About Me

THIS SITE IS UNDER CONSTRUCTION

Monday, August 29, 2011

កង្កែ​បយក្ស​មាន​ទម្ងន់​20គីឡូ​ក្រាម

បុរស​ម្នាក់រ​ស់នៅ​ក្រុង Gemencheh រដ្ឋ Negri Sembilan ប្រទេស​ម៉ាឡេស៊ី ​បាន​​ឃើញ​កង្កែប​ដ៏ធំមួយ​ដែ​ល​មានទម្ងន់​​២០គីឡូ​ក្រាម ស្មើនឹងទម្ងន់​ក្មេងធម្មតា​​ដែលមាន​អាយុពី​៧ទៅ​​៨​​ឆ្នាំ​ ។
យោងតា​ម​គេហទំព័រ mysinchew.com បាន​​ឱ្យ​ដឹងថា កង្កែបដ៏ធំនេះ​​ចាប់ដោយ​បុរស​ជាអ្នកស្រុកដើម​ម្នាក់​​នៅក្បែរស្ទឹងមួយ​ក្នុង​តំបន់​ភ្នំ​ កាលពី២សប្តាហ៍កន្លងមក។ ដោយឡែក​រូប​ថតកង្កែបមួយសន្លឹកនេះ​គឺថតដោយ​កាមេរ៉ា​ទូរស័ព្ទ​ដៃ​យ៉ាង​សម្ងាត់​បំផុត​ ដែល​បាន​បង្ហាញ​ពី​រូបរាងយ៉ាងច្បាស់​នៃសត្វ​កង្កែប​យក្សនេះ​ ។
ប្រភពដដែលបាន​បន្ត​ថា ភ្លាមៗនោះ​ បុរស​ជាអ្នកថតរូបកង្កែបបាន​ជូនបុរសជន​ជាតិ​ដើម​នោះ​​នូវ​ទឹក​ប្រាក់​ចំនួន ៥០០​រីងហ្គីត​ ដើម្បី​ទិញ​កង្កែបយក្សនោះ ប៉ុន្តែ​គាត់​ទាមទារតម្លៃ ១០០០​រីងហ្គីត បុរសនោះក៏យល់ព្រម​ ហើយ​បាន​ត្រឡប់​ទៅ​ផ្ទះដើម្បីយក​ប្រាក់​បន្ថែម។ ទោះបីយ៉ាងណា​ ពេលបុរសនោះត្រឡប់​មក​វិញ​ គាត់​បានឃើញកង្កែបនោះ​ត្រូវ​បានគេ​​សម្លាប់​ យកសាច់​បរិភោគបាត់​ទៅ​ហើយ។
ប្រភពដដែលបាន​ឱ្យដឹងទៀត​ថា​​ ក្រោយ​ពី​បុរស​កុលសម្ព័ន្ធរូបនេះបរិភោគសាច់​កង្កែប​នោះ​ហើយ​ ក៏ចាប់ផ្តើមធ្លាក់ខ្លួនឈឺដេកនៅលើគ្រែ​តាំង​ពីពេលនោះមក៕

No comments:

CASINO





MOBILE MAGAZINE