About Me

THIS SITE IS UNDER CONSTRUCTION

Thursday, March 29, 2012

ទស្សន៏​ទាយ​លេខ​ទូរស័ព្ទ​ ប្រាប់​ពី​ព្រេង​វាសនា

នេះ​គឺ​ជា​ក្បួន​ទស្សន៍​ទាយ​តាម​បែប​ជន​ជាតិ​ចិន​ ដែល​មើល​ឃើញ​ពី​វាសនា ​ជោគ​ជតារាសី​ និង​អនាគត​ តាម​រយះលេ​ខ​ទូរស័ព្ទ​របស់​អ្នក​ប្រើ​ប្រាស់។​ លោក​អ្នក​អាច​សាក​ល្បង​ទស្សន៍​ទាយ​ដោយ​គ្រាន់​តែ​ធ្វើ​តាម​វិធី​សាស្ត្រ​ងាយ ​​ៗ​ ដូច​ខាង​ក្រោម​នេះ​តែ​ប៉ុណ្ណោះ។​សូម​មើល​ពី​របៀប​ទស្សន៍ទាយ​ដូចខាងក្រោម:
វិធីសាស្ត្រ​ក្នុង​ការ​ទស្សន៍​ទាយ​
សូម​យក​លេខ​ទូរស័ព្ទ​​ 6​ ខ្ទង់​របស់​លោក​អ្នក​មក​ចែក​នឹង​ 80 រួច​យក​លេខ​ក្រោយ​ក្បៀស​មក​គុណ​នឹង​ 80 វិញ​ បន្ទាប់​មក​យក​លទ្ធផល​មក​ផ្ទៀង​ផ្ទាត់​ក្នុង​តារាង​ដែល​មាន​នៅ​​ខាង​ក្រោម​ នេះ។​ ឧទាហរហ៍: 0xx798281 យក 798281 ចែក 80 = 9978.51 យក 0.51 គុណ 80 = 40 រួច​សូម​មើល​ខ្ទង់ ​ 40​ ជា​ការ​ស្រេច​។​
ចំណាំ: លទ្ធផល​ចុង​ក្រោយ​ ដែល​ទទួល​បាន​ គឺ​ជា​លេខ​ដែល​ស្ថិត​នៅ​ចន្លោះពីលេ​ខ​ 1 នឹង 80 ។
តារាងលទ្ធផល

1.ល្អណាស់       :           រីកចំរើនល្អអាចទទួលបានជ័យជំនះ
2.ធម្មតា             :          មានលាភមានបង់មិនទទួលផលអ្វីទេ
3.ល្អណាស់       :           មានភាពរីកចំរើនអ្វីៗអាចសំរេចបានដូចបំណង
4.អាក្រក់           :           ផ្លូវអនាគតមានឧបសគ្គច្រើនលំបាកវេទនា
5. ល្អណាស់      :           រកស៊ីមានបានទទួលបានទាំងកិត្តិយសទាំងផលប្រយោជន៍
6. ល្អណាស់      :           មានសំណាងច្រើនអាចទទួលបានគុណសម្បត្តិធំ
7. ល្អ                  :           មានចិត្តអត់ធ្មត់ពិតជាអាចទទួលបានជោគជ័យដ៏ធំ
8. ល្អ                  :           អាចមានឳកាសទទួលបានជោគជ័យ
9. អាក្រក់          :           ឯកកោរ គ្មានអ្នកជួយពិបាកទទួលទ្រព្យមកវិញ
10.អាក្រក់         :           ខាតបង់ទឹកចិត្តនិងកម្លាំងទទេ ខិតខំដោយឥតបានផល
11. ល្អ                :           មានលំនឹងល្អអ្នកដទៃស្ងើចសរសើរ
12. អាក្រក់        :           ទន់ខ្សោយធ្វើអ្វីក៏មិនបានសំរេចដែរ
13. ល្អណាស់    :           មានសំណាង់ល្អក្តីសង្ឃឹមច្រើន
14. ធម្មតា          :           ជ័យជំនះ ឬបរាជ័យពឹងផ្អែកលើការតាំងចិត្តរបស់ខ្លួន
15.ល្អ                 :           ជ័យជំនះច្រើនមានការរីកចំរើន
16. ល្អណាស់    :           អាចសំរេចកិច្ចការធំបានទទួលទាំងកិត្តិយសទាំងផលប្រយោជន៍
17. ល្អ                :          មានអ្នកធំជួយអាចទទួលបានជោគជ័យ
18. ល្អ                :          មានភាពរីកចចម្រើននឹងបានសំរេចដូចបំណង
19. អាក្រក់        :          មានទំនាស់ច្រើនមានឧបសគ្គគ្រប់ជំពូក
20. អាក្រក់        :          ឧបសគ្គច្រើនឈឺច្រើនពិបាកចិត្តច្រើន
21. ល្អ                :          ធ្វើការល្អិតល្អន់មានបា្រជ្ញា
22. អាក្រក់ណាស់:      ខាតបង់លាភធ្វើអ្វីក៏មិនបានសំរេចដូចបំណងដែរ
23. ល្អណាស់     :         កិត្តិយសល្អសំរេចកិច្ចការធំបាន
24. ល្អ                :          ពឹងផ្អែកលើសមត្តភាពផ្ទាល់ខ្លួនអាចសម្រេចកិច្ចការបាន
25. ល្អណាស់    :          មានសំណាងល្អមានគេជួយ
 26. អាក្រក់ណាស់:     មានឧបសគ្គច្រើន
27. ល្អ              :           អាចមានលាភសំណាងនិងជ័យជំនះ
28.ល្អណាស់   :           រាសីទ្បើងខ្ពស់រកស៊ីមានបាន
29. អាក្រក់      :           សំណាងល្អនិងអាក្រក់ កើតមានទ្បើងព្រមគ្នា
30. ល្អណាស់  :           ទទួលបាននូវលាភសំណាងនិងកិតិ្តយស
31. ល្អណាស់  :          មានសំណាងអាចទទួលជោគជ័យ
32. ល្អ             :           មានប្រាជ្ញាឈ្លាសវៃមានភាពរីកចម្រើនច្រើន
33. អាក្រក់ណាស់ :   ជួបឧបសគ្គមិនចេះអស់ពិបាកនឹងទទួលបានជោគជ័យ
34. ធម្មតា      :           ត្រូវមានលំនឹងចិត្តកុំលោភលន់
35. អាក្រក់    :           ឧបសគ្គច្រើនតែជួបភាពលំបាក និងក្រខ្សត់
36. ល្អ           :            ឧបសគ្គអាចក្លាយជាសំណាងធ្វើអ្វីៗអាចបានដូចបំណង
37. ធម្មតា     :            អាចទទួលបាននូវកិត្តិយសតែពិបាកទទួលនូវលាភសំណាង
38.ល្អណាស់ :           អនាគតភ្លឺស្វាងត្រចះត្រចង់
39. ធម្មតា     :            មានសំណាងឬឧបសគ្គមានមិនទៀង
40. ល្អណាស់:           មានសំណាងល្អអនាគតល្អហើយភ្លឺស្វាង ត្រចះត្រចង់
41. អាក្រក់    :           ការរកស៊ីត្រូវខាតបង់
42. ល្អ            :           បើមានចិត្តអត់ធ្មត់សំណាងអាក្រក់ អាចក្លាយជាមានលាភ
43. អាក្រក់     :          រឿងអ្វីៗពិបាកសម្រេចដូចបំណងប្រាថ្នា
44. ល្អ             :          មានសំណាងមានភាពរីកចម្រើន
45.ល្អណាស់  :          ជួបឧបសគ្គ មិនចេះអស់
46. ល្អណាស់ :          មានគេតាមជួយថែរក្សា អាចប្រកបមុខជំនួញបាន
47. ល្អណាស់:           មានទាំងកិត្តិយសមានទាំងទ្រព្យសម្បត្តិ
48. ធម្មតា      :          មានឧបសគ្គហើយក៏មានសំណាងដែរ
49. ធម្មតា      :          មានឧបសគ្គហើយក៏មានសំណាងដែរ
50. ធម្មតា      :          លាភសំណាងនិងឧបសគ្គគឺមកមិនទៀង
51. ល្អ           :           ខិតខំនិងទទួលបានជោគជ័យ
52. អាក្រក់    :           ពេលបានលាភសំណាងនិងមានឧបសគ្គតាមមកពីក្រោយ
53. ធម្មតា     :           ខិតខំប្រឹងប្រែងខ្លាំងតែទទួលបានលទ្ធផលតិចតួច
54. អាក្រក់   :            ល្អតែសំបកក្រៅតែតាមការពិតមានឧបសគ្គ និងគ្រោះថ្មាក់
55. អាក្រក់ណាស់ :   ជួបឧបសគ្គ មិនចេះអស់អាចមានគ្រោះថ្នាក់
56. ល្អ          :             ខិតខំប្រឹងប្រែងអាចកែប្រែនូវជោគវាសនា
57. ធម្មតា    :             មានឧបសគ្គច្រើន តែសំណាងល្អនឹងមកពីក្រោយ
58. អាក្រក់  :             ពេលជួបនិងបញ្ហាចិត្តមិត្តនឹងនរពិបាកសំរេចចិត្ត
59. ធម្មតា    :            ចិត្តច្របូកច្របល់ពិបាកសំរេចចិត្ត
60. អាក្រក់   :            ជួបឧបសគ្គច្រើន
61. អាក្រក់   :           មានរឿងស្មុគស្មាញច្រើនពិបាកសំរេចអ្វីៗដែលបានប៉ងទុក
62. ល្អ           :           ខិតខំនិងទទួលបាននូវផលប្រយោជន៍
63. អាក្រក់   :           ខឹងខំ តែគ្មានទទួលបានផលប្រយោជន៍អ្វីទ្បើយ
64.ល្អ            :           មានសំណាងល្អអាចប្រកបមុខជំនួយបានធំបាន
65. ធម្មតា     :           ល្អ តែខ្វះទំនុកចិត្តលើខ្លួនឯង
66. ល្អណាស់:          ធ្វើអ្វីៗតែងបានសំរេចមាសប្រាក់ហូរចូលច្រើន
67. ល្អ           :           ប្រសិនបើអាចក្តាប់ជាប់នូវឳកាសល្អអាចទទួលបានជោគជំនះ
68.អាក្រក់    :            ស្ថានភាពមិននឹងនរអាចចាញ់បោកគេជួបឧបសគ្គច្រើន
69.អាក្រក់    :            រកស៊ីខាតបង់ជួបភាពច្របូកច្របល់និងឧបសគ្គ
70. ធម្មតា     :            សំណាងល្អឬអាក្រក់អាស្រ័យលើភាពក្លាហាន
71. អាក្រក់   :             បានហើយតែប្រែជាបាត់បង់ទៅវិញពិបាកសំរេចតាមបំណងណាស់
72. ល្អ           :             មានសុភមង្គលនិងសំណាងល្អ
73. ធម្មតា     :             បើសិនជារុញរាពិបាកនិងទទួលជោគជំនះណាស់
74. ធម្មតា     :             មានសំណាងល្អណាស់ក៏មានសំណាងអក្រក់ដែរ
75. អាក្រក់   :              ការងាររកស៊ីខាតបង់ឳកាស អស់ទ្រព្យសម្បត្តិ
76. ល្អ          :               ពិបាកមុនស្រណុកក្រោយ
77. ធម្មតា    :               មានលាភមានបង់មិនអាចស្តុកស្តម្ភ
78. ធម្មតា    :               អនាគតមិនសូវភ្លឺស្វាងទេហើយក៏មិនសូវមានទ្រព្យសម្បត្តិដែរ
79. អាក្រក់   :              បានហើយតែប្រែជាខាតបង់ទៅវិញខិតខំឥតប្រយោជន៍
80. ល្អណាស់:              អាចទទួលបានជោគជ័យច្រើន។

No comments:

CASINO





MOBILE MAGAZINE