About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, August 30, 2011

បង្កើតនិងប្រើប្រាស់ FaceBook ឲ្យមានសុវតិ្ថភាព

នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនអ្នកចូលទៅប្រើប្រាស់នៅលើវ៊ិបសាយ Facbook មានចំនួនកាន់តែ ច្រើនទៅៗ។ដោយសារតែវ៊ិបសាយមួយនេះបានផ្តល់សារៈប្រយោជន៍យ៉ាងច្រើនដល់អ្នកដែលបានប្រើប្រាស់វា លើសពីនេះទៅទៀតនោះ វាមិនចាំបា់ឲ្យអ្នកប្រើប្រាស់ចំណាយប្រាក់អ្វីទាំងអស់ ហើយវាបានផ្តល់ឲ្យ លោកអ្នកវិញនូវ ផលប្រយេជន៍ជាច្រើនដូចជា ផ្ញើរូបភាព ឯកសារ វីដេអូ ជជែកកំសាន្ត និងអាចសែ្វងរក មិត្តភក្តិ ដែលនៅឆ្ងាយតាមរយៈ Online បានយ៉ាងងាយស្រួលជាទីបំផុត តើលោកអ្នកមានគណនីក្នុង Facebook ហើយឬ​នៅ? បើសិនជាមិនទាន់មាននោះទេ ខាងក្រោមជារបៀបបង្កើតគណនីសំរាប់ Facebook ឲ្យមានសុវត្ថិភាព។
របៀបអនុវត្តន៍
1, ដើម្បីអាចប្រើប្រាស់ Facebook បានសូមចូលទៅបង្កើត Acount ជាមុនសិនដោយបើកដំណើរការ Internet Explorer រូចវាយអាស័យដ្ឋាន www.Facebook.com បន្ទាប់មកបំពេញនូវព័ត៌មានរបស់លោកអ្នក រួចចុច Sing UP ។
2, បន្ទាប់ពីបង្កើតគណនីរួច Server នឹងផ្ញើសារសំរាប់បញ្ជាក់នូវគណនីថ្មីដែល បានបង្កើត និងបង្អាញនូវផ្ទាំងFacebook ដំបូងរបស់លោកអ្នកបន្តប់មកលោកអ្នកអាចមើល Profile ឬUpload រូបភាព និង អាចកែ Profile បាន។
3, ការបង្កើត Profile ផ្ទាល់ខ្លួនឲ្យមានសុវត្ថិភាពជាមួយ Privacy Setting ដោយ ចុចលើ Acount ->, Privacy Seting ->, Customize Setting បន្ទាប់មកវា បង្អាញផ្ទាំងមួយទៀត សូមចុច Dropdown Arrowលើ Customize Post by me -> Customize Editម្តងទៀតហើយជ្រើសរើសយក Only me រួខចុច Save Setting។
4, បន្ទាប់មកសូមចុច Profileហើយបំពេញព័ត៌មាន លើគណនីដែលបានបង្កើត រួចចុច Button Save Changesពេលនោះវានឹងបង្អាញដូចខាងក្រោម។
បញ្ជាក់ៈ ពេលដែលលោកអ្នកបង្កើត Profile Privacy Setting រួចពេលផ្ញើឯកសារទៅកាន់មិត្តភក្តិ ពួកគេមិនអាចមើល Profileរបស់លោកអ្នកបាននោះទេ។
5, សូមដាក់រូបភាពឲ្យត្រូវជាមួយ Framedរបស់ Facbook ដើម្បីឲ្យមើលទៅឃើញ រូបភាពស្អាត ដំបូងសូមយក Cursorទៅដាក់លើរូបភាពដែល បានកំណត់ហើយចុច លើ Icon Penតូចនៅខាងស្តាំរូបភាព បន្ទាប់មកជ្រើសរើសយក Edit Thumbnail -> Saveជាការ ស្រេច។
6, ពេលដែលោកអ្នករៀបចំ Profile រួចដល់ពេលដែលត្រូវស្វែងរកមិត្ត សូមចុចលើពាក្យ Friend វានឹងបង្ហាញផ្ទាំងដូចខាងក្រោមសូមចូលទៅកាន់ Find Friendសំរាប់សែ្វងរកមិត្តភកិ្ត និងដាក់បញ្ជូលមិត្តភក្តិរបស់អ្នកដោយចុចលើ Button Find friendរួចបំពេញMailនិង Password របស់ពួកគេ រួចចុច Sign in.
7, នៅពេលដែលលោកអ្នក Add មិត្តភកិ្តរួចហើយពួកគាត់បាន Confirm ឬ Ignore លោកអ្នកវិញនោះក្នុង Facebookរបស់លោកអ្នកនឹងមាន Friend ចំនួន 1 នាក់ផងដែរ។
8, របៀបសែ្វងរកមិត្តភក្តិថ្មី តាមរយៈឈ្មោះដោយសរសេរឈ្មោះលើប្រអប់សំរាប់សែ្វងរក ហើយចុច Button Search -> Add as friend -> Add a personal message… -> Send Requestជាការស្រេច។

No comments:

CASINO





MOBILE MAGAZINE