About Me

THIS SITE IS UNDER CONSTRUCTION

Saturday, March 17, 2012

ឧបករណ៍​តន្ត្រី​ធ្វើ​ពី​បន្លែ​ស្រស់

យោង​ទៅ​តាម​ប្រភព​ព័ត៌​មាន​ឆាយណា​ ដេលី​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​ទី​២ មីនា ឆ្នាំ​២០១២ បាន​ឱ្យ​ដឹង​ថា តន្ត្រី​ករ​ពីរ​នាក់​បង​ប្អូន​ដែល​មាន​ទេ​ព​កោសល្យ​ខ្ពស់​ក្នុង​ការ​លេង​ឧបករណ៍​តន្ត្រី​ជា​ច្រើន​ប្រភេទ​នោះ ​មាន​គំនិត​ច្នៃ​ឧបករណ៍​ភ្លេង​ធ្វើ​ពី​​បន្លែផ្លែ​ឈើ​ស្រស់​ដូច​ជា ​មើម​ក្រអៅ​ឈូក ការ៉ុត ដើម​ខ្ទឹម​ ព្រម​ទាំង​បន្លែ​ជា​ច្រើន​ប្រភេ​ទ​ទៀត ។ កាល​ពី​ថ្ងៃ​ទី​១ មីនា ឆ្នាំ​២០១២ លោក​ Nan Weidong វ័យ​៤៣​ឆ្នាំ និង​ប្អូន​ប្រុស​របស់​លោក​ Nan Weiping វ័យ​៤១​ឆ្នាំ ​បាន​ធ្វើ​តេស្ត​សំឡេង​ឧបករណ៍​តន្ត្រី​ក្នុង​ផ្ទះ​របស់​លោក​ក្នុង​ទី​ក្រុង​​ប៉េកាំង​ ហើយ​បន្ទាប់​មក​ទេ​ព​កោសល្យ​របស់​លោក​បាន​ល្បី​រន្ទឺ​ក្នុង​ទី​ក្រុង​ប៉េ​កាំង​ ធ្វើ​ឱ្យ​​បណ្តាញ​​ព័ត៌​មាន​ក្នុង​ស្រុក​ស្វះ​ស្វែង​ជួបសម្ភាសន៍​ជា​មួយ​លោក​ពី​គំនិត​ច្នៃ​ឧបករណ៍​ភ្លេង​នេះ ៕

No comments:

CASINO





MOBILE MAGAZINE