About Me

THIS SITE IS UNDER CONSTRUCTION

Thursday, August 4, 2011

រកឃើញ​មូលហេតុ​ថ្មី​បណ្តាលឱ្យ​បុរស​គ្មាន​កូន

ការស្រាវជ្រាវ​ជា​លក្ខណៈ​អន្តរជាតិ​មួយ​ដឹកនាំ​ដោយ​ពួក​ជំនាញការ​នៃ​មហាវិទ្យាល័យ Davis (​កាលីហ្វ័​រញ៉ា​, អាមេរិក​) ទើបនឹង​រកឃើញ​ថា ភាគច្រើន​នៃ​បុរស​គ្មាន​កូន អាច​ដោយសារ​បាត់​ប្រូតេអ៊ីន​មួយ​ស្រោប​ខាងក្រៅមេ​ជីវិត ។ គំហើញ​នេះ​អាច​បើក​ចេញ​ទិសដៅ​ថ្មី​មួយ​ដើម្បី​គ្រង់​គ្រង និង​ព្យាបាល​ឱ្យ​គូ​ស្វាមីភរិយា​គ្មាន​កូន ។​

​    ​ហ្សែ​ន DEFB 126 ប្រើ​លេខ​កូដ​សម្រាប់​ប្រូតេអ៊ីន​មានឈ្មោះ Beta Defensin 126 ស្រោប​ពី​ក្រៅ​ផ្ទៃ​របស់​មេ​ជីវិតនិង​ជួយ​វា​ឆ្លងកាត់​ស្រទាប់រំអិល​ក្នុង​មាត់ស្បូន​របស់​ស្ត្រី។ ការសិក្សា​ស្រាវជ្រាវ​មួយ​លើ​គំរូ​មេ​ជីវិត​ពី​អាមេរិក អង់គ្លេស និង​ចិន បង្ហាញថា ប្រមាណ​១/៤​នៃ​ចំនួន​បុរស​លើ​ពិភពលោក​មាន​គំរូ​ចម្លង​គ្មាន​សកម្មភាព​២ របស់​ហ្សែ​ន​នេះ ។​
​    ​តាម​ស៊ីន​ហួរ ក្នុង​ការស្រាវជ្រាវ​ថ្មីៗ ពួក​ជំនាញ​ការរកឃើញ​ថា បុរសដែល​មាន​ហ្សែន DEFB 126 ប្រែប្រួល ត្រូវ​ខ្វះ Beta Defensin 126 នោះ បណ្តាល​ឱ្យ​មេ​ជីវិត​លំបាក​ជាង​ច្រើន​ក្នុង​ការ​ហែល​កាត់​ស្រទាប់​រំអិល និង​ចុងក្រោយគឺ​គួបផ្សំ​ជាមួយ​ពង ។​
            ពេល​ត្រួតពិនិត្យ​គូ​ស្វាមីភរិយា​ចិន​ទើប​រៀបការ​៥០០​គូ ពួក​គេ​សង្កេតឃើញ​ការខ្វះ​ប្រូតេអ៊ីន Beta Defensin 126 នៅ​នឹង​បុរស​មាន​ហ្សែ​ន DEFB 126 ប្រែប្រួល ធ្វើឱ្យ​ថយចុះ​យ៉ាងច្រើន​លទ្ធភាព​ធ្វើឱ្យ​មានគភ៌ (​ទោះបី​អ្នក​ទាំងនេះ​ពុំ​មាន​ចំណុច​ខ្វះខាត​ផ្សេងៗ​ដែល​តែង​ជួប​នៅ​នឹង​បុរស​គ្មាន​កូន​ដូចជាមេ​ជីវិត​តិច ឬ​មេ​ជីវិត​បន្លាស់​ទី​ខ្សោយ​) ។ ភរិយា​របស់​បុរស​ខ្វះ​ប្រូតេអ៊ីន​ខាងលើ នោះ​លទ្ធភាព​មានគភ៌​ទាប​ជាង​ស្រឡះ​ប្រៀប​នឹង​គូ​ដទៃទៀត ហើយ​លទ្ធផលកើត​បាន​កូន​ទាប​ជាង​៣០​ភាគរយ ។​
​    ​ភាព​បម្រែបម្រួល​របស់​ហ្សែ​ន DEFB 126 អាចជា​ជនល្មើស​របស់​ករណីគ្មាន​កូន​ ពុំច្បាស់​មូលហេតុ​ជាច្រើន​នា​បច្ចុប្បន្ននេះ​, ពួក​អ្នក​ស្រាវជ្រាវ​ឱ្យដឹង ។ ពួកគេ​សង្ឃឹម​នឹង​បន្ត​ការស្វែងយល់​ដើម្បី​បង្ហាញ​ច្បាស់លាស់​ជាង​តួនាទីរបស់​បម្រែបម្រួល​នេះ ៕

No comments:

CASINO





MOBILE MAGAZINE