About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, August 30, 2011

ប្រទេសថៃ​សន្យាបិទ​កាស៊ីណូ​ខុសច្បាប់

ប្រទេសថៃ​បានសន្យា​កាលពីថ្ងៃ​ចន្ទ ទី២៩ ​ថា​ នឹងបិទ​ទ្វារ​កាស៊ីណូ​ខុសច្បាប់​ ​បន្ទាប់ពី​​មាន​អ្នក​ នយោបាយ​​បាន​ចោទ​ប្រកាន់មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់ជាម្ចាស់​​កាស៊ីណូ​​នៅ​កណ្តាល​ទីក្រុង​បា​ង​កក​នោះ​រួច​មក​។ ​លោក ​Chuvit Kamolvisit ​សមាជិកសភា ​កាលពីសប្តាហ៍មុន ​បានបង្ហាញ​ពីខ្សែវីដេអូឃ្លីប​​ក្នុង​សភា​ ​បន្ទាប់ពី​​ខ្សែ​​វីដេអូ​​នេះ​ត្រូវ​​បានគេ​​ថត​នៅ​​ក្នុងកាស៊ីណូ ​Rama IX ​​ស្ថិត​នៅលើ​ផ្លូវ​មួយ​​ចំ​កណ្តាលបេះដូងរាជធានី​បា​ងកក។
សមាជិកសភាដដែលបានសារភាពថា ខ្លួន​ធ្លាប់ធ្មេចភ្នែកស៊ី​សំណូកជាមួយអាជ្ញាធរ​កាល​ពី​ពេល​មុនក៏បាននិយាយរិះគន់ រដ្ឋាភិបាលលោក​ស្រីយីង​ឡាក់ ​ស៊ីណាវ៉ាត្រា ដែលខកខាន​ក្នុងការ​ដោះ​ស្រាយ​បញ្ហា។ ​លោកឧបនាយករដ្ឋមន្ត្រី Chalerm Yubumrung បាន​និយាយ​កាល​ពីថ្ងៃចន្ទថា​ បានចំណាយពេលវេលាជា​មួយ​ឆ្នាំ ដើម្បីប្រមូល​ឯកសារពីកាស៊ីណូតាំង​តែ​ពីពេលគណ​បក្ស​របស់​គាត់ជាបក្សប្រឆាំង​មក​ម៉្លេះ​។​
គាត់បាននិយាយប្រាប់អ្នកសារព័ត៌មានថា មិនត្រឹមតែកាស៊ីណូ Rama IX​ ទេ ប៉ុន្តែមាន​កាស៊ីណូជាច្រើនទៀតនឹង​ត្រូវ​បិទ​ដំណើរ​ការ​​។ គាត់បន្តថា​ មន្ត្រីជាន់​ខ្ពស់ចំនួន​ពីររូបត្រូវ​​បានតែងតាំងក្នុង​យុទ្ធនាការណ៍ចុះបង្ក្រាប ហើយ​ប៉ូលិសសាលាក្រុងស្នើសុំឲ្យមាន​ទីភ្នាក់​ងារផ្សេងដូចជាប៉ូលិសល្បាតតាមព្រំដែនជាអ្នក ធ្វើកិច្ចការនោះ។
គណបក្សលោកChuvit ទទួលបាន៤​កៅអី​ក្នុង​សភា និង​បាន​សន្យាប្រយុទ្ធប្រឆាំងអំពើពុក​រលួយ​។ គាត់បាននិយាយក្នុងពេលផ្តល់បទ​សម្ភាសន៍ជា​មួយសារព័ត៌មានAFP កាល​ពីខែ មិថុនា ថា ខ្ញុំជាមនុស្សផ្ទៃក្នុង ខ្ញុំ​ដឹង​ពីរបៀប​ចាយ​លុយ។ ខ្ញុំចេះពីរបៀប​សីុ​សំណូក។ គាត់បន្ត​ថា អ្នកដឹងទេ​ បញ្ហា​អំពើស៊ីសំណូកក្នុងប្រទេស​ថៃ គឺធ្ងន់ធ្ងរជាង​ការគិត​របស់មនុស្សគ្រប់គ្នា​ទៅ​ទៀត ប៉ុន្តែគ្មាន​នរណា​ម្នាក់ចង់ឃើញការពិត​ឡើយ៕

No comments:

CASINO





MOBILE MAGAZINE