ ២០១០។យោងតាម Qunar តម្រូវការសម្រាប់ការងារនេះគឺគេងនៅក្នុងសណ្ឋាគារដែលត្រូវបានជ្រើស
រើសដោយមិនបង្ហាញពីតួនាទីពិត និងវាយតម្លៃគុណភាពវត្ថុធាតុ ទីតាំង អាហារ សេវាកម្ម
និងតម្លៃរបស់សណ្ឋាគារ។ការវាយតម្លៃរបស់ Zhuang ត្រូវបានធ្វើឡើងដោយឯករាជ ហើយការវាយតម្លៃនេះនឹងត្រូវ
បានប្រើប្រាស់ដើម្បីណែនាំដល់ភ្ញៀវទេសចរណ៍។ការងារនេះ បានអនុញ្ញាតអោយនាងដើរហើរ ទទួលសេវាកម្មល្អៗពីសណ្ឋាគារ ដោយមិន
ចាំបាច់ខ្លាចអស់ប្រាក់៕

No comments:

CASINO





MOBILE MAGAZINE