ពេលនោះនៅលើរថយន្តមានស្រីវ័យក្មេង
ម្នាក់ទៀត ហើយនាងក៏ពុំមានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពដែរ ។
នាងសារភាពថា មិនធ្លាប់ពាក់ខ្សែក្រវ៉ាត់ ពេលជិះរថយន្តទេ ។
ប៉ូលិសត្រកូលហ្សាង រំលឹកពីច្បាប់
និងធ្វើការណែនាំ រួចសុំពិនិត្យលិខិតស្នាម ។
ពេលនោះបុរសជាអ្នកបើកដឹងថា
ខ្លួនពុំបានយកមកតាមក៏ទូរស័ព្ទទៅឲ្យអ្នកផ្ទះយកមកឲ្យ ។
ទន្ទឹមនោះក៏ងាកមកប្រាប់ស្ត្រីនៅលើរថយន្តប្រញាប់ចេញទៅ
ហើយខ្លួននឹងទូរស័ព្ទរក ។១៥នាទីក្រោយ ស្ត្រីម្នាក់ផ្សេងបានរត់សំដៅមករកបុរសនោះ
ក្រោយពីហុចក្រដាសស្នាម ក៏សួរថា ហេតុអ្វីបងថា
មកផ្ទះយឺតព្រោះជាប់ប្រជុំ? ។
មិនយូរប៉ុន្មានក៏មានគេយកក្រដាសស្នាមឲ្យ តែនោះគឺប្រពន្ធរបស់គាត់
ក្រោយពីឮសូរប៉ូសិសហ្សាងប្រកាសថា
អ្នកបើកបរមិនពាក់ខ្សែក្រវ៉ាត់ ត្រូវពិន័យ ១០០យាន់
ហើយអ្នកជិះជាមួយក៏ត្រូវពិន័យ៥យាន់ ពីកំហុសដូចគ្នានេះ
ស្ត្រីជាភរិយាសួរភ្លាមថា អ្នកណាហ្នឹង? ប្រុស ឬក៏ស្រី?
បុរសនោះនិយាយថា ប្រុសជាអ្នកធ្វើការជាមួយហើយ រវល់ក៏ទៅមុនហើយ ។
ក្រោយមកបុរសជើងល្អ
បានសុំប៉ូលិសកុំឲ្យផ្សាយខ្សែវីដេអូ ដែលកាមេរ៉ាតាមផ្លូវថតទុក
តែភ្នាក់ងារប៉ូលិសធ្វើជាស្តាប់មិនឮ ។
ប៉ូលិសបានចាក់ផ្សាយរូបភាពនេះ
ដើម្បីអប់រំដាស់តឿន ឲ្យពលរដ្ឋចាប់អារម្មណ៍ពីរឿងសុវត្ថិភាពចរាចរ ។
ហេតុនេះប្រិយមិត្តប្រហែលដឹងថា "បុរសសាបខ្យល់រូបនេះ
ត្រូវយក...ព្យុះជីវិតបែបណាហើយ" ។
រឿងអាស្រូវ១នេះ
គ្រាន់តែបង្ហោះលើបណ្តាញសង្គមចិន Sina Weibo ភ្លាម
វាបានទាក់ទាញអ្នកទស្សនាដល់ទៅ ២,៨លាននាក់
អមដោយការបញ្ចេញយោបល់ល្មមនឹងបុរសយើងក្លាយជាមនុស្ស "ឡប់"បាន ៕
No comments:
Post a Comment