About Me

THIS SITE IS UNDER CONSTRUCTION

Thursday, August 4, 2011

អ្នកវិទ្យាសាស្ដ្រ​ចិន​រកឃើញ​ប្រភព​នៃ​ទន្លេមេគង្គ

​ដោយ​ប្រើប្រាស់​រូបភាព​ពី​ផ្កាយរណប និង​ការស្រាវជ្រាវ​ដល់​ទីកន្លែង អ្នកវិទ្យាសាស្ដ្រ​ចិន​បានចង្អុលបង្ហាញ​ពី​ប្រភព​នៃ​ទន្លេ​មេគង្គ​ដែល​មាន​ចម្ងាយ​ប្រហែល ៤.៩០៩ គីឡូម៉ែត្រ​ពី​មាត់ទន្លេ ។​

​    អ្នកវិទ្យាសាស្ដ្រ​បានដឹង​ជា​យូរ​មក​ហើយ​ថា ទន្លេមេគង្គ​មាន​ប្រភព​កំណើត​មក​ពី ព្រិល​និង​ទឹកកក​ដែល​រលាយ​នៅ​រាល់​រដូវក្ដៅ​នៅក្នុង​តំបន់​ដាច់ស្រយាល​លើខ្ពង់រាប ​ទីបេត៍ ។ ប៉ុន្ដែ​តើ​កន្លែង​ណា​ដែល​ជា​ចំណុច​ចាប់ផ្ដើម​ពិតប្រាកដ​នៃ​ទន្លេ​នេះ ? ក្រុម​ស្រាវជ្រាវ​មួយ​ដឹកនាំ​ដោយ​លោក​បណ្ឌិត លូ សាវ​ជួង (Liu Shaochuong) នៃ​បណ្ឌិតសភា​វិទ្យាសាស្ដ្រ​ចិន​គិតថា ប្រហែល​ជា​ព្រែក​នានា​តាម​ជើងភ្នំ ជី​ហ្វូ (Jifu) ស្ថិតនៅតាម​បណ្ដោយ​ព្រំប្រទល់​ប្រទេស ហាស​ឌួ (Zadou) នៃ​ខេត្ត​គីង​ហាយ ។ យោង​ទៅ​តាម​ការ​សិក្សា​ដែល​ពួកគេ​បាន​បោះពុម្ព​នៅក្នុង​ខែមីនា នៅក្នុង​ទស្សនាវដ្ដី​វិទ្យាសាស្ដ្រ​នៃ​របកគំហើញ​ភូមិសាស្ដ្រ កម្ពស់​នៃ​ប្រភពទន្លេ​គឺ ៥.២០០ ម៉ែត្រ និង​មាន​ទីតាំង​ស្ថិត​នៅ​រយៈទទឹង​ទី​៣៣ និង​រយៈបណ្ដោយ​ទី​៩៤ ។​
    ​លោក​បណ្ឌិត លូ បាន​និយាយថា ព្រែក​នេះ​គឺ​ព្រែក​ហ្គូ​យ៉ុង ពូ​ឌី​ហ្គាវ (Guyong-Pudigao)  មាន​ប្រវែង ១,៧ គីឡូម៉ែត្រ វែង​ជាង​ព្រែក​នានា ដែល​ពី​មុន​គេ​ជឿ​ថា​ជា​ប្រភព​សំខាន់​នៃ​ទន្លេ​នេះ ។ ព្រែក​ទី​២ គឺ​ព្រែកហ្គា​វ​ហ្សាង​ហ្គូ​ស៊ី (Gaoshanguxi) មិនមែន​មាន​ប្រភព​ពី​ភ្នំ​ជី​ហ្វូ​ទេ ប៉ុន្ដែ​មាន​ប្រភព​នៅ​ជិត​កំពូលភ្នំ ហ្គូ​ហ្សុ​ង​មុ​ឆា (Gouzongmucha) (​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ភ្នំ​ឡា​សៃ​ហ្គុ​ង​ម៉ា (Lasaigongma) មាន​កម្ពស់​ប្រមាណ ៥.១៦០ ម៉ែត្រ ។ ព្រែក​ហ្គូ​យ៉ុង ពូ​ឌី​ហ្គាវ មាន​ខ្សែទឹក​ហូរ​សំខាន់ៗ​ច្រើន​ជាង​ប្រភព​ព្រែក​ដទៃ ទៀត ។​ ​ព្រែក​ទាំង​ពីរ​ប្រសព្វ​ចូលគ្នា​ជាង ២០ គីឡូម៉ែត្រ មុន​នឹង​ហូរ​ចុះ​មក​តំបន់​យេ​យ៉ុង សុង​ឌួ ។ នៅទីនេះ​ពួក​វា​បង្កើតបាន​ជា​ទន្លេ​ហ្គូ​យុង (Guyong) ដែល​បន្ទាប់មកទៀត ក្លាយ​ជា​ទន្លេ​ហ្សា​អា (Zhaa) និង​បន្ទាប់មកទៀត​ប្រសព្វ​ជាមួយ​ទន្លេ​ហ្សា​ណា (Zhana) នៅឯ​ហ្គា​ណា​សុង​ឌួ ។ ពី​ទី​នេះ​ទន្លេ​ហ្សា (Zha) បាន​ហូរ​ចុះ​ជាង ៥.០០០ គីឡូម៉ែត្រ ពី​ទិស​អាគ្នេយ៍​ទីក្រុង​ចាង​ឌូ ហើយ​ក្លាយជា​ទន្លេ​ឡាន​សាង (Lansang) ហូរ​ចុះ​ប្រវែង ១.៥៨៥ គីឡូម៉ែត្រ​ទៀត​មុន​នឹង​ចេញផុត​ពី​ប្រទេស​ចិន ។​
​     ដោយ​ផ្អែក​លើ​ការសន្និដ្ឋាន​របស់​គាត់​ពី​រូបភាព​តាម​ប្រព័ន្ធ​ផ្កាយរណប និង​ទៅ​ធ្វើ ទស្សនកិច្ច​ដល់​ខ្ពង់រាប​ទី​បេត៍ ក្នុង​ឆ្នាំ ១៩៩៩ និង​២០០២ លោក​បណ្ឌិត​លូ បាន​គណនា​ប្រវែង​ពី​ប្រភព​រហូតដល់​មាត់​ព្រែក​គឺ ៤.៩០៩ គីឡូម៉ែត្រ ។ នេះ​ជា​តួលេខ​ថ្មី​វែង​ជាង​បើ​ប្រៀបធៀប​ជាមួយ​ការប៉ាន់ប្រមាណ​ក្នុង​រយៈពេល​ជាង ១៥ ឆ្នាំកន្លងមកៗ​តាមរយៈ​ការបោះពុម្ព​ផ្សេងៗ គឺ​មាន​ប្រវែង​តែ ៤.០០០ គីឡូម៉ែត្រ ដល់ ៤.៨០៨ គីឡូម៉ែត្រ​ប៉ុណ្ណោះ ។ បើ​ប្រៀបធៀប​ប្រវែង​ថ្មី​នេះ​ជាមួយនឹង​ទន្លេ សំខាន់ៗ​ទៀត​នៅក្នុង​ពិភពលោក គាត់​បាន​សន្និដ្ឋានថា ទន្លេមេគង្គ​គឺជា​ទន្លេ វែង​ជាង​គេ​ទី ១០ នៅក្នុង​ពិភពលោក ។ ទន្លេ​វែងៗ​តាម​លំដាប់​មានៈ ទន្លេ​នី​ល​, អា​ម៉ា​ហ្សូ​ន​,  យាំង​សេ​, មី​ស៊ី​ស៊ី​ប​ពី​, យេនី​សេ​, លឿង​, អូ​ប​, អា​មួ និង​ទន្លេ​ហ្សែ​រ​, កុង​ហ្គោ ៕

No comments:

CASINO





MOBILE MAGAZINE