About Me

THIS SITE IS UNDER CONSTRUCTION

Sunday, August 28, 2011

សត្វក្រពើរយ៉ាងធំហក់ឡើងលើផ្ទៃទឹកធ្វើអោយភ្ញៀវ ទាំងឡាយតក់ស្លុតយ៉ាងខ្លាំង

អ្នកថតរូបម្នាក់បានផ្តិតរូបភាព នៃសត្វក្រពើដ៏ធំអស្ចារ្យមួយក្បាលដែលបានហក់ឡើងលើ
ផ្ទៃទឹកនៅក្នុងទន្លេ Adelaide ប្រទេសអូស្រ្តាលី ខណៈដែលភ្ញៀវទេសចរណ៍ទាំងឡាយធ្វើ
ដំណើរទេសចរណ៍កំសាន្តនៅលើផ្ទៃទន្លេនោះ ។ នៅពេលដែលមគ្គុទ្ទេសន៍ទេសចរណ៍កំពុងតែយកសាច់មួយដុំដែលចងជាប់ទៅនឹងឈើ
មួយដើម្បីជាការបញ្ឆោតអោយក្រពើទាំងឡាយនៅក្នុងទន្លេ Adelaide ស្ថិតនៅភាគខាង
ត្បូងប្រទេស អូស្រ្តាលី បង្ហាញខ្លួនដើម្បីអោយភ្ញៀវទេសចរណ៍បានទស្សនាកំសាន្ត រំពេច
នោះស្រាប់តែមានក្រពើយ៉ាងធំមួយប្រវែង 5,5 ម៉ែត្រ មានឈ្មោះថា Brutus បានហក់ឡើង
លើផ្ទៃទឹកដើម្បីខាំសាច់ដែលមគ្គុទ្ទេសន៍រូបនោះដាក់បញ្ឆោត ។ ការបង្ហាញខ្លួនដោយចៃ
ដន្យបែបនេះបានធ្វើអោយភ្ញៀវទេសចរណ៍ទាំងឡាយដែលនៅលើកប៉ាល់នោះមានការ
តក់ស្លុត និង រន្ធត់អារម្មណ៍យ៉ាងខ្លាំង ក៏ព្រោះតែតាមការនិយាយរៀបរាប់ពីសំណាក់អ្នក
មគ្គុទ្ទេសន៍អោយដឹងថាសត្វក្រពើនៅក្នុងទន្លេនេះមិនមានក្រពើណាដែលធំៗនោះទេ ។

រូបភាពនៃសត្វក្រពើ Brutus ដែលបានហក់ខាំសាច់នោះត្រូវបានអ្នកថតរូបម្នាក់ឈ្មោះ
Snapper Katrina Bridgeford ភេទស្រី មកពីទីក្រុង Sydney ជាអ្នកថតបានខណៈដែល គាត់
ក៏មានវត្តមាននៅក្នុងដំណើរកំសាន្តនោះដែរ ។ ស្រ្តីរូបនោះបានអោយដឹងថា "គាត់មិននឹក
ស្មានថាគាត់បានឃើញនូវសត្វក្រពើយ៉ាងធំដូច្នេះឡើយ គាត់មិនជឿថាគាត់អង្គុយនៅទី
កន្លែងដ៏ជិតបំផុត ដូច្នេះទេ ប្រសិនជាលូកដៃចេញទៅ នោះប្រាកដជាក្រពើនោះខាំដាច់
បានមួយកំណាត់ទៅហើយ " ។

Brutus ពិការជើងមុខផ្នែកខាងស្តាំ បើតាមមគ្គុទ្ទេសន៍នៅទីនេះបានអោយដឹងថា Brutus
ពិការជើងនេះដោយសារតែវាបានប្រយុទ្ធគ្នាជាមួយត្រីឆ្លាម មួយក្បាលដែលរស់នៅក្នុង
តំបន់ទន្លេ Adelaide នេះ ៕

2 comments:

Anonymous said...

Therefore being a standard, you can begin by examining my
Registry Easy Review site. Experiencing people with insane or freezing eyes can lead to you imagining
the next:1.

Feel free to surf to my homepage: whatsapp for pc ()

Anonymous said...

I visited various sites however the audio feature for audio songs current at this web site
is in fact superb.

my site - zapatilla Salomon speedcross; ,

CASINO





MOBILE MAGAZINE