About Me

THIS SITE IS UNDER CONSTRUCTION

Sunday, October 27, 2013

ការភ័ន្តច្រឡំ​៤ ក្នុង​រឿង​ស្នេហា ដែល​ពុំមែន​នរណា​ក៏​ដឹង​ដែរ​នោះទេ​!

គេ​ថា​ស្នេហា​ដំបូង គឺ​ស្រស់ស្អាត​បំផុត ចរិត​ផ្ទ​យ​គ្នា នាំមក​នូវ​សុភមង្គល​ច្រើនជាង​... ទាំងអស់ សុទ្ធសឹង​ជាការ​គិត​ខុស ហើយ​ពុំមែន​យុវជន​ណា​ក៏​ដឹង​នោះដែរ ។​ស្នេហា គឺជា​ប្រធានបទ​ពី​បូរាណ​កាល​មក របស់​មនុស្សលោក របស់​បុគ្គល​ម្នាក់ៗ ។ ខណៈពេលដែល​ភាគច្រើន នៃ​ពួកយើង​សុទ្ធសឹង​នាំគ្នា​គិតថា វា​ត្រឹមត្រូវ​នោះ ពួក​អ្នកវិទ្យាសាស្ត្រ បាន “​ទាត់ចោល​” ទាំងស្រុង ។ តើ​នោះ​ជា​អ្វីខ្លះ​?

១-​ចំណង​ស្នេហ៍​ដំបូង គឺ​ល្អ​ស្អាត​បំផុត​
​ មនុស្ស​ភាគច្រើន តែងមាន​ទស្សនៈ​ថា ស្នេហា​ប្រៀប​នឹង​ដំណើរ​ទេសចរណ៍​១ គ្រា​ដែល​យើង​បាន​សម្លឹង​ឃើញ​ជា​លើក​ទី​១ នូវ​ទិដ្ឋភាព​ដ៏​ស្រស់ត្រកាល របស់​រមណីយ៍ដ្ឋាន​ណាមួយ​នោះ ។ វា​នឹងធ្វើ​ឲ្យ​យើង​ញាប់​ញ័រ រំភើបចិត្ត បើ​ប្រៀប​នឹង​ការដែល​យើង​ទៅ​ទស្សនា​ជា​លើក​ទី​២ ទី​៣ ឬ លើក​ក្រោយៗ​ទៀត ។ ហេតុ​នេះឯង យើង​នាំគ្នា​ធ្វើ​ទំនាញ​ថាៈ ស្នេហ៍​ទី​១ គឺ​ល្អ​បំផុត​! ។ ព្រោះថា វា​ពុំ​អាចមាន​អារម្មណ៍​ដូច​អ្វីៗ ដែល​យើង​បានទទួល​នាគ្រា​ដំបូង​ឡើយ ។​ប៉ុន្តែ បណ្ឌិត Jennifer Beer នៃ​សាកលវិទ្យាល័យ California បានធ្វើ​ការសិក្សា ហើយ​សន្និដ្ឋានថាៈ ភាគច្រើន​នៃ​ទំនាក់ទំនង​គ្រា​ដំបូង គឺ​អាក្រក់​ច្រើនជាង​ល្អ ។ តាម​នោះ គឺៈ ការ​ស្វះ​ស្វែងរក​ចំណងទាក់ទង​ត្រឹមត្រូវ​១ នាគ្រា​ដំបូង ច្រើន​រង​ឥទ្ធិពល​ដោយ​ចំណុះ​ទៅលើ “​មនុស្ស​គំរូ​” ក្នុង​សាច់ញាតិ​ភរិយាៈ ឪពុកម្តាយ​, បងប្អូន ឬ ក៏​ភាពស្រស់​សង្ហារ​សំបក​ក្រៅ អម​ជាមួយ​សុ​បិ​ន្ត​ដ៏​វែង​អន្លាយ​... ពិបាក​ក្លាយជា​ការពិត ។ ប្រការនេះ ដោយ​អ​ចេតនា វា​បាន​បន្លាយ​នូវ​សុភមង្គល​របស់​អ្នក ក្នុង​ស្នេហា​ដំបូង​រួចស្រេច​ហើយ ។​

​សង្គម​វិទូ​សញ្ជាតិ​អង់គ្លេស Malcolm Brynin លើកឡើងថាៈ ចំណង​ស្នេហ៍​ចុងក្រោយ គឺ​ល្អ​ត្រកាល​បំផុត ។ ហេតុផល គឺ​ពេលនោះ អ្នក​ទាំង​២ បាន​យល់ដឹង​លក្ខណៈវិនិច្ឆ័យ​របស់ “​ទាំងសងខាង​” ជាក់ស្តែង នាំ​ឲ្យ​មានការ​អធ្យាស្រ័យ​គ្នា​ប្រសើរឡើង ហើយ​វា​ប្រាកដជា​នាំ​អ្នក​ឆ្លងកាត់​នូវ​សុភមង្គល​ចីរភាព​១ ។ តួលេខ​ស្ថិតិ​ជាក់ស្តែង​បានបង្ហាញ​ថា ចំនួន​អ្នក​ដែល​ធ្វើ​ឲ្យ​ចំណង​ស្នេហ៍​គ្រា​ដំបូង ក្លាយជា​អាពាហ៍ពិពាហ៍​១ គឺ​ទាប​ណាស់​! ហើយ​ការរួមរស់​យូរអង្វែង​បាន​ក្នុងករណីនេះ ក៏​ពិបាក​រក​ដែរ ។​

២- នារី​ស្មោះ “​ស្នេហ៍​” ជាង​បុរស​
​ការសិក្សា​១​នៅ​ឆ្នាំ​ ២០១១ របស់​សាកលវិទ្យាល័យ Pennsylvania បាន​រកឃើញថា យុវ​និស្សិត​ប្រុសៗ ពេល​ចូល​សិក្សា​នៅ​ឆ្នាំ​ទី​១ ច្រើន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ ច្រើនជាង​យុវ​និស្សិត​ស្រី មាន​វ័យ​ស្របាល​គ្នា ។ ការវិភាគ​ដោយឡែក​១​ផ្សេងទៀត ពិភាក្សា​ពី​សង្គម ក៏បាន​រកឃើញថាៈ ប្រុសៗ​ទាំងនោះ ភាគច្រើន “​សកម្ម​ខ្លាំង​” ក្នុងការ​យកចិត្ត​នារីៗ បំណង​ទទួល​បន​ពាក្យ​ថា “​អូន​ស្រឡាញ់​បង​!” ។​

​អ្នកជំនាញការ Daniel S.Felix នៃ​សាកលវិទ្យាល័យ Nebraska Lincoln នៅ​ទីក្រុង Lincoln រដ្ឋ Nebraska រួមជាមួយ​សហការី បាន​វិភាគ​ឯកសារ​ទាក់ទង​ជាមួយ​សុខភាព​បុរស និង​ការ​លែងលះ ។​លទ្ធផល គឺ​បុស​ដែល​រស់នៅ​ឯកោ មាន​អាយុ​ខ្លី​ជាង បុរស​ដែល​បាន​រៀបការ ព្រមទាំង​មាន​និន្នាការ​នៃ​សុខភាព​ធ្លាក់ចុះ ។ ក្រៅពីនោះ បរិមាណ​នៃ​បុរស​ដែលមាន​ភរិយា ហើយ​លែងលះ ច្រើនតែ​ប្រឈម​នឹង​ការធ្វើអត្តឃាត ប្រើប្រាស់ និង​ញៀន​ថ្នាំញៀន​, កើតរោគ​ផ្លូវចិត្ត​ខ្ពស់ជាង​នារីៗ​ច្រើនដង ។​

៣-​ចរិត​ផ្ទុយគ្នា នាំ​ឲ្យ​មាន​សុភមង្គល​ជាង​
​មហាវិទ្យាល័យ​ ចិត្តសាស្ត្រ នៃ​សាកលវិទ្យាល័យ Columbai បាន​ចាត់ចែង​ឲ្យ​មានការ​ឃ្លាំមើល​ទង្វើ​ររ​បស់​មនុស្ស​ជាច្រើន ក្នុង​ពិធីជប់លៀង Coktail មួយ នា​ឆ្នាំ​២០០៧ ។ ក្រោយមក អ្នកវិទ្យាសាស្ត្រ បាន​ផ្តុំ​វិភាគ​ទិន្នន័យ ទទួលបាន​លទ្ធផល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ។​មនុស្ស​ស្ទើរតែ​ទាំងអស់ ដែល​ស្ម័គ្រចិត្ត​ចូលរួម ក្នុងការ​សិក្សា​នេះ សុទ្ធតែ​ចង់​ជួប​សារជាថ្មី នូវ​អ្នក​ដែលមាន​ភេទ​ផ្ទុយ ហើយ​ចរិត​ចម្លែក​ផ្ទុយ​ពី​ខ្លួន ។ តាម​ពួកគេ​ឲ្យ​ដឹង​នោះ ចរិត​កាន់តែ​ផ្ទុយគ្នា កាន់តែ​ទាក់ទាញ កាន់តែ “​ស្រូប​” គ្នា ដូច​ដុំ​ដែក​ឆក់ ។ ចរិត​ដែល​ខុសគ្នា ដូច​មេឃ​និង​ដី វា​នឹង​សាង​នូវ​គ្រឹះ​រឹងមាំ ព្រោះ​វា “​បង្គ្រប់​” ឲ្យ​គ្នា​ទៅវិញទៅមក ។​

​ ប៉ុន្តែ អ្នកវិទ្យាសាស្ត្រ បាន​វិភាគ​ឃើញថា ទាំងនោះ ជាស​ម្តី​ពុំ​ពិត​ជាក់ស្តែង​ទេ​! ។ ការសិក្សា​ជួយ​បន្តទៀត និង​ក្នុង​ទ្រង់ទ្រាយ​ពិភពលោក បានរៀបចំ​ធ្វើ​នៅ​ឆ្នាំ​២០០៩ ។ ពួក​អ្នកចូលរួម​ត្រូវបាន​គេ​សាកសួរ អំពី​បុគ្គលិកលក្ខណៈ​របស់​គូស្នេហ៍ ដែល​គេ​ចង់បាន ហើយ​មនុស្ស​ដល់​ទៅ ៨៥,៧% បាន​ពណ៌​នាពី​បុគ្គ​លក្ខណៈ​របស់ “​ខ្លួន​គាត់​” ទៅវិញ ។ លទ្ធផល​នោះ ចង្អុល​ឲ្យ​ឃើញថា មនុស្ស​ស្ទើរតែ​ទាំងអស់ តែង​ចង់​ស្វែងរក​អ្នកមាន​ចរិត “​ដូចគ្នា​” ពុំមែន​អ្នក​ដែល “​បញ្ច្រាស់​” ទិស នឹង​ខ្លួន​ទេ ។​

​ អ្នកវិទ្យាសាស្ត្រ​បាន​សន្និដ្ឋានថា ទង្វើរ​ស្រូប​ទាញ​ពីស​ភាព​នៃ​ចរិត “​មិន​ស្របគ្នា​” កើតឡើង​បែប​សភាវៈ ព្រោះ​មនុស្ស​តែង​ចង់បាន​អ្វីដែល​ប្លែក អ្វីដែល​ទាញ​ចំណាប់អារម្មណ៍​គេ (​ព្រោះ​វា​ផ្ទុយគ្នា​) ។ ក៏ប៉ុន្តែ ដើម្បី​ទទួលបាន​នូវ​ស្នេហា​១​ដែលមាន​សុភមង្គល​យូរអង្វែង​នោះ ចាំបាច់​ត្រូវមាន​ការយោគយល់ អា​ធ្យា​ស្រ័យ និង​ភាព “​ដូចគ្នា​” ភាគច្រើន នៃ​ចរិយា​មាយា​ទ ។​

៤- អត្ត​ច​រិ​ករប​ស់មនុស្ស គឺ​និយម “​សៅ​គ្រី​”
​ នា​បំណាច់​ខែមិថុនា ឆ្នាំ​២០១១ ទស្សនា​វ​ដ្តី New York Times បានប្រកាស​ពី​អត្ថបទ​ស៊ើបអង្កេត​សង្គម​មួយ ក្នុងនោះ បានចង្អុលបង្ហាញ​ពី​កំណើន “​ប្រ​ថុ​ញ៉ុ​ច​” នៃ​ភាព​ពុំ “​ស្មោះស្ម័គ្រ​” របស់​មនុស្ស​ភាគច្រើន ។អត្ថបទ​នេះ បានផ្តល់​នូវ​សក្ខីកម្ម​គួរ​ឲ្យ “​ដាច់​ផ្ញា​រ​” អំពី​រឿង​សា​ហាយ​ស្មន់ ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ “​មនុស្ស​ក្រៅ​” របស់​គូ​ស្វាមីភរិយា ។ នៅ​ចុងបញ្ចប់​នៃ​អត្ថបទ​នេះ អ្នកនិពន្ធ​បាន​ចោទ​សំណួរ​១​ឡើង​ថាៈ តើ​វា​ដល់​វេលា​ដែលថា ការ “​ស្ថាបនា​” ជីវភាព​ស្នេហា​សុភមង្គល​១​ជាមួយគ្នា​នោះ ចាំបាច់​ត្រូវ​ចាប់បង្ខំ​ឲ្យ​ដេក​លើ​គ្រែ​ជាមួយគ្នា​រាល់​យប់​ដែរ ឬទេ​?

​ ប៉ុន្តែ បើតាម​ការវិភាគ​រប​ស់​ក្រុម​អ្នក​មនុស្សសាស្ត្រ គឺ​ការស្មោះត្រង់ ដើរតួនាទី​ស្នូល​ក្នុង​ជីវិត​របស់​មនុស្ស (​អាពាហ៍ពិពាហ៍ និង​សុភមង្គល​) ។ ការ​ស្មោះស្ម័គ្រ​នេះឯង ជា​កូនសោរ​នាំមក​នូវ​កំណើន​របស់​មនុស្ស ការពារ​ទារក ធានា​ដល់​ការអភិវឌ្ឍន៍ លោត​ផ្លោះ​របស់​មនុស្សលោក ។​

​ការ​ភព​ ប្រសព្វ​ប្តី​១​ប្រពន្ធ​១ ក៏មាន​ទាក់ទង​ដល់​កំណើន​នៃ​ទំហំ​របស់​ខួរក្បាល​មនុស្ស​ដែរ ។ ភស្តុតាង​គឺ ៩៥% នៃ​ពពួក​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ ហ​ហើយ​សុទ្ធសឹង “​រួម​សង្វាស់​ប៉ាត​ណា ប៉ាត​ណី​” នោះ ពុំមាន​ខួរក្បាល​រីកចំរើន​ទេ ៕

No comments:

CASINO





MOBILE MAGAZINE