About Me

THIS SITE IS UNDER CONSTRUCTION

Friday, November 22, 2013

រឿង​មាន​នៅតែ​ជប៉ុនៈ សុភាពបុរស “​ញៀន​” ដំណេក រៀបការ​ជាមួយ​តុក្កតា​ផ្លូវភេទ​

​ពួកគេ​ជឿថា គូស្នេហ៍​កៅស៊ូ​នេះ នឹង​ពុំ​អាច​ក្បត់ចិត្ត ឬ ទាមទារ​អ្វីៗ​ដូច​ស្ត្រី​ពិតៗ​នោះទេ ។​ ​ពួកគេ​ជឿថា គូស្នេហ៍​កៅស៊ូ​នេះ នឹង​ពុំ​អាច​ក្បត់ចិត្ត ឬ ទាមទារ​អ្វីៗ​ដូច​ស្ត្រី​ពិតៗ​នោះទេ ។​

Sunday, October 27, 2013

អាណាចក្រ​មនុស្ស​តឿ ពុំ​មានតែ​ក្នុង​រឿង​ទិ​នា​ន​ទេ

អាណាចក្រ​មនុស្ស​តឿ ពុំ​មានតែ​ក្នុង​រឿង​ទិ​នា​ន​ទេ​ 
ស្ថិតនៅ​ ពីក្រោយ​កូនភ្នំ​មួយ ជាយក្រុង គួ​ន​មិញ ខេត្ត វូ​ណាន ប្រទេស​ចិន មាន​អាណាចក្រ “​មនុស្ស​តឿ​” យ៉ាងពិត​ប្រាកដ​មួយ ពុំមែន​គ្រាន់តែ​ជា​រឿង​ទិទាន​ទេ ។​
 
​ អាណាចក្រ “​មនុស្ស​តឿ​” មាន​ចម្ងាយ​ពី គួ​ន​មិញ ៣៥ គីឡូម៉ែត្រ ក្នុង​ឧ​ស្យា​ន​ជីវសាស្ត្រ​ចម្រុះ ១ លាក់ខ្លួន​ក្បែរ​កូនភ្នំ​សប្ប​និមិត្ត បង្កើតឡើង​ដោយ​ពាណិជ្ជករ​ចិន​ម្នាក់ ។​

ស្រី​ស្អាត​បញ្ចេញ​សាច់​ខ្ចី​ក្នុង​ពិព័រណ៍​អាវុធ​ក្នុង​ទីក្រុង​ណាន​ជី​ង​ប្រទេស​ចិន​


ការតាំងពិព័រណ៍ ​អាវុធ ដែល​ត្រូវ​បានរៀបចំ​ធ្វើឡើង​នៅឯ​ក្រសួងការពារជាតិ ក្នុង​ទីក្រុង ណាន​ជី​ង ខេត្ត ជាំ​ង​ស៊ូ ប្រទេស​ចិន កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៣ កន្លងទៅ​ថ្មីៗ​នេះ បាន​ទាក់​​​ទាញ​​​មនុស្ស​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ ។​
​អ្វីដែល​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​នេះ​ កាន់តែ​ទទួលបាន​ភាព​ទាក់ទាញ​នោះ គឺ​គណៈកម្មាការ​រៀបចំ​កម្ម​វិធី​នេះ បាន​អញ្ជើញ​តារា​បង្ហាញ​ម៉ូត​ដ៏​ស្រស់ស្អាត​វ័យក្មេង ២ ដួង មកឈរ​បង្អួត​កាច់រាង ដោយ​បញ្ចេញ​ឲ្យ​ឃើញ​នូវ​សាច់​ខ្ចី​គួរ​ឲ្យ​ក្រឺត​ក្នាញ់​បំផុត នៅ​ពីមុខ​យន្តហោះ​ប្រយុទ្ធ J-10 ១​គ្រឿង និង​រថក្រោះ​

១០​រូប​ភាពល្អ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ National Geographic

១០​រូប​ភាពល្អ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ National Geographic 
ទិដ្ឋភាព​, រូបថត​សត្វ និង ខឿនវប្បធម៌​ចម្លែកៗ​... បណ្តា​រូបថត​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី

សិច​ស៊ី​តាមបែប​ធម្មជាតិ​បែបនេះ ពិតជា​គួរ​ចង់​នេ​ប​និត្យ​មែន​!


ស្រីស្អាត និងធម្មជាតិ

Victor Hugo និយាយថាៈ ប្រសិនបើអាទិទេព បង្កើតស្រ្តីមុននោះ លោក​នឹង​ពុំ​បង្កើត​ផ្កាទេ ។

ហាត់ប្រាណ ៣០ នាទី​ មាន​ប្រ​យោជន៍​​ច្រើន​ជាង​​ហាត់ ៦០ នាទី

ការសិក្សា​ ថ្មី​មួយ ដែល​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី Scandinavian Jounal of Public Health របស់​អ្នកវិទ្យាសាស្ត្រ មកពី​សាកលវិទ្យាល័យ Compenhahen (​ដា​ណឺ​ម៉ាក់​) ដែល​តាមឃ្លាំមើល​បុរសៗ លើស​ទម្ងន់ ប៉ុន្តែ មាន​សុខ​ភាពល្អ ក្នុង​រយៈពេល ១៣ សប្តាហ៍ ។ ក្នុងនោះ គេ​ចែក​បុរស​ទាំងនេះ​ជា ២ ក្រុម ។ ១​ក្រុម​គេ​ឲ្យ​ហាត់ប្រាណ ៣០ នាទី​/​ថ្ងៃ ដោយ​ការរត់ ឬ ធាក់​កង់ ។ រីឯ​១​ក្រុម​ទៀត ឲ្យ​ហាត់​ដូចគ្នា​ដែរ តែមាន​រយៈពេល ១ ម៉ោង  (៦០ នាទី​)/​ថ្ងៃ ។​
អ្នក​គប្បី​ហាត់​សមល្មម នោះ​វា​មាន​ប្រយោជន៍​ល្អ​ដល់​សុខភាព​
​លទ្ធផល​បង្ហាញថា អ្នក​ហាត់ប្រាណ​រយៈពេល ៣០ នាទី បន្ថយ​ទម្ងន់​បាន ៧,៩ ផោន​ដ៍ (​ជាង ៣,៥ គីឡូក្រាម​) ក្នុង​រង្វង់ ៣ ខែ ក្នុងពេលដែល​អ្នកចំណាយ​រយៈពេល ១ ម៉ោង (៦០ នាទី​) ប​ន្ថា​យ​បានត្រឹមតែ ៦ ផោន​ដ៍ (២, ៧ គីឡូក្រាម​) ប៉ុណ្ណោះ ។​

​ប្រធាន​ក្រុម​ស្រាវជ្រាវ បណ្ឌិត Astrid Jespersen បកស្រាយ​ថា ក្រុម​ដែល​ប្រើពេល​ហាត់​តិចជាង មាន​អារម្មណ៍​ចង់​ហាត់​បន្ថែម ហើយ​ភ្លឺ​ថ្លា​ជាង ។ ពួកគេ​មាន​ចំណូលចិត្ត​ដើរ​លង​បន្ថែម ឬ បណ្តើរ​ឆ្កែ ជាដើម ។​

​ចំណែក​ក្រុម​ដែល​ប្រើពេល​ហាត់ ១ ម៉ោង វិញ គេ​មាន​អារម្មណ៍​អស់កម្លាំង មិន​ភ្លឺ​ថ្លា ហើយ​ពុំ​ចង់​ធ្វើ​អ្វី​បន្ថែមទៀត ។

​ ហេតុនេះ ក្រុម​អ្នកស្រាវជ្រាវ​សង្កត់ធ្ងន់ថា ការហាត់​ប្រាណ​សមល្មម គឺ​វា​មាន​សារប្រយោជន៍​ច្រើនជាង​អ្នក​ដែល​ហាត់​ច្រើន​ហួសហេតុ និង​មាន​អារម្មណ៍​ចង់​សម្រក​ទម្ងន់​លឿន ៕

ដាក់តាំង​រូបភាព​អាន​សៀវភៅ​អាក្រាត​នៅក្នុង​ហាង​លក់​សៀវភៅ បង្កជម្លោះ​ក្តៅគគុក​នៅលើ​បណ្តាញ​

ហាង​លក់​សៀវភៅ ​មួយ នៅ​ទីក្រុង Nanjing ថ្មីៗ​នេះ បានធ្វើ​ពិ​ព័រ​ណ៌​រូបភាព “​អាន​សៀវភៅ​អាក្រាតកាយ (Nude Reading)” ស្តែងចេញ​យ៉ាង​ពិសេស នូវ​រូបថត​ស្ត្រី​វ័យក្មេង​អាក្រាតកាយ​ននលគក​សក់វែង ២ រូប ក្នុង​សកម្មភាព​អង្គុយ​, ឈរ ឬ ដេក អាន​សៀវភៅ​អាក្រាតកាយ ដោយ​គ្រប​បិទបាំង​កេរ្តិ៍​ភេទ ជាមួយ​សៀវភៅ នៅក្នុង​ហាង​នេះ​យ៉ាង​រំភើយ ។​
​រូបភាព​ទាំងនេះ បានចាប់ផ្តើម​បង្កជម្លោះ​ពាក្យសំដី​យ៉ាង​ក្តៅគគុក ក្នុងចំណោម​អ្នកអាន​សៀវភៅ​ទាំងឡាយ ។ គ្រូ​ម្នាក់​ដែល​នាំ​កូន​របស់គាត់ ទៅ​ទិញ​សៀវភៅ​នៅ​ហាង​នោះ បាន​និយាយថាៈ “​វា​ពិតជា​រឿង​មិន​ត្រឹមត្រូវ​ទេ ដែល​ដាក់​រូបថត​បោះ​ពុ​ម្ភ​យ៉ាង​ធំ​ទាំងនេះ នៅ​ខាងក្រៅ​កន្លែង​​រក​មើល​​​សៀវភៅ​ជំនួយការ​បង្រៀន​ទាំងនេះ​” ។​

ពួក​បុរស​អ្នកមាន​ចំណាយលុយ​ជាង​១​ម៉ឺន​ដុល្លារ ដើម្បី​ភ្លក់​រសជាតិ​ “រោងចក្រ​ទឹកដោះគោ” ​ស្រី​ម៉ូ​ឌែ​ល

ស្ថានីយ៍ ​វិទ្យុ​ជាតិចិន កាលពីពេល​ថ្មីៗ​នេះ បាន​រាយការណ៍​នៅលើ​គេហទំព័រ​របស់ខ្លួន​ថា នៅឯ​កន្លែង​អាហារ​ពេលយប់​ឯកជន​១ បន្ទាប់ពី​កម្មវិធី​ពិព័រណ៍​រថយន្ត​, ស្រី​ម៉ូ​ឌែ​ល​ម្នាក់​ឈ្មោះ ម៉ូ លូ​លូ បានសម្រេច​ចិត្ត​ធ្វើ​រឿង​គួរ​ឲ្យ​ហួសចិត្ត​បំផុត​១ គឺ “​បំបៅ​ដោះ​” ឲ្យ​ពួក​បុរស​អ្នកមាន​មួយចំនួន ដែល​បានផ្តល់​លុយ​ដល់​នាង​ចំនួន ១០០,០០០ យ៉​ន់ (​ប្រមាណ ១​ម៉ឺន​៦​ពាន់​ដុល្លារ​អាមេរិក​) ។ យោងតាម​របាយការណ៍ បាន​ឲ្យ​ដឹង​ទៀតថា បុរស​អ្នកជំនួញ​ម្នាក់ បាន​ហៅ Mo “​ម៉ាក់​” គ្រប់​ពេលដែល​គាត់ “​បឺត​ជិបៗ​” ។ ហេតុការណ៍​នេះ ត្រូវបាន​មនុស្ស​ម្នាក់ទៀត ដែល​វត្ត​មាននៅ​កន្លែង​អាហារ​ពេលយប់​នោះ ថត​ទុក និង​បង្ហោះ​រូបភាព​ទាំងនោះ នៅលើ​អន​ឡាញ ។​
“​តើ​រឿងនេះ មិនបាន​រាប់បញ្ចូល​ជាការ​ធ្វើ​ពេ​ស្សា​កម្ម នៅ​ទីសាធារណៈ​ឬ​? តើ​នាយកដ្ឋាន​ប៉ូលិស

កំដៅ​ភ្នែក​នឹង Hotgirl ចិន​ម្តង​មើល​!

នៅក្នុង ​ប៉ុន្មាន​ថ្ងៃ​នៃ​ពិធីបុណ្យ​ប្រពៃណី​ចិន​១ ដែល​នឹង​ខិតជិត​មកដល់ ពួក​ស្រី​ស្អាត​ចិន​១​ក្រុម បាន​ស្ម័គ្រចិត្ត​បង្ហាញ​ភាព​សិច​ស៊ី​អស់ទាស់ ដើម្បី​ឲ្យ​មនុស្ស​នៅលើ​ពិភពលោក​ទាំងមូល យកចិត្តទុកដាក់​អំពី​សិច ។​

ស្រី​ស្អាត​បញ្ជូន​រូប​ចូល​...​សុបិន​រាត្រី​នេះ​របស់​អ្នក​!

ខាងក្រោម គឺជា​រូបភាព​ស្រី​ស្អាត​ឧទ្ទេសនាម​សម្រស់​របស់ខ្លួន តាមរយៈ​រូបភាព​ត្រូវបាន​ពូតផ្តុំ មកជា “​សារ​សុ​បិ​ន្ត​” សម្រាប់​រាត្រី​នេះ ។ តើ​ប្រិយមិត្ត “​សុភាពបុរស​” គិតថា យប់​នេះ អ្នក​ជួប​នាង​ណា​ដែរ​ទៅ​!?
​ប៉ុន្តែ ទោះជា​ជួប ឬ ក៏​មិន​ជួប តិច​បំផុត វា​បាន​លួងលោម​អារម្មណ៍​របស់​អ្នក តាមរយៈ​រូបថត ដែល​គេ​បង្ហោះ​ផ្សាយ​ដោយ​ស្ម័គ្រចិត្ត ។​

៨ ចរិត​របស់​ស្ត្រី​ដែល​បុរសៗ​មិន​ចង់យក​ធ្វើជា​ភរិយា​!


ស្ត្រី​អាចធ្វើ​គ្រប់យ៉ាង ដើម្បី​ច្បាម​យក​បុរស ក្នុង​ក្តី​ស្រមៃ​, ប៉ុន្តែ មានរឿង​ខ្លះ អាច​ផ្តល់​លទ្ធផល​បញ្ច្រាស់​មកវិញ ។
ខាងក្រោម​នេះ ជា​ប្រភេទ​ស្ត្រី​ដែល​ពុំ​ត្រូវមាន​លទ្ធភាព​ត្រូវបាន​បុរស​ជ្រើស​យក​ធ្វើជា​ភរិយាៈ

១-​ប្រ​ចៃ​ប្រច័ណ្ឌ​ហួសហេតុ​
​ ប្រសិន​និយាយ​ដល់​គំរូ​ស្ត្រី​ដែល​បុរស​មិន​ចង់​រៀបការ​, ដំបូង​គឺជា​ស្ត្រី​ដែល​ប្រ​ចៃ​ប្រច័ណ្ឌ​ទាំង​ងងឹតងងល់ ។ នាង​តែង​បង្ហាញ​ភាពមិន​ជឿជាក់ និង​សង្ស័យ​គូស្នេហ៍ ។ អាច​ដោយសារ​នាង​ធ្លាប់​រងរបួស​ផ្លូវចិត្ត ក្នុង​អតីតកាល តែ​នោះ​ពុំមែន​ពាក្យ​ការពារ​ហេតុអ្វី​នាង​គួរ​ប្រព្រឹត្ត​ដូ​ច្ន​នេះ ។ គ្មាន​បុរស​ណា អាច​ទ្រាំទ្រ​បានការ​ត្រូវ​ចោទប្រកាន់​រាល់ថ្ងៃ ដោយសារតែ​កំហុស​ពុំមែន​របស់ខ្លួន ។​

២-​ចូលចិត្ត “​ធ្វើ​អ្នកដឹកនាំ​”
​ អាច​ដំបូង បុរស​នឹងមាន​រូប​បារម្ភ​ចំពោះ​មនុស្ស​ស្រី​បែបនេះ ដោយសារ​ម​ហិ​ច្ឆិ​តា និង​យល់​រឿង​

ឆាប់​រៀបការ​ពេក​មាន​គុណសម្បត្តិ និង​គុណវិបត្តិ​អ្វីខ្លះ​?


ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​មួយចំនួន​តូច​សម្រាប់​ជួយ​អោយ​ អ្នក​កាន់តែ​ យល់ច្បាស់​ថា​ការ​ឆាប់​រៀបការ​ពេក​ល្អ​សម្រាប់​មនុស្ស​ម្នាក់ៗ​ឬក៏​អត់​។ ការ​ឆាប់​រៀបការ​ពេក​អាច​មានន័យថា ជា​ការសម្រេចចិត្ត​ដើម្បី​ដោះស្រាយ​អ្វីៗ​អោយ​ឆាប់រហ័ស​នៅក្នុង​ជីវិត​។
​គុណសម្បត្តិ​
- ចិត្ត​គំនិត​ដ៏​ក្មេងខ្ចី​មួយ​គឺ​ងាយ​នឹង​សម្រប​ខ្លួន ព្រមទាំង​អ្វីៗ​ដែល​មាន​បន្ត​។ ដល់​ពេល​ចិត្តគំនិត​នោះ​លូតលាស់​កាន់តែច្រើន​ទៅ វា​នឹង​មាន​និន្នាការ​ក្លាយទៅជា​កាន់តែ​សាំ​ទៅនឹង​ភាព​សមរម្យ​ក្នុង​ ការសម្រេចចិត្ត ដូច្នេះ​នឹង​ធ្វើអោយ​គូស្នេហ៍​ទាំង​ពីរ​នាក់​អាច​សម្របសម្រួល​គ្នា​ទៅតាម​ កាលៈទេសៈ​ជាច្រើន​បាន​។​
- សម្រាប់​មនុស្ស​ស្រី ការ​ឆាប់​រៀបការ​គឺជា​រឿង​មួយ​មាន​សុវត្ថិភាព​ដល់​ការ​មាន​ផ្ទៃពោះ​។ បើ​យោង​ទៅតាម​គ្រូពេទ្យ​ថែទាំ​សុខភាព​បានអោយដឹងថា មនុស្ស​ស្រី​វ័យ ២៥​ឆ្នាំ​គឺ​សាក​សម​បំផុត​សម្រាប់​ការ​មាន​ផ្ទៃពោះ​។ ការ​ក្រ​រៀបការ​ពេក​អាច​នឹង​មាន​ការផ្លាស់ប្តូ​រ​ជីវសាស្ត្រ ព្រមទាំង​ឈានទៅរក​ជំងឺ​កូនក្រៅស្បូន និងរ​លូ​ត​បាន​។​
- ការ​ឆាប់​រៀបការ​ផ្តល់​នូវ​ពេល​វេលា​កាន់តែច្រើន​សម្រាប់​ដៃគូ​ទាំងពី​នេះ​ ប្រកប​មុខរបរ​យ៉ាង​មាន​ផាសុខភាព និង​គម្រោង​យក​កូន​កាន់តែ​ឆាប់​ដែរ​។ ការ​ក្រ​រៀបការ​ច្រើនតែ​បញ្ហា​ច្រើន​អំពី​រឿង​នេះ​ខណៈពេល​ដែល​ប្តី ឬ​ប្រពន្ធ​គួរ​ចំណាយពេល​យ៉ាង​សំខាន់​សម្រាប់​មុខ​របស់​ពួកគេ ឬ​គម្រោង​របស់​គ្រួសារ​។​
- ជាមួយគ្នានេះដែរ ការ​លង់​ស្រឡាញ់ និង​សម្រេចចិត្ត​រៀបការ​លឿន​បែបនេះ​គឺជា​គុណសម្បត្តិ​ដ៏​ធំ​បំផុត​ក្នុង​ការ ​ឆាប់​រៀបការ​ដោយសារ​តែ​អ្នក​ត្រូវ​ជ្រើសរើស​ដៃគូរ​ដោយ​ខ្លួនឯង និង​សម្រេចចិត្តថា​នរណា​ដែល​ត្រូវ​ចំណាយ​ពេលវេលា​រស់នៅ​ជាមួយ​អ្នក​រហូត​។​

​គុណវិបត្តិ​

ប៉ូលិសចរាចរ ៖ ទម្លាយ​រឿង​...​សហាយស្មន់​!

ក្នុងពេល​ល្បាត ប៉ូលិសចរាចរ​ត្រកូល ហ្សា​ង​បាន​សម្លឹង​ឃើញ​រថយន្ត Volvo ១​គ្រឿង ហាក់ដូចជា​មិន​ប្រក្រតី ក៏​ធ្វើ​សញ្ញា​ឲ្យ​ឈប់ ។ ពេលដែល​បុរស​ជា​អ្នកបើកបរ​បើកទ្វារ​ឡាន​ចេញ ហ្សា​ង​ឃើញ​ខ្សែ​ដែល​ក្រវ៉ាត់​ចំហៀង​គឺជា​ខ្សែ​កាបូប​សោះ ។​ហ្សា​ង​បញ្ជា​ឲ្យ​រថយន្ត​ឈប់ ក៏​ឃើញ​អ្នកបើក​យក​ក្រវ៉ាត់​កាបូប​ពាក់​បញ្ឆោត ។​
​ពេលនោះ​នៅលើ​រថយន្ត​មាន​ស្រី​វ័យក្មេង​ ម្នាក់ទៀត ហើយ​នាង​ក៏​ពុំមាន​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ដែរ ។ នាង​សារភាពថា មិន​ធ្លាប់​ពាក់​ខ្សែក្រវ៉ាត់ ពេល​ជិះ​រថយន្ត​ទេ ។

ការភ័ន្តច្រឡំ​៤ ក្នុង​រឿង​ស្នេហា ដែល​ពុំមែន​នរណា​ក៏​ដឹង​ដែរ​នោះទេ​!

គេ​ថា​ស្នេហា​ដំបូង គឺ​ស្រស់ស្អាត​បំផុត ចរិត​ផ្ទ​យ​គ្នា នាំមក​នូវ​សុភមង្គល​ច្រើនជាង​... ទាំងអស់ សុទ្ធសឹង​ជាការ​គិត​ខុស ហើយ​ពុំមែន​យុវជន​ណា​ក៏​ដឹង​នោះដែរ ។​ស្នេហា គឺជា​ប្រធានបទ​ពី​បូរាណ​កាល​មក របស់​មនុស្សលោក របស់​បុគ្គល​ម្នាក់ៗ ។ ខណៈពេលដែល​ភាគច្រើន នៃ​ពួកយើង​សុទ្ធសឹង​នាំគ្នា​គិតថា វា​ត្រឹមត្រូវ​នោះ ពួក​អ្នកវិទ្យាសាស្ត្រ បាន “​ទាត់ចោល​” ទាំងស្រុង ។ តើ​នោះ​ជា​អ្វីខ្លះ​?

ទាហាន​ស្រី​ចិនៈ ហ្វឹកហាត់​បច្ចេកទេស ឬ លេង​បាល់​បញ្ចេញ​សាច់​ភ្លៅ​?

តើ​ពួក​ទាហាន​ ស្រី នៃ​កងទ័ព​រំដោះប្រជាជន​ទាំងនេះ ពិតជា​ហ្វឹកហាត់​​បច្ចេក​ទេស នៅក្នុង​សម្លៀកបំពាក់​ក្តៅ​សិច​ស៊ី និង​ម៉ា​សមុខ​​ឧស្ម័ន​នេះ ប្រាកដ​ឬ​?
​រូបភាព​ទាំងនេះ បានបង្ហាញ​ឲ្យ​ស្ត្រី​ទាហាន​គួរ​ឲ្យ​ទាក់ភ្នែក​១​ក្រុម ដែល​ស្ថិតក្នុង​សម្លៀកបំពាក់​អាវយឺត​រឹប​ពណ៌​បៃតងខ្ចី និង​ខោ​ខើច​ខ្ចី​ពណ៌​ខ្មៅ​បញ្ចេញ​សាច់​គល់ភ្លៅ​ស​ស្ងើច ជាមួយ​ម៉ាស់​មុខ​ហ្គាស លេង​បាល់ទាត់​ជាមួយ​គូប្រកួត​របស់​ពួកគេ ដែលជា​បុរសៗ គួរ​ឲ្យ​ស្រៀវរ​ងារ​មែន ។​

​យោងតាម Shanghaiist.com រូបភាព​ទាំងនេះ ត្រូវបាន​ចុះផ្សាយ​ផ្តើមដំបូង គឺ​នៅលើ​គេហទំព័រ​យោធា​ចិន​មួយ ។​

គន្លឹះ​សិក្សា​អក្សរ​រុស្ស៊ី ជំនាន់​សហភាពសូវៀត​ អម​ដោយ​រូប​ភាព​រួម​ភេទ ៣៦ ក្បាច់!

ដើម្បី​ប្រឆាំងនឹង​គ្រោះ​អនក្ខរកម្ម (​ការមិន​ចេះអក្សរ​) សម្រាប់​យុវជន ក្នុង​ដែនដី​រុស្ស៊ី​ដ៏​លូ​លាយ ជំនាន់​សហភាពសូវៀត​នោះ សិល្បករ​ប្រជាជន​សូ​រៀ​ត Sergey Merkurov បាន​ច្នៃប្រឌិត​សៀវភៅ​អំពី​ព្យញ្ជនៈ មាន ៣៦ អក្សរ Kirin ក្នុង​ភាស​រុស្ស៊ី ដោយ​សំណូមពរ​ធ្វើយ៉ាងណា ត្រូវមាន​គំនូរ ៣៦ ក្បាច់ ដែល​ទាក់ទាញ “​ងាយ​យល់ ងាយ​ចាំ​” ។​រឿង​ដែល​ចម្លែក​ស្ទើរ​ពុំ​អាច​ជឿ​បាន​នោះ គឺ​សៀវភៅ​ដែល​បាន​បោះ​ពុ​ម្ភ​ផ្សាយ​នា​ឆ្នាំ​១៩៣១ ដោយ​ប្រើ​រូបភាព សម្រាប់​សង្គម​១ ស្ទើរ​គ្មាន Sex របស់​សូ​វៀត អាច​ត្រូវបាន​បោះ​ពុ​ម្ភ​ផ្សាយ ។ តាមរយៈ​នោះ វា​អាច​ឆ្លុះបញ្ចាំង​នូវ​អតីតកាល “​ធូរ​លុង​” ១ នៃ​យុគ្គ​ស្តា​លីន និង​មនោគមវិជ្ជា Stalinist ។​

Monday, October 21, 2013

ប្ដីប្រពន្ធជាងម៉ាស៊ីន មានរថក្រោះ ផ្ទាល់​ខ្លួន ៨០គ្រឿង



គ្រួសារ​មួយ​ដែលបាន​រៀប​គម្រោង​ ទិញ​រថក្រោះ​រហូត​ដល់​ ៨០​គ្រឿង យក​មក​ដាក់​ក្នុង​ឃ្លាំង​​
ឯកជន​របស់​ខ្លួន វា​ហាក់​ដូច​ជា​មាន​បំណង​នឹង​បំបែក​រដ្ឋ​ ប៉ុន្ដែ ជាង​ម៉ាស៊ីន​ជន​ជាតិ​អង់គ្លេស​ រួម​
នឹង​ប្រពន្ធ​របស់​ខ្លួន បាន​ប្រមូល​ទិញ​រថក្រោះ គឺ​ដើម្បី​ទុក​ជា​អនុស្សាវរិយ។លោក Andrew Baker ដែលជាជាងម៉ាស៊ីនម្នាក់ រួមនិងប្រពន្ធ បានប្រមូលទិញរថក្រោះក្នុង
រយៈពេល ២០ ឆ្នាំ មកដល់ពេលនេះ ពួកគេគឺជាម្ចាស់នៃរក្រោះចំនួន ៨០គ្រឿង។ រថក្រោះ
ទាំងនេះ ត្រូវបានដាក់នៅក្នុងឃ្លាំងរបស់គ្រួសារ នៅតំបន់ Dunchurch, Warwickshire ប្រទេស
អង់គ្លេស។លោក Andrew Baker និងភរិយា អ្នកស្រី Sally មិនត្រឹមតែ លោក Andrew Baker និងភរិយា
អ្នកស្រី Sally ប៉ុណ្ណោះទេ សូម្បីតែកូនៗ គឺ Lawrence អាយុ ១៦ឆ្នាំ និង Christian អាយុ ១៥ឆ្នាំ ក៏មានអារម្មណ៍រំភើបជាមួយនឹងការធ្វើជាម្ចាស់នៃរថក្រោះ Streaker ប្រភេទកម្របំផុតផងដែរ។

អីក៏ដល់ម្លឹង! លេបទូរស័ព្ទចូលពោះ ព្រោះតែខ្លាច មិត្តប្រុសអានសារ (SMS) បាន

ដោយគ្រាន់តែមិនចង់ឲ្យមិត្តប្រុស អានសារ (SMS) នៅក្នុងទូរស័ព្ទ យុវតីម្នាក់ឈ្មោះ Adriana
Andrade អាយុ ១៩ឆ្នាំ រស់នៅ São Paulo ប្រទេសប្រេស៊ីល បានលេបទូរស័ព្ទនោះ ចូលក្នុង
ពោះ តែម្តង។
បន្ទាប់ពីរឿងហេតុនេះកើតឡើង នាងត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យ ដោយ
ពេទ្យតម្រូវឲ្យមានការវះកាត់។ ពិតជាសំណាងណាស់ បច្ចុប្បន្ន សុខភាពរបស់នាង Adriana
បានល្អគ្រាន់បើមកវិញហើយ។ ប៉ុន្តែនាងចាំបាច់ត្រូវនៅបន្តសំរាកនៅក្នុងមន្ទីរពេទ្យ ពីរបីថ្ងៃទៀត
ដើម្បីឲ្យក្រុមគ្រូពេទ្យ ត្រួតពិនិត្យ ឲ្យបានល្អិតល្អន់បន្ថែមទៀត។ ​
បើតាមសំដីរៀបរាប់ពីមិត្តប្រុស របស់នាងគឺលោក Renato Rodrigues Reto ពេលដែលគាត់សុំ
នាងមើលសារនៅក្នុងទូរស័ព្ទ នាង Adriana ក៏បានរត់ចេញក្រៅផ្ទះ។ ហើយនៅពេលដែលគាត់
រត់មកជិត ដើម្បីកញ្ឆក់យកទូរស័ព្ទ ស្រាប់តែនាងសំរេចចិត្ត លេបទូរស័ព្ទនោះ ចូលក្នុងពោះតែ
ម្តង។មកដល់ពេលនេះ នៅមិនទាន់មានអ្នកណាដឹងថា នៅក្នុងទូរស័ព្ទរបស់ Adriana មានផ្ទុកនូវរូបភាព
ឬខ្លឹមសារ អ្វីខ្លះនោះទេ បានជាធ្វើឲ្យនាង ហ៊ានដល់ថ្នាក់លេបទូរស័ព្ទចូលក្នុងពោះ ដើម្បីរក្សាអាថ៌
កំបាំងនេះនោះ៕

ត្រូវរង់ចាំ ៨ឆ្នាំ ដើម្បីយកគ្រាប់ពេជ្រ ពីមាន់ឈ្មោលមួយក្បាល

 រូបថត X-Raise បង្ហាញថា ក្រវិលពេជ្រ ស្ថិតនៅក្នុងកោះរបស់ Sarah

បសុពេទ្យបានឱ្យដឹងថា មាន់ឈ្មោលមួយក្បាលឈ្មោះ Sarah អាចរស់នៅបានរហូតដល់ ៨ឆ្នាំ
ទៀត ដូច្នេះ ម្ចាស់របស់វា គឺអ្នកស្រី Lennon ក៏ត្រូវចំណាយពេល ៨ឆ្នាំទៀតដែរ ដើម្បីអាច យក ក្រវិលពេជ្រដែលជាប់នៅក្នុងរាងកាយរបស់មាន់នោះមកវិញ។

ដោយសារចូលចិត្តចិញ្ចឹមមាន់ធ្វើការសត្វសំណព្វក្នុងផ្ទះ អ្នកស្រី Claire Lennon អាយុ ៣៨ឆ្នាំ
នៅអង់គ្លេស មិនអាចនឹកស្មានដល់ថា ពេលនេះខ្លួនត្រូវចំណាយពេលច្រើនឆ្នាំនៅជាមួយមាន់
មួយក្បាលរបស់ខ្លួន រហូតដល់វាចាស់ជរា និងស្លាប់។

កំពូលគោសាច់ដុំកង់ៗ ដែលគួរឱ្យមនុស្ស ច្រណែន


បើទោះជា​មិនបាន​ចូលរួម​ក្នុងការ​ហាត់ប្រាណ​នៅ​មជ្ឈមណ្ឌល​កាយ​វប្បកម្ម​ សម្រាប់​សត្វ ប៉ុន្ដែ គោ​ខៀវ​របស់​ប្រទេស បែ​ល​ហ្សិ​ក (Belgian Blue cow) នៅតែមាន​សាច់ដុំកង់ៗ ដូចជា​កីឡាករ​កាយ​វប្បកម្ម ឬ​ខ្លាំង​ជាងនេះទៀត​ផង។គោ​ខៀវ គឺជា​ពូជ​គោ​ដែលមាន​ប្រភព​មកពី​ប្រទេស បែ​ល​ហ្សិ​ក។ នេះ​គឺជា​ប្រភេទ​គោ​បង្កាត់​ពូជ ដែលមាន​សាច់ដុំ​រីកចម្រើន​ខ្លាំង ពិសេស​គឺ​សាច់ដុំ​នៅត្រង់​គូទ។ គោ​ឈ្មូល អាចមាន​ទម្ងន់​ចាប់ពី ៨០០ ដល់ ១,១០០គីឡូក្រាម ចំណែក​គោ​ញី​វិញ ទម្ងន់​ចាប់ពី ៦០០ ដល់ ៧០០គីឡូក្រាម។ ធៀប​ទៅនឹង​ពូជ​គោផ្សេងៗ គោ​ខៀវ​របស់ បែ​ល​ហ្សិ​ក មាន​សាច់ដុំ​រីកចម្រើន​ខ្លាំង​ជាង​ដល់​ទៅ ៤០% ។ ក្រៅពីនេះ វា​ក៏​ឆាប់​ធំ និង​ផលិត​ទឹកដោះ​ដែល​សម្បូរ​ដោយ​ប្រូតេអ៊ីន។បើទោះជា​មាន​រូបរាង និង​សាច់ដុំ​ដែល​គួរឱ្យ​បុរស​ទាំង​ច្រណែន ប៉ុន្ដែ​ប្រសិន​វា​រីកចម្រើន​ខ្លាំងពេក វា​នឹងមាន​ជម្ងឺ​ផ្នែក​សាច់ដុំ​មិន​ខាន។ គេ​បានដឹងថា មូលហេតុ​ដែល​គោ​ប្រភេទ​នេះ ត្រូវបាន​គេ​ហៅថា គោ​ខៀវ (Belgian Blue cattle) គឺ​ដោយសារតែ​រោម​របស់​វា មាន​ពណ៌​ខៀវ​ប្រផេះ។ ប៉ុន្ដែ ជាក់ស្ដែង រោម​របស់​ពួកវា​ក៏មាន​ច្រើន​ពណ៌ តាំងពី​ពណ៌​ស ដល់​ពណ៌​ខ្មៅ។

រឿង​រ៉ាវនិកាយ​សាសនា​មួយ នៅ​ឥណ្ឌា



នៅ​បណ្តា​ ប្រទេស​ជាច្រើន លើ​ពិភពលោក ប្រសិនបើ​អ្នកណាម្នាក់ "​ថ្លើមធំ​" ហ៊ាន​ដើរ​អាក្រាតខ្លួន នៅតាម​ដងផ្លូវ​នោះ នឹងត្រូវ​បាន​គេ​ចាត់ទុកថា អ្នកមាន "​បញ្ហា​ផ្លូវចិត្ត​" ឬ​បញ្ហា​ស​សៃ​ប្រសាទ ឬ​អាច​ត្រូវ​ចាប់​ដាក់គុក ពីបទ "​អាសគ្រាម​" នៅ​ទីសាធារណៈទៀតផង។ ប៉ុន្តែ មនុស្សមួយក្រុម ​នៅក្នុង​ប្រទេស​ឥណ្ឌា​វា​មិន​ដូច្នេះ​ទេ​។ ប្រទេសមួយ​នេះ ជា​ប្រទេស​ទទួលយក និង​អនុញ្ញាត​ឲ្យ​ពួកគេ​អាក្រាតកាយ និង​គ្មាន​ការដាក់ទណ្ឌកម្ម​ណាមួយ​ឡើយ ដោយ​ចាត់ទុកថា នេះ​ជា​និកាយ​សាសនា (​សាសនា​អាចែល​) របស់​ប្រទេស ដែល​សម្បូ​ណ៍​ដោយ​ប្រពៃណី ច្រើនបែប​រាប់មិនអស់​។ ក្នុង​ជីវិត​រស់នៅ​របស់​ពួកគេ មាន​វប្ប​ធ​ម៍ ជំនឿ​ហេតុផល​ផ្ទុយ​ការពិត​ក៏មាន មាន​អ្នកប្រាជ្ញ​ក៏​ច្រើន មាន​អ្នក​ល្ងង់​មហា​ល្ងង់​មិន​ព្រម​កែប្រែ​ក៏មាន​។
​អ្នកបួស​ក្នុង​សាសនា​អាចែល​នេះ  មាន​មុន​ស​សនា​ព្រះ​ពុ​ទ្ឋ​ទៅទៀត ហើយ​មក​ទល់ នឹងពេលនេះ គឺ​ជិត ៣០០០ ឆ្នាំ​ទៅហើយ ដោយ​ពួកគេ​​ជឿថា ការ​អាក្រាតកាយ ការចង​ប្រដាប់ភេទ នឹង​ដុំថ្ម​ឲ្យ​ងាប់​ប្រដាប់ភេទ ការយក​ខ្លួន​ទៅ​ហាល​ថ្ងៃ ។​ល​។ ដោយ​ពួកគេ​យល់ថា ធ្វើបែបនេះ ដើម្បី​ឲ្យ​អស់​កិលេស​។​

ព្រះរាជពិធីរំឭក​ព្រះវិញ្ញាណក្ខន្ធ​​ព្រះបរមរតនកោដ្ឋ​​​​​នឹងប្រារព្ធ​​​​​​​​​​​នៅ​​​​​ថ្ងៃទី១៥ ​ ខែតុលា ឆ្នាំ២០១៣


រាជ​​រដ្ឋាភិបាល កម្ពុជា បាន​ប្រកាស​ ឲ្យ​គ្រប់ស្ថាប័ន ក្រសួងមន្ទីរ​ ទូទាំង​ប្រទេស​ ចូលរួមប្រារព្ធ​​ ព្រះរាជពិធី​រំលឹក ​ព្រះវិញ្ញាណក្ខន្ធ​ ព្រះបរម​រតនកោដ្ឋ​ ឲ្យ​បាន​ឧត្តុងឧត្តម ​ដែល ​នឹង​​ប្រព្រឹត្ត​​ទៅ​ នៅថ្ងៃ​ទី ​១៥ ខែតុលាខាង​មុខនេះ។
នៅ​ក្នុងសារាចរ ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​ព្រឹក​មិញ​ រាជរដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃទី ១៥ ខែតុលា ​ជា​ពិធីបុណ្យ​ឈប់​សម្រាក​របស់ជាតិ ​ដើម្បី​អាច​ឲ្យ​ប្រជារាស្ត្រ​ទូទាំង​ប្រទេស​ ចូលរួម​​នៅក្នុង​ព្រះរាជពិធី​រំឭក​​ព្រះ​វិញ្ញាណក្ខន្ធ​​របស់​ព្រះ​មហា​ វីរក្សត្រ។​

ព្រះសង្ឃ​និង​ពលរដ្ឋ​សុំ​ឲ្យ​មាន​​ពិធី​​រំឭក​ខួប​សម្ដេច ជួន ណាត រាល់​ឆ្នាំ

ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៣ គឺ​ជា​ខួប​ទី ៤៤ ដែល​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត បាន​ចូល​ទិវង្គត។ បើ​ទោះ​ជា​សម្ដេច ជួន ណាត គឺ​ជា​អ្នក​ប្រាជ្ញ​ខ្មែរ​ដែល​បាន​បន្សល់​ទុក​នូវ​ស្នាព្រះហស្ត​សំខាន់ៗ ជា​ច្រើន​សម្រាប់​ប្រទេស​កម្ពុជា តែ​ប្រជាជន​នៃ​ប្រទេស​នេះ​ភាគ​ច្រើន​មិន​បាន​ចាប់​អារម្មណ៍​ដល់​ថ្ងៃ​ខួប​ របស់​ព្រះអង្គ​ឡើយ។ ប្រការ​នេះ​ហើយ បាន​ជំរុញ​អោយ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​មួយ​ចំនួន សំណូមពរ​អោយ​មាន​ការ​រម្លឹក​ខួប​របស់​ព្រះអង្គ​ជា​រៀង​រាល់​ឆ្នាំ។
សម្ដេច​ព្រះ​សង្ឃរាជ​ថ្នាក់​ទី​១ នៃ​គណៈ​មហានិកាយ ជោតញ្ញាណោ ជួន ណាត បាន​សោយ​ទិវង្គត​នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​១៩៦៩។ សម្តេច ជួន ណាត បាន​បន្សល់​ទុក​ស្នាព្រះហស្ត​មហិមា​ជា​ច្រើន​សម្រាប់​ប្រទេស​កម្ពុជា ពិសេស​គឺ​ស្នាព្រះហស្ត​អក្សរ​សាស្ត្រ​ខ្មែរ។ ព្រះអង្គ​ជា​អ្នក​និពន្ធ​វចនានុក្រម​ខ្មែរ​ដំបូង​បង្អស់​ក្នុង​ ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា។ ក្រៅ​តែ​ជា​អ្នក​ប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ ព្រះអង្គ​ក៏​បាន​និពន្ធ​ចម្រៀង​ជាតិ​ជា​ច្រើន​សម្រាប់​បម្រើ​ដល់​សង្គម​ កម្ពុជា ពិសេស​គឺ​បទ​នគររាជ​ដែល​ជា​ចម្រៀង​គោរព​ទង់ជាតិ​សម្រាប់​កម្ពុជា​ បច្ចុប្បន្ន។

បទ​យកការណ៍​៖ ខួប​​គម្រប់​​១​ឆ្នាំ​​នៃ​​ការ​យាង​​ចូល​​ទិវង្គត​របស់​​សម្តេច សីហនុ


ព្រះបាទ នរោត្តម សីហនុ ប្រសូត្រ​នៅ​ថ្ងៃ​អង្គារ ទី​៣១ ខែតុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ​។ ព្រះអង្គ ចូល​ទិវង្គត​នៅ​ថ្ងៃ​ចន្ទ ទី ១៥ ខែតុលា ឆ្នាំ ២០១២ វេលា​ម៉ោង ១ និង ២០ នាទី​យប់ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ក្នុង​ព្រះ​ជន្មាយុ ៩០​ព្រះវស្សា ដោយ​ព្រះរោគ​គា​ពាធ​។​

ជីវប្រវត្តិ​សង្ខេប​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ


សម្តេច​ព្រះនរោត្តម សីហនុ គឺ​ជា​ឥស្សរជន​​​​លេចធ្លោ​បំផុត ក្នុង​ឆាកនយោបាយ​កម្ពុជា ក្នុងរយៈកាល​ប្រមាណ​ជា ៧ទសវត្សរ៍​​កន្លងទៅ។ ឡើងគ្រងរាជបល្ល័ង្ក​ ជា​ព្រះមហាក្សត្រ​ខ្មែរ រហូតដល់​ទៅ ២លើក ហើយ​បាន​ដាក់រាជ្យ​ ២លើក សម្តេច​ព្រះនរោត្តម សីហនុ ​គឺ​ជា​តួអង្គ និង​ជា​សាក្សី​ដ៏​​ចម្បង​បំផុត ​នៃ​ប្រវត្តិសាស្រ្តខ្មែរ​សម័យ​ទំនើប រាប់ចាប់តាំង​ពី​កម្ពុជា​ស្ថិត​ក្រោម​អាណានិគម​បារាំង សម័យ​រុងរឿង​ក្រោយ​ឯករាជ្យ ទំព័រ​ខ្មៅ​ងងឹត​នៃ​របបខ្មែរ​ក្រហម រហូតដល់​យុគសម័យ​សន្តិភាព ​ការផ្សះផ្សារ​ជាតិ និង​ការ​បង្កើត​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ នៅ​ក្នុង​ទសវត្សរ៍​ទី​៩០។

Monday, May 6, 2013

បុរសអារ៉ាប់រួមបីនាក់ ត្រូវបាននិរទេសចេញពីប្រទេស ព្រោះតែសង្ហាខ្លាំងពេក ធ្វើអោយនារីៗលង់ស្នេហ៍

យោងតាមប្រភពព័ត៌មានរបស់ជប៉ុន បានឲ្យដឹងថា សារព័ត៌មាន Emirates របស់អារ៉ាប់ បានរាយការណ៍ ឲ្យដឹងថា កាលពីពេលថ្មីៗ នេះ ប្រទេស អារ៉ាបី សាអូឌីត បានធ្វើការ និរទេស បុរស ៣នាក់ ដែលមកពីប្រទេស អារ៉ាប់រួម (UAE) ចេញពីប្រទេសរបស់ខ្លួន ពីបទល្មើស យ៉ាងចម្លែកបំផុត ព្រោះតែពួកគេ សង្ហាពេក (too handsome) ។
នៅក្នុងព្រឹត្តិការណ៍ វប្បធម៌ មួយ ក្នុងរាជធានី Riyadh ប្រទេស អារ៉ាបី សាអូឌីត ដែលបុរសទាំងបីនាក់នោះ ក៏បានចូលរួមផងដែរ និង ជាអ្នកតំណាង អោយប្រទេស អារ៉ាប់រួម (UAE)។ យ៉ាងណាមិញ ប៉ូលីសសាសនា Saudi Mutaween បានសម្រុកចូលទៅក្នុង ហ្វូង មនុស្ស ដែលកំពុងចូលរួម រួចចាប់បុរសទាំងបីនាក់នោះ ចេញពីទីនោះ តែម្តង ក្រោយពីឃើញថា នារីៗនៅទីនោះ មានភាពឆ្កួតវង្វេង នឹងភាពសង្ហា ព្រមទាំងមិនអាចទប់អារម្មណ៍របស់ខ្លួនបាន ទើបប៉ូលីសសន្មត់ថា បុរសទាំងបីនាក់នោះ អាចនឹងធ្វើអោយនារីៗ ធ្លាក់ក្នុង អន្លង់ស្នេហ៍ របស់ពួកគេបាន បើមិនចាត់វិធានការទេនោះ។
គួរបញ្ជាក់ផងដែរថា សូម្បីតែ តារាហូលីវូត ដ៏ល្បីឈ្មោះរបស់អាមេរិក លោក Brad Pitt ក៏ត្រូវបានហាមឃាត់ទាំងស្រុង មិនអោយគាត់ ចូលមកក្នុងប្រទេសនេះ ផងដែរ។

Tuesday, January 1, 2013

ការព្យាករណ៍​របស់​គ្រូ​ហុងស៊ុយ​ល្បីៗ​ចំពោះ​ឆ្នាំ​២០១៣


ឆ្នាំម្សាញ់​បញ្ច​ស័ក​២០១៣ ត្រូវបាន​គ្រូ​ហុងស៊ុយ​ចាត់ទុកជា​ឆ្នាំ​និមិត្តរូប​ឲ្យ​ភាព​សុទិដ្ឋិនិយម ការកែទម្រង់​ក្នុងនោះ​វិស័យ​កសិកម្ម សារព័ត៌មាន និង​ដីធ្លី​មានការ​រីកចម្រើន រីឯ​វិស័យ​ហិរញ្ញវត្ថុ និង​រថយន្ត​ពើបប្រទះ​ឧបសគ្គ​ច្រើន ។​ដោយ​ផ្អែក​តាម​ធាតុ​៥​ក្នុង​អវកាស​រួមមាន ដែក ដី ទឹក ភ្លើង ឈើ ពួក​អ្នកឯកទេស​ហុងស៊ុយ បាន​គណនា​ពី​កត្តា​ងាយស្រួល និង​ឧបសគ្គ បរា​នុម​ត្តិ សម្រាប់​ដំណាក់កាល​នីមួយៗ ហើយ​ធ្វើការ​ព្យាករណ៍ ។ ក្បួន​ហុងស៊ុយ​មាន​ភាព​ថ្កុំថ្កើង​នៅ​ភាគ​បូ​ពា​ណ៌ ហើយ​អ្នក​អាច​ជឿ ឬ​មិន​ជឿ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​វា​ជា​ប្រពៃណី​ត្រូវបាន​ធ្វើឡើង​រៀងរាល់​ដើមឆ្នាំ​ ថ្មី​របស់​សហគមន៍​ជនជាតិ​អាស៊ី ។​

CASINO





MOBILE MAGAZINE