About Me

THIS SITE IS UNDER CONSTRUCTION

Monday, August 8, 2011

មេខ្លាឃ្មុំសម្លាប់កូន រួចសម្លាប់ខ្លួនឯងគេច​ពី​ទារុណ​កម្ម​

ប្រភពពីបណ្តាញព័ត៌មានចិនបានឱ្យដឹងពី​រឿងរ៉ាវដ៏ចម្លែក​មួយ​ គឺ​មេខ្លាឃ្មុំ​ខ្មៅ​មួយ​ក្បាល​បាន​ជួយ​សង្គ្រោះកូនរបស់វាដែលរងការ​ធ្វើ​ទារុណកម្មដ៏​ព្រៃផ្សៃ​​ដោយ​ការ​ចិញ្ចឹម​យក​ទឹក​ប្រមាត់​ពី​សំណាក់​ម្ចាស់កសិដ្ឋាន ​ដោយ​រើ​បម្រះ​ចេញ​ពី​ទ្រុង និងរត់សំដៅទៅរក​កូនទាំងក្តី​អាណិត​​អាសូរ រួចក៏សម្លាប់កូនរបស់​វា ហើយ​ក្រោយម​ក​មេខ្លា​ឃ្មុំ​នោះក៏​សម្លាប់​ខ្លួនឯងដែរ។
ខ្លាឃ្មុំ​ខ្មៅ​នេះ​ត្រូវ​បាន​គេយកមកចិញ្ចឹម​នៅ​​ក្នុង​កសិដ្ឋានមួយ​ស្ថិត​នៅឆ្ងាយដាច់ស្រយាល​នា​ភាគពាយ័ព្យប្រទេស​ចិន និងត្រូវបានគេដាក់នៅ​ក្នុងទ្រុង​ដ៏តូច​ចង្អៀតមួយដែលមិនអាចរើបម្រះ​រួច ហើយ​ត្រូវ​គេវះចោះ ដើម្បីយកទឹកប្រមាត់ និង​ទឹក​ក្រពះ​ជា​ប្រចាំ​ សម្រាប់យកមកកែច្នៃ​ធ្វើ​ថ្នាំកែ​រោគ​នៅ​ក្នុង​ឱសថបុរាណចិន (TCM : Traditional Chinese Medicine)។
តាមសាក្សីម្នាក់ដែលឃើញហេតុការណ៍​នេះ​បានរៀបរាប់ប្រាប់ Reminbao.com ថា ម្ចាស់​កសិដ្ឋាននោះជាមនុស្សគ្មានក្តីអាណិត​អាសូរ​ដល់​សត្វ​សូម្បីតែបន្តិចណាសោះ។ គាត់​បាន​ឃើញ​មេ​ខ្លាឃ្មុំ​នោះព្យាយាមវាយបំបាក់ទ្រុង​នៅ​ពេលឮ​សូរ​កូនរបស់វាស្រែកថ្ងូរគួរឱ្យឈឺ​ចាប់បំផុត ដោយ​សារកម្មករចាក់ទម្លុះពោះ​របស់​វា ដើម្បី​បូម​យកទឹកប្រមាត់។ គាត់បានបន្តថា ខណៈ​ពេល​កំពុងធ្វើទារុណកម្ម​លើកូនខ្លា​ឃ្មុំនោះ គាត់​បាន​ឃើញ​ក្រុម​កម្មករនាំគ្នារត់ទាំង​ភ័យ​ខ្លាច​បំផុត នៅ​ពេលឃើញមេខ្លាឃ្មុំនោះ​ទម្លាយ​ទ្រុង​ដែករត់មក​ជួយ​កូន​របស់វា។ ដោយសារតែការ​ពារ​កូនឱ្យរួច​ផុត​ពីការធ្វើទារុណកម្ម មេខ្លា​ឃ្មុំ​នោះបានមកឱប​កូនទាំងក្តីអាណិត ហើយក៏​ខាំ​សម្លាប់កូននោះទៅ។ បន្ទាប់​មក ​មេរបស់វាក៏​រត់​​លោត​ហក់​ទៅបុកជញ្ជាំងសម្លាប់​ខ្លួន​ឯងដែរ។
គ្រូពេទ្យបុរាណចិនភាគច្រើន បានប្រកាស​មិន​ប្រើទឹកប្រមាត់ខ្លាឃ្មុំក្នុងការផ្សំថ្នាំ​សម្រាប់​ព្យា​បាលនោះទេ ខណៈដែលមានរុក្ខ​ជាតិ​ជា​ច្រើន​មានតម្លៃថោកសម្រាប់ប្រើ​ជំនួស​ទឹក​ប្រមាត់​ខ្លាឃ្មុំបាន។ គួរបញ្ជាក់ថា ទឹកប្រមាត់ខ្លា​ឃ្មុំត្រូវបាន​គេ​ប្រើ​សម្រាប់បន្ថយ​​កម្តៅ​នៅ​ក្នុង​ខ្លួន ក៏​ដូចជាសម្រាប់ព្យាបាលជំងឺថ្លើម និង​ជំងឺ​ឈឺ​ភ្នែក​ជាដើម៕

No comments:

CASINO





MOBILE MAGAZINE