About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, August 9, 2011

Modem 3G ចំនួន​ ៨លានគ្រឿង ត្រូវបាន ចែកចាយ លើទីផ្សារ នៅក្នុង ប្រទេស វៀតណាម

ហាណូយៈ យោងតាម* គេហទំព័រវៀតណាម “បាវម័រ”ចុះផ្សាយកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០១១ ថា  Modem 3G នួន៨លានគ្រឿង ត្រូវបានចែកចាយ ទូលំទូលាយ នៅលើទីផ្សារក្នុង ប្រទេសវៀតណាម ។
អ្នកនាំពាក្យមួយរូប មកពីនាយកដ្ឋានទូរគមនាគមន៍ ចំណុះក្រសួងព័ត៌មាន និងទូរគមនាគមន៍វៀតណាម បានឱ្យដឹង ថា គិតចាប់តាំងពីអំឡុងពេល១៨ខែរហូតមកដល់ពេលនេះ វៀតណាមបានធ្វើការផ្សព្វផ្សាយម៉ូឌឹម “Modem 3G” នៅលើទីផ្សារ ដែលជាឧបករណ៍ជំនាន់ទី៣ ក្នុងការផ្ដល់សេវាកម្ម ដែលមានភាព ទាក់ទាញលើវិស័យព័ត៌មានវិទ្យា អ៊ីនធឺណេត គ្មានខ្សែ ដោយបានចែកចាយលើទីផ្សារ ចំនួន៨លានគ្រឿងឯណោះ ។
ក្រសួងខាងលើបាន ធ្វើសន្និសីទសារព័ត៌មានមួយ និងបានដាក់បង្ហាញផលិតប្រភេទ Modem 3G ដែលផ្គត់ផ្កង់ ដោយក្រុមហ៊ុនមួយចំនួន នៅក្នុងប្រទេសវៀតណាម រួចហើយដែរ ។ ការបង្ហាញអំពីផលិតផលខាងលើនេះមាន ច្រើនប្រភេទខុសគ្នាៗ ដោយឧបករណ៍ទាំងនោះ មានតួនាទីសំខាន់ក្នុងការផ្ដល់សេវាកម្មអ៊ីនធឺណេត ។
សូមបញ្ជាក់ថា បណ្ដាក្រុមហ៊ុន ដែលបានដាក់តាំងផលិតផល របស់ខ្លួនដើម្បីបង្ហាញដល់អតិថិជននោះមានក្រុមហ៊ុន Viettel, VinaPhone, MobiFone, Hanoi Telecom និង EVN Telecom ដោយក្រុមហ៊ុនទាំងនោះបណ្ដាញ របស់ខ្លួនជាង៣០ពាន់ស្ថានីយ៍ ដែលផ្ដល់នូវភាពទាក់ទាញ ដល់អតិថិជននៅទូទាំងប្រទេសវៀតណាម ។
បច្ចុប្បន្ននេះ នៅតាមទីក្រុង និងទីប្រជុំជន រួមទាំងតំបន់ជនបទជាច្រើននៅក្នុង ប្រទេសវៀតណាម គ្របដណ្ដប់ ដោយប្រព័ន្ធបណ្ដាញអ៊ីនធឺណេត 3G ស្ទើរគ្រប់ទីកន្លែង ។
Modem 3G ជាឧបករណ៍ម្យ៉ាង ដែលផ្ដល់នូវសេវាកម្មលើផ្នែកអ៊ីនធឺណេតគ្មានខ្សែ ដែលក្រុមហ៊ុនផលិតឧបករណ៍ នេះឡើងចំណាយអស់ទឹកប្រាក់ វិនិយោគចំនួន ១.៧រយពាន់លានដុង ស្មើនឹង៨១លានដុល្លារសហរដ្ឋអាមេរិក ។
គម្រោងការនៃផ្គត់ផ្គង់ និងលក់ចេញប្រព័ន្ធនេះ ជាគម្រោងការលើកដំបូង ដែលមានរយៈពេល៣ឆ្នាំដែលមាននៅ ក្នុងផែនការមេរបស់ក្រុមហ៊ុនផលិតនូវឧបករណ៍នេះ ។
គេបានដឹងថា ប្រាក់ចំណូលដែលទទួលបានតាមរយៈការលក់ផលិតផលខាងលើនេះ ទទួលបានទឹកប្រាក់ចំនួន៣.៦ រយពាន់លានដុង ស្មើនឹង១៧១លានដុល្លារ សហរដ្ឋអាមេរិក ៕

No comments:

CASINO





MOBILE MAGAZINE