About Me

THIS SITE IS UNDER CONSTRUCTION

Thursday, August 11, 2011

ប្រវត្តិ​សង្ខេប​ផ្សារ​ធំ​ថ្មី



ផ្សារ​ធំ​ថ្មី​ត្រូវ​បាន​សាងសង់​​ក្នុង​ខែសីហា ​ឆ្នាំ ១៩៣៥ ហើយ​ត្រូវ​បាន​បញ្ចប់​​រួច​រាល់​នៅ​​ខែ មិថុនា ឆ្នាំ ១៩៣៧ ​ក្រោម​ជំនួយ​របស់​សាធារណរដ្ឋ​បារាំង ក្នុង​រជ្ជកាល​គ្រប់គ្រង​រាជសម្បត្តិ​ដោយ​ព្រះ​ករុណា​ព្រះបាទ​ស៊ីសុវត្ថិ​មុនីវង្ស។
អ្នក​គូរ​ប្លង់​ផ្សារ​ធំ​ថ្មី ​គឺ​ជា​ជនជាតិ​បារាំង​ឈ្មោះ
JEAN DUBOIR ហើយ​សាងសង់​ដោយ​ក្រុមហ៊ុន[ឥណ្ឌូចិន​សាយហ្គន]។
នៅ​​ខែ​មេសា ឆ្នាំ​១៩៧៥ រហូត​ដល់​ដើម​ឆ្នាំ១៩៧៩ ផ្សារ​ធំ​ថ្មី​ត្រូវ​បាន​ផ្អាក​ទាំង​ស្រុង​ ដោយ​សារ​តែ​បន​ប្រល័យ​ពូជសាសន៍​​ប៉ុលពត យក​ធ្វើ​ជា​ឃ្លាំង​ដាក់​ជី ដាំ​ដើម​ដូង និង​ដើម​ចេក​ជុំវិញ​​​ផ្សារ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ផ្សារ​ធំ​ថ្មី​ត្រូវ​ខូចខាត​ជា​អន្លើៗ ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​ជុំវិញ​ផ្សារ​ត្រូវ​បាន​ខូច​ខាត​ទាំង​ស្រុង។
ថ្ងៃ​​៧ មករា ឆ្នាំ ១៩៧៩ ប្រទេស​កម្ពុជា​ត្រូវ​​​បាន​រំ​ដោះ​ចេញ​ពី បន​ប្រល័យ​ពូជសាសន៍​​ប៉ុលពត ពេល​នោះ​ប្រទេស​កម្ពុជា​ត្រូវ​បាន​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ ក្នុង​នោះ​ផ្សារ​ធំ​ថ្មី​ក៏​ត្រូវ​បាន​​​រៀប​ចំ​ជា​បណ្ដើៗ ទៅ​​ជា​មជ្ឈមណ្ឌល​​ពាណិជ្ជកម្ម​មួយ​របស់​​រាជធានី​ភ្នំពេញ។ ទន្ទឹម​​នឹង​រាជធានី​ភ្នំពេញ​មាន​ការអភិវឌ្ឍ​​​កាន់​តែ​រីក​ចំរើន​លើ​គ្រប់​វិស័យ​ រួម​ទាំង​​សក្ដានុពល​​សេដ្ឋកិច្ច​កំពុង​មាន​​សន្ទុះ​កាន់​តែ​ខ្លាំង​នោះ អគារ​ផ្សារ​ធំ​ថ្មី​ត្រូវ​បាន​ចាត់​បញ្ចូល​​ជា​​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​របស់​រាជធានី​ភ្នំពេញ។
ដោយ​សារ​សំណង់​អគារ​ផ្សារ​ធំ​ថ្មី​​មាន​ការ​ប្រេះស្រាំ​និង​ជ្រាប​ទឹកតាម​កន្លែង​មួយ​ចំនួន​នោះ នៅ​ថ្ងៃ​ទី​២៥ ខែ តុលា ឆ្នាំ ២០០៤ សាលា​​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ចុះ​​អនុសញ្ញា​ជា​មួយ​ទីភ្នាក់ងារ​​បារាំង​សម្រាប់​ការអភិវឌ្ឍ(AFD) បាន​ផ្ដល់​ហិរញ្ញប្បទាន​​ជា​ទឹកប្រាក់​ចំនួន​៤លាន​​៥សែន​អ៉ឺរ៉ូ សម្រាប់​ជួសជុល​និង​កែលំអ​ឡើង​វិញ។
នៅ​ថ្ងៃ​២៧ ខៃ មករា ឆ្នាំ ២០០៩ ការ​ជួសជុល​នឹង​ការ​កែលំអ​ត្រូវ​បាន​ចាប់​ផ្ដើម ក្នុង​នោះ​ក្រុម​ហ៊ុន VILLA PARC ENGINEERING​ជា​អ្នក​ម៉ៅការ​សាងសង់ ក្រុមហ៊ុន KOSAN ENGINEERING ជា​អ្នក​ប្រឹក្សា​​បច្ចេកទេស ហើយ​ស្ថាបត្យកម្ម ARTE ENGINEERING ARCHIRTECHTES​ជា​ស្ថាបត្យករ។
ការ​ជួសជុល​និង​​ការ​​កែលំអ​មាន​រយៈពេល​២៥ខែ លើ ២៤​ខែ ដោយ​ត្រូវ​ចំណាយ​ទឹក​ប្រាក់​​ចំនួន ០៤៤ ៥១២​ដុល្លារ បែង​ចែក​ជា​​​តូប​​បាន​ចំនួន​៣១៦៣ ​ ​ព្រមទាំង​អ្នក​លក់​ចល័ត​ជាង​១៤០០​នាក់
នៅ​ថ្ងៃ​ទី២៥ ខែ ឧសភា ឆ្នាំ ២០១១ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ ក្រោម​អធិបតីភាព​លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ៕

No comments:

CASINO





MOBILE MAGAZINE