About Me

THIS SITE IS UNDER CONSTRUCTION

Thursday, August 4, 2011

​វិធី​៤​យ៉ាង​ជួយ​បញ្ចុះទម្ងន់​ដោយ​មិនចាំបាច់​ទទួលទាន​តម​

សម្រក​ទម្ងន់​ដោយ​វិធី​មិន​ទទួលទាន​ម្ហូបអាហារ​ដែល​ខ្លួន​ចូល​ចិត្ត​ ឬ​ប្រឹងកាត់បន្ថយ​ពេល​ទទួលទាន ជា​វិធី​សម្រក​ទម្ងន់​មួយ​ពិបាក​សម្រេច​បាន​ប្រសិទ្ធភាព និង​មិន​អាច​រក្សាទុក​បានយូរ​អង្វែង ។ ដូច្នេះ ហេតុ​អ្វី​យើង​មិន​ទទួល​ទាន​យ៉ាងធម្មតា​ដោយ​នៅ​តែ​អាច​សម្រក​ទម្ងន់​បាន​?

​    ​១-​ជ្រើសរើស​ទីតាំង​បរិភោគ​
​    ​ការស្រាវជ្រាវ​ជា​ច្រើន​បានបញ្ជាក់​ថា ពេល​អ្នក​អង្គុយ​បរិភោគប្រមូលផ្តុំ​នៅ​តុ​អាហារ​ដោយ​មិន​រវល់​រឿង​អ្វី​ផ្សេង អ្នកនឹង​ឆាប់​មាន​អារម្មណ៍​ឆ្អែត និង​បរិភោគ​តិចជាង ។ គួរ​ឱ្យ​ស្តាយ ដែល​មនុស្ស​ជាច្រើន​ក្នុងចំណោម​ពួក​យើង​តែង​មាន​ទម្លាប់​បរិភោគ​ប្រញាប់ប្រញាល់​នៅ​ពីមុខ​តុ​ធ្វើការ ឬ​បរិភោគ​ពេល​កំពុង​មើល​ទូរទស្សន៍ ។ ពេល​ត្រូវ​បរិភោគ​បែបនេះ​ អ្នកនឹង​បរិភោគ​ច្រើន​ជាង​ដោយ​មិនដឹង​ខ្លួន​។ អាស្រ័យហេតុនេះ ​ចូរបរិភោគ​នៅតុ​អាហារ​និង​ផ្អាក​បណ្តោះអាសន្ន​គ្រប់​សកម្មភាព​ដទៃទៀត​។​
​    ​២-​ផឹកទឹក​មុន​ពេល​បរិភោគ
​    ​ទឹក​ច្រោះ​ពុំ​ផ្ទុក​កា​ឡូរី ។ ទឹក​ល្អ​បំផុត​ចំពោះ​សុខភាព​និង​អាចជួយសម្រក​ទម្ងន់​ប្រសិទ្ធភាព​យ៉ាង​ពិតប្រាកដ​។ ធម្មតា​សរីរាង្គ​យើង​តែងប្រកាសអាសន្ន​ឱ្យ​យើង​យល់​ដឹង​ថា​ខ្លួន​កំពុង​ឃ្លាន ។ ប៉ុន្តែ​ការពិត​គឺ​មាន​ច្រើន ពេល​យើង​កំពុង​ស្រេកទឹក​ដោយ​មិនដឹង​ខ្លួន ។ ការស្រាវជ្រាវ​បានចង្អុលបង្ហាញ​ថា ផឹកទឹក​មុន​ពេល​បរិភោគ​៣០​នាទី នឹង​ជួយ​ឱ្យ​អ្នក​បរិភោគ​តិចជាង ។​
​    ​៣-​កត់​កំណត់ហេតុ​បរិភោគ​
​    ​ការស្រាវជ្រាវ​លើ​មនុស្សពេញវ័យ​លើស​ទម្ងន់​១.៧០០​នាក់​ បានបញ្ជាក់​ឱ្យឃើញថា ការ​កត់​កំណត់ហេតុ​បរិភោគជួយ​បញ្ចុះទម្ងន់​ដោយ​ជោគជ័យ ។ លទ្ធផល​ទទួល​បាន​គឺ​អ្នក​កត់​កំណត់ហេតុ​បរិភោគបាន​ស្រក​ទម្ងន់ទ្វេ​ដង​ប្រៀប​នឹង​អ្នក​មិន​កត់​ទុក ។ អ្នក​មិន​ចាំបាច់​ត្រូវ​គិតគូរ​បរិមាណ​កាឡូរី ប្រចាំថ្ងៃ​ក្នុង​កំណត់ហេតុ​ឡើយ ។ អ្នក​គ្រាន់តែ​សរសេរ​នូវ​អ្វី​ដែល​អ្នក​បរិភោគ និង​ធ្វើ​យ៉ាងណា​ឱ្យ​អ្នក​យល់ច្បាស់​ជាង​អំពី​រឿង​អ្នក​បាន​បរិភោគ​ប៉ុន្មាន​ក្នុង​មួយថ្ងៃ ។ អាស្រ័យហេតុនេះ ក្រោយពេល​បរិភោគ​ម្តងៗ ទោះបី​បរិភោគ​តិចតួច អ្នក​ក៏​គួរ​កត់​ទុក​នូវ​អ្វី​ដែល​អ្នក​បាន​បរិភោគ​,  បរិភោគ​ប៉ុន្មាន​,​អ្នក​បាន​ឃ្លាន​ដូចម្តេច ពេល​អ្នក​បរិភោគ​និង​រាល់​ការ​ត្រិះរិះ​ផ្សេងៗ​ដែល​អ្នកមាន ។​
​    ​អាន​ឡើងវិញ​កំណត់ហេតុ​ទាំងនេះ​នឹង​ជួយ​ឱ្យ​អ្នក​ស្វ័យ​យល់ដឹងជាង​ក្នុង​ការបរិភោគ​របស់​ខ្លួន ។​
​    ​៤-​បរិភោគ​ពេល​ឃ្លាន​និង​ឈប់​ពេល​ឆ្អែត​
​    ​រឿង​នេះ​ស្តាប់ទៅ​ហាក់ដូច​សាមញ្ញ តែ​ការពិត​នោះ​យើង​មាន​មូលហេតុ​ជា​ច្រើន​ដើម្បី​បរិភោគ​ដោយ​ពុំ​មែន​ដោយសារ​ឃ្លាន ។ បរិភោគ​ដោយសារនឿយណាយ តានតឹង​ឱ្យ​រង្វាន់​ខ្លួនឯង​រំលែក​ការសប្បាយ​... ។ ពេលនោះយើង​បាន​បំភ្លេច​សរីរាង្គ​ខ្លួនឯង និង​ពុំ​យល់​ច្បាស់​បាន​ថា​ពេលណា​ខ្លួន​ពិតជា​ឃ្លាន ។ អាស្រ័យហេតុនេះ​មុន​ពេល​បរិភោគ​របស់​អ្វី ចូរ​សួរ​ខ្លួនឯង​មើល អ្នក​មាន​ឃ្លាន​មែន ឬ​គ្រាន់តែ​ចង់​បរិភោគ​ប៉ុណ្ណោះ ។ អ្នក​ត្រូវ​ភ្លឺស្វាង​ដើម្បីបែងចែក​ការ​ឃ្លាន​រូបវិទ្យា (​ពោះ​កំពុង​ឃ្លាន​) និង​ឃ្លាន​អំពី​ផ្នែក​ស្មារតី (​គ្រាន់តែ​ចង់​បរិភោគ​ចំណី​អ្វី​មួយ​នោះបំពេញ​ចំណូលចិត្ត​)​។ ប្រសិន​អ្នក​មិនបែងចែក​និង​កំណត់​ច្បាស់លាស់ ភាគច្រើន​នៃ​ការបរិភោគ​របស់​អ្នកនឹង​សំដៅ បម្រើ​តែ​ភាព​ឃ្លាន​ស្មារតី​តែ​ប៉ុណ្ណោះ ។ ប៉ុន្តែ​លទ្ធផល​គឺ​អ្នកនឹង​កាន់តែ​ធាត់​ឡើងៗ ៕

No comments:

CASINO





MOBILE MAGAZINE