About Me

THIS SITE IS UNDER CONSTRUCTION

Thursday, August 4, 2011

គំហើញ​ថ្មី​អំពី​ទម្លាប់​បរិភោគ​ដី

​រហូតមក​ទល់​សព្វថ្ងៃ​នេះ​, ទម្លាប់​បរិភោគ​ដី​នៅតែ​ត្រូវបាន​រក្សា​ទុក​ក្នុងសហគមន៍​ប្រជាជន​ជាច្រើន​លើ​ពិភពលោក ។  ការស្រាវជ្រាវ​ជា​ច្រើន​អំពី​បាតុភូត​ចម្លែក​នេះ ត្រូវ​បាន​ដំណើរការ សំដៅ​បកស្រាយ​ហេតុអ្វី​មាន​មនុស្ស​ច្រើន​គួរសម " ញៀន​" បរិភោគ​ដី​ដល់ថ្នាក់​នេះ ។ គំហើញ​ថ្មីៗ​បំផុត​បានបង្ហាញ​ថា ទម្លាប់​បរិភោគ​ដី ពុំមែន​ចាប់​ប្រភពពី​មូលហេតុ​ប្រឆាំង​ការ​ឃ្លាន ឬ​ដើម្បី​បំពេញ​សារជាតិ​កំពុង​ខ្វះ​សម្រាប់​សរីរាង្គ ដូចដែល​គេ​ធ្លាប់​បាន​គិត​ឡើយ ។​

​    ​ពី​ទម្លាប់​យូរអង្វែង​យ៉ាង​ចម្លែក​មួយ​
​    ​ជា​ច្រើន​ជំនាន់​មកហើយ​, ប្រជាជន​នៅ​តំបន់​ខាងកើត​កោះ Pemba នៅទ្វីប​អាហ្វ្រិក តែង​បង្ហាញ​ក្តី​សោមនស្ស​រីករាយ​ពេល​ឃើញ​ទិដ្ឋភាព​យុវតី​ក្មេងៗ ចាប់ផ្តើម​បរិភោគ​ដី​, ព្រោះ​ថា​នោះ​ជា​សញ្ញា​ឱ្យដឹងថា​ស្ត្រី​កំពុង​មានគភ៌ ។ តាម​សាស្ត្រាចារ្យ Sera Young- ជំនាញការ​ជាតិពន្ធុវិទ្យា​ជនជាតិ​អា​មេរិក​ដ៏​ល្បីឈ្មោះ​, ជា​អ្នក​ដែល​បាន​ចំណាយ​ពេល​ស្ទើរ​ពេញ​មួយ​ជីវិត​ក្នុងការស្រាវជ្រាវ geophagy- ពោល​គឺ​ទម្លាប់​បរិភោគ​ដី​របស់​មនុស្ស​, នោះ​នៅបណ្តា​ទ្វីប​ទាំងអស់​លើ​ពិភពលោក (​លើកលែង​ប៉ូល​ខាងត្បូង​) សុទ្ធតែ​មាន មនុស្ស​ចូល​ចិត្ត​បរិភោគ​ដី ។ ពិសេស​កុមារនិង​ស្ត្រី​មាន​គភ៌ ជា​មុខសញ្ញា ឧស្សាហ៍​ជួប​បំផុត ។ ចំពោះ​អ្នក​ទាំងនេះ​របប​បរិភោគ​មធ្យម​ក្នុង​មួយ​ថ្ងៃ​របស់​ពួកគេ​តិច​បំផុត​ប្រមាណ​២៥​ក្រាម ។​
​    ​ការស្រាវជ្រាវ​របស់​សាស្ត្រា Sero Young នៅ​បង្ហាញថា ទម្លាប់បរិភោគ​ដី​បាន​គង់វង្ស​តាំងពី​យូរអង្វែង​មកហើយ​, មិនតែប៉ុណ្ណោះ​មនុស្ស​សម័យបុព្វកាល​ក៏​ធ្លាប់​ចំណុះ​ទម្លាប់​នេះ ។ នៅ​កន្លែង​គាស់កកាយ​បុរាណវិទ្យា​មួយ​នៅទ្វីប​អាហ្វ្រិក​, គេ​បាន​រកឃើញ​យ៉ាង​ច្រើន​នៅ​ម្សៅ​ដីឥដ្ឋ​ជិតស្និទ្ធ​ជាមួយ​ជីវភាពរស់នៅ​របស់​មនុស្ស ហើយ​បណ្តា​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​ក្រោយមកបញ្ជាក់​ឱ្យឃើញថា ម្សៅ​ដីឥដ្ឋ​នេះ​ដែល​មាន​អាយុកាល​តាំងពី​២​លាន​ឆ្នាំមុន បាន​ស្ថិតនៅក្នុង​សមាសភាព​អាហារ​របស់​កុមារ ។ ជាធម្មតា​, ស្ត្រី​មានគភ៌​មិនបរិភោគ​ដី​ដែល​មាន​នៅ​ក្បែរ​ផ្លូវ​ដើរ​, ពួកគេ​តែង​ចំណាយ​កម្លាំង​ស្វែងរក "​ផលិតផល​" ត្រូវ​ស្តង់ដារ ។ ពួក​គេ​ជីក​កកាយ​ដីឥដ្ឋ​នៅក្នុង​អណ្តូង​ពិសេស ឬយក​ពី​ទីកន្លែង​កំណត់​ណាមួយ ។​
​    ​ភស្តុតាង​មនុស្ស​បរិភោគ​ដី "​ញៀន​" ដល់​ថ្នាក់​ណា​នោះ ត្រូវបាន​អ្នកប្រាជ្ញ​ជនជាតិ​អាល្លឺម៉ង់ Alexander Von Humbodt រកឃើញ​ជាង​២០០​ឆ្នាំមុន​, ពេល​លោក​ស្រាវជ្រាវ​ជីវភាព​របស់​ប្រជាជន​នៅ​តំបន់​ស្ថិត​ក្នុង​ប្រទេសវេ​ណេ​ហ្ស៊ូ​អេ​ឡា​បច្ចុប្បន្ន ។ ជនជាតិ​ស្បែក​ក្រហម Otomac តំបន់​, តាមកំណត់​ត្រា​របស់​លោក -​តែង​ជ្រើស​យក​ប្រភេទ​ដី​នៅ​ស្រទាប់ដី "​មាន​ជីវជាតិ​បំផុតនិង​ម៉ដ្ឋ​បំផុត​" បន្ទាប់មក​យក​មក​លាយ​ជាមួយ​ទឹក​, ចម្រោះ​កាក​ទឹក​ស្រង់យក​ស្រទាប់​កាក​រង​សុទ្ធ​បំផុត​យក​ទៅ​ហាល​ឬ​ឆ្អើរ​ក្រៀម​ទុក​ទទួលទាន​សន្សឹមៗ ។ ក្នុង​ឯកសារ​ទាំងឡាយ​របស់​ខ្លួន​, Humboldt សរសេរថា "​ជនជាតិ​ស្បែកក្រហម​នៅ​តំបន់​ដែន​ដី​ស្ថិត​ក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បច្ចុប្បន្ន បរិភោគ​ដី​ក្នុងបរិមាណ​យ៉ាងច្រើន ។ ពួកគេ​នៅ​ចេះ​រក្សាទុក​ផលិតផល​នេះ​នៅ​សណ្ឋាន គ្រាប់​តូចៗ ឆ្អើរ​ក្រៀម​សម្រាប់​ពេល​មាន​គ្រោះ​អត់ឃ្លាន​" ។​
​    ​ដល់​ទឡី្ហ​ក​រណ៍​មួយ​...
          ទឡី្ហ​ក​រណ៍ពី​យូរយារ​មកហើ​យ ដែល​ត្រូវបាន​មនុស្ស​ជាច្រើន​យល់ស្របដូចគ្នា​ គឺ​ ៖ មនុស្ស​ចូល​ចិត្ត​បរិភោគ​ដី ដោយសារ​ដី​មាន​ឥទ្ធិពល​ដូចជា​ឱសថព្យាបាល​ជំងឺ​មួយ​ប្រភេទ ។ តាំងពី​យូរ​មក​ម្ល៉េះ​, មនុស្ស​បាន​ដឹងថា ដីឥដ្ឋ​ជាប្រភព​ផ្គត់ផ្គង់​ដ៏​សម្បូរ​នូវ​ម៉ាញ៉េ​ស្យូម​, កាល់ស្យូម​, ប៉ូ​តា​ស្យូម​, ដែកនិង​សារជាតិ​ជីវជាតិ​ផ្សេងៗ​ទៀត ។​
​    ​ទើបតែ​ថ្មីៗ​នេះ​បំផុត​, ជំនាញការ​ជនជាតិ​អង់គ្លេស​, សាស្ត្រ​ចារ្យ Peter Hood បែរ​ជា​អះអាង​ថា ពេល​បរិភោគ​ដី វត្ថុ​ធាតុ​នេះ​នឹង​យក​ពី​សរីរាង្គ​នូវ​បរិមាណ​សារជាតិ​រ៉ែ​ច្រើន​ជាង​អ្វី​ដែល​វា​ផ្តល់ឱ្យ ។ រួម​ជាមួយ​សហសេវិក​របស់ខ្លួន​, សាស្ត្រាចារ្យ Hood បាន​ធ្វើ​សេចក្តីសន្និដ្ឋាន​យ៉ាង​ដូច្នេះ ក្រោយ​ពេល​ពួកគេ​ទទួលបាន​លទ្ធផល​ពី​ប្រតិកម្ម​គីមី​មួយ រវាង​ដី​ភក់ និង​វត្ថុ​រាវ​បញ្ចោ​ញ​ពី​ប្រព័ន្ធរំលាយ​អាហារ​ក្នុង​លក្ខខណ្ឌ​បន្ទប់ពិសោធន៍ ។ ពួក​អ្នកវិទ្យាសាស្ត្រ​បាន​ច្របល់​ដី​ឥដ្ឋ​, វត្ថុ​រាវ​បញ្ចេញ​ពី​ក្រពះ និង​ពពួក​សារជាតិ​ជីវជាតិ​ចម្រុះ​, បន្ទាប់ មក​វិភាគ​សមាសធាតុ​គីមី​របស់​ល្បាយ បង្កើត​ក្នុង​សីតុណ្ហភាព​ប្រហាក់ប្រហែល​សីតុណ្ហភាព​រាងកាយ ។ លទ្ធផល​វិភាគ បង្ហាញថា សារជាតិ​ជីវជាតិ​ចម្រុះ​ជាច្រើន​បាន​ចង​សម្ព័ន្ធ​ជាមួយ​រចនាសម្ព័ន្ធដ៏​សែន​តូច​របស់​ដីឥដ្ឋ​- ប្រតិកម្ម​នាំ​ដល់​ស្ថានភាព​ថយចុះ​សមាសធាតុ​ដែក​, ស័ង្កសី និង​ស្ពាន់​ក្នុង​ល្បាយ ។ រឿង​នេះ​ក៏​ស្រប​ជាមួយនឹង​ការសង្កេត​ដែល​អ្នកប្រាជ្ញ Sera Young កត់ត្រា​បាន​ក្នុង​ពេលវេលា​អនុវត្តន៍​គម្រោង​ស្រាវជ្រាវ​នៅ​កោះ Pemba - ស្ត្រី​បរិភោគ​ដី​ជា​ច្រើន​បាន​កើត​ជំងឺ​ខ្វះ​ឈាម និង​ថយចុះ​សារជាតិ ដែក​ធ្ងន់ធ្ងរ​ក្នុង​ឈាម ។​
​    ​តាម​អ្នកវិទ្យាសាស្ត្រ​ទាំង​២​នោះ គឺ​អាស្រ័យ​ដោយ​ការ​ស្រូប​សារជាតិជីវជាតិ​របស់​ម៉ូលេគុល​ដី​ឥដ្ឋ ហេតុនេះ​ដីឥដ្ឋ​ទើប​មាន​ឥទ្ធិពល​លាងជម្រះ​យកចេញ​សារជាតិ​ពុល​មាន​ក្នុង​សរីរាង្គ​, ជួយ​សរីរាង្គ​កម្ចាត់​ចោល​សារជាតិ​ចម្រុះ ពិសពុល​, វា​ដូចជា​ឱសថ​លាង​សម្អាត​ក្រពះ​មាន​ប្រសិទ្ធភាព​បំផុត ៕

No comments:

CASINO





MOBILE MAGAZINE