About Me

THIS SITE IS UNDER CONSTRUCTION

Thursday, August 4, 2011

បរិភោគ​ខ្នុរ​ប្រឆាំង​មហារីក

 យើង​ឧស្សាហ៍​ទទួលទាន​ផ្លែ​ខ្នុរ តែ​ប្រហែលជា​ពុំ​ត្រូវ​ដឹង​អំពី​តម្លៃ​បំប៉នរបស់​ប្រភេទ​ផ្លែ​ឈើ​នេះ​ទេ ។​

​    ​ខ្នុរ ជា​ប្រភព​ផ្គត់ផ្គង់​វីតាមីន C និង​សារជាតិ​ប្រឆាំង​អុកស៊ីតក​ម្មយ៉ាងច្រើន ជួយ​ពង្រឹង​ប្រព័ន្ធ​អង្គ​បដិបក្ខនិង​បង្កើន​សមត្ថកិច្ច​សកម្ម​ភាព​របស់​កោសិកា ឈាមស​ក្នុង​សរីរាង្គ ។​
​    ​ជា​ប្រភព​ដ៏​សម្បូរ​នៃ​ប៉ូ​តា​ស្យូម ខ្នុរ​មាន​ឥទ្ធិពល​សម្រួល​សម្ពាធ​ឈាម ហើយ​អាស្រ័យហេតុនេះជួយ​បន្ថយ​គ្រោះថ្នាក់​ត្រូវ​កកឈាម​នៅ​ខួរក្បាល និង​កើត​ជំងឺ​សរសៃឈាម​បេះដូង ។ ប៉ូ​តា​ស្យូម ជួយ​រក្សា​តុល្យភាព​សារជាតិអគ្គិសនី​វិភាគ​ក្នុង​សរីរាង្គ ។​
​    ​ខ្នុរ​ផ្ទុក​សារជាតិ​សរសៃ​ច្រើន ជួយ​បន្ថយ​ទល់លាមក​និង​ជួយ​រំលាយអាហារ ។ សារជាតិ​សរសៃ​ក្នុង​ខ្នុរ​នៅ​ជួយ​កម្ចាត់​ចេញ​សារ​ជាតិគីមី​បង្ក​មហារីក​នៅ​ពោះវៀន ។​
​    ​ក្រៅពីនេះ វីតាមីន C, សារជាតិ​បំប៉ន​ផ្សេងៗ​ដូចជា Saponin, isoflavone និង lignan ក្នុង​ខ្នុរ អាច​ជួយ​ពន្យារ​ដំណើរការ​ទ្រុឌទ្រោម​របស់​កោសិកា​ក្នុង​សរីរាង្គ ដោយសារ​ការកកើត​នូវ​ម៉ូលេគុល​រ៉ាឌីកាល់​សេរី អាច​បង្ក​មហារីក ។​
​    ​ដើម្បី​រក្សា​ឱ្យ​ស្បែក​ស្រស់ស្អាត និង​ចក្ខុវិញ្ញាណ​ល្អ ចូរ​បរិភោគ​ខ្នុរ ព្រោះ ខ្នុរ​ផ្ទុក​យ៉ាង​ច្រើន​នូវ​វីតាមីន A និង​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម ។​
​    ​ប្រភេទ​ស្ករ​ធម្មជាតិ​ដូចជា Sucros, fructos ក្នុង​ខ្នុរ​ជួយ​ផ្គត់ផ្គង់ថាមពល​ឱ្យ​សរីរាង្គ ហើយ​ក៏​ជួយ​ដល់​ការរំលាយ​អាហារ​បាន​ស្រួល ។​
​    ​ខ្នុរ​នៅ​ផ្ទុក​សារជាតិ​រ៉ែ​ដទៃ​ទៀត​យ៉ាងច្រើន​ដូចជា mangan, ដែក​, វីតាមីន B6, niacin, អាស៊ីតហ្វូលិ​ក​... ចាំបាច់​សម្រាប់​ការរក្សា​សកម្មភាព​របស់សរីរាង្គ ។ គ្រាប់ខ្នុរ​ស្ងោរ​សម្បូរ​សារជាតិ​បំប៉ន​និង​ជា​ប្រភព​សម្បូរ​ប្រូតេអ៊ីន​មួយ ៕​

No comments:

CASINO





MOBILE MAGAZINE