About Me

THIS SITE IS UNDER CONSTRUCTION

Saturday, August 6, 2011

កម្ពុជានៅតែទទូចឲ្យថៃ​ បញ្ជូនវត្ថុបុរាណខ្មែរ ៣៦ដុំទៀត

ភ្នំពេញ៖ វត្ថុបុរាណកម្ពុជា៣៦ដុំក្នុង ចំណោម៤៣ដុំដែលប៉ូលិសថៃចាប់បាន កាលពីឆ្នាំ២០០០កន្លងទៅ កម្ពុជានៅតែស្នើ សុំឲ្យថៃបន្តបញ្ជូនវត្ថុបុរាណឲ្យខ្មែរវិញ បន្ទាប់ពីវត្ថុបុរាណចំនួន៧ដុំ​​ត្រូវបានរដ្ឋាភិបាលថៃ ប្រគល់ឲ្យកម្ពុជាវិញកាលពីឆ្នាំ២០០៩។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ហ៊ឹម ឆែម បានមានប្រសាសន៍​ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល​ឲ្យដឹងថា​រហូតមកទល់ពេលនេះវត្ថុបុរាណខ្មែរនៅសល់​ចំនួន៣៦ដុំទៀត​ដែលរដ្ឋាភិបាលថៃនៅមិនទាន់ប្រគល់ មកឲ្យកម្ពុជារហូតមកទល់ពេលនេះ ហើយកម្ពុដានៅតែបន្តស្នើសុំថៃឲ្យបញ្ជូនវត្ថុបុរាណទាំងអស់នោះ ឲ្យខ្មែរព្រោះវាជារបស់ខ្មែរ។
លោកបន្តថា “ យើងសង្ឃឹម នឹងនៅតែទាមទារឲ្យថៃបញ្ជូនវត្ថុបុរាណ​ដែលនៅសល់៣៦ដុំទៀត មកឲ្យកម្ពុជាវិញ ព្រោះវត្ថុបុរាណនោះជារបស់ខ្មែរបន្ទាប់​ពីរដ្ឋាភិបាលទាំងពីរ ព្រមព្រៀងប្រគល់ និងទទួលយករួចមកហើយនោះ”។
លោក ហ៊ឹម ឆែម បានស្នើឲ្យថៃយ៉ាងដូច្នេះក្នុងឱកាស ដែលលោកបានអនុញ្ញាតឲ្យ​ឯកអគ្គរាជទូតថៃថ្មី​ប្រចាំកម្ពុជាលោក សំពុង សាងួងប៊ុន ចូលជួបសម្តែងការគួរសម​និងពិភាក្សាការងារកាលពីរសៀល​ថៃទី៤ ខែសីហា ឆ្នាំ២០១១នៅក្រសួងវប្បធម៌។
សូមបញ្ជាក់ថាប៉ូលិសថៃបានចាប់បានវត្ថុបុរាណកម្ពុជា៤៣ដុំ នៅកំពង់ផែខេត្តសាមុតប្រាកាន កាលពីថ្ងៃទី២ ខែឧសភាឆ្នាំ២០០០ ដែលវត្ថុបុរាណខ្មែរទាំងនោះ​ត្រូវបាន គេលួចចេញពីប្រទេសកម្ពុជា​ឆ្លងកាត់ថៃ ហើយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០០៩ គណៈរដ្ឋមន្ត្រីថៃបានអនុម័តប្រគល់វត្ថុបុរាណ​ចំនួន៧ដុំដល់កម្ពុជា។
លោក ហ៊ឹម ឆែម បញ្ជាក់ថាវត្ថុបុរាណ៧ដុំ ដែលថៃបានប្រគល់កន្លងមកនេះ កម្ពុជាបានរក្សាទុក​និងដាក់តាំងនៅសារមន្ទីរជាតិ។
លោកបានបន្ថែមនៅក្នុង​ឱកាសនោះថា ឯកអគ្គរាជទូតថៃថ្មីប្រចាំកម្ពុជាលោក សំពុង សាងួងប៊ុន ក៏បានសន្យានឹងធ្វើរបាយការណ៍​ទៅរាជរដ្ឋាភិបាលថៃពីសំណើនេះ៕

No comments:

CASINO





MOBILE MAGAZINE