About Me

THIS SITE IS UNDER CONSTRUCTION

Sunday, October 27, 2013

៨ ចរិត​របស់​ស្ត្រី​ដែល​បុរសៗ​មិន​ចង់យក​ធ្វើជា​ភរិយា​!


ស្ត្រី​អាចធ្វើ​គ្រប់យ៉ាង ដើម្បី​ច្បាម​យក​បុរស ក្នុង​ក្តី​ស្រមៃ​, ប៉ុន្តែ មានរឿង​ខ្លះ អាច​ផ្តល់​លទ្ធផល​បញ្ច្រាស់​មកវិញ ។
ខាងក្រោម​នេះ ជា​ប្រភេទ​ស្ត្រី​ដែល​ពុំ​ត្រូវមាន​លទ្ធភាព​ត្រូវបាន​បុរស​ជ្រើស​យក​ធ្វើជា​ភរិយាៈ

១-​ប្រ​ចៃ​ប្រច័ណ្ឌ​ហួសហេតុ​
​ ប្រសិន​និយាយ​ដល់​គំរូ​ស្ត្រី​ដែល​បុរស​មិន​ចង់​រៀបការ​, ដំបូង​គឺជា​ស្ត្រី​ដែល​ប្រ​ចៃ​ប្រច័ណ្ឌ​ទាំង​ងងឹតងងល់ ។ នាង​តែង​បង្ហាញ​ភាពមិន​ជឿជាក់ និង​សង្ស័យ​គូស្នេហ៍ ។ អាច​ដោយសារ​នាង​ធ្លាប់​រងរបួស​ផ្លូវចិត្ត ក្នុង​អតីតកាល តែ​នោះ​ពុំមែន​ពាក្យ​ការពារ​ហេតុអ្វី​នាង​គួរ​ប្រព្រឹត្ត​ដូ​ច្ន​នេះ ។ គ្មាន​បុរស​ណា អាច​ទ្រាំទ្រ​បានការ​ត្រូវ​ចោទប្រកាន់​រាល់ថ្ងៃ ដោយសារតែ​កំហុស​ពុំមែន​របស់ខ្លួន ។​

២-​ចូលចិត្ត “​ធ្វើ​អ្នកដឹកនាំ​”
​ អាច​ដំបូង បុរស​នឹងមាន​រូប​បារម្ភ​ចំពោះ​មនុស្ស​ស្រី​បែបនេះ ដោយសារ​ម​ហិ​ច្ឆិ​តា និង​យល់​រឿង​
ដែល​ខ្លួន​ចង់ តែ​មិនយូរប៉ុន្មាន បន្ទាប់ពីនោះ គេ​នឹង​យល់​ដឹងថា គ្រប់យ៉ាង​មិន​ដូច​ខ្លួន​ស្មាន ។ អ្នកនឹង​ធ្វើ​ឲ្យ​បុរស​មាន​អារម្មណ៍​ថា ខ្លួន​ជា​សិស្ស​តូច​ម្នាក់ ជានិច្ចកាល​ការ​ត្រូវការ បាន​ចង្អុល​ប្រាប់​ធ្វើ​រឿង​អ្វី ប្រសិន​អ្នកជា​គំរូ​ស្ត្រី​ដូចនេះ ចូរ​រក​វិធី​ជំនះ​គុណវិបត្តិ​នោះ ។​

៣-​ប្រឡែង​លេង​ជាមួយ​មនោសញ្ចេតនា​
​ ប្រឡែង​លេង​ជាមួយ​មនោសញ្ចេតនា នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​អ្នក “​អាយុ​ខ្លី​” ។ ក្នុងដំណាក់កាល​ស្វែងយល់​គ្នា​, អ្នក​អាច​សម្តែង​ចេញ​ភាព​ស្មើ​ង​ឆ្មៃ​បន្តិច ដើម្បី​ឲ្យ​បុរស​ចំណាយ​កម្លាំង​ប្រដេញ​តាម ។ តែ​ប្រាកដ​ណាស់​ថា បុរស​នឹង​ចង់​នៅក្បែរ​មនុស្ស​ស្រី​ម្នាក់ ដែល​ចេះ​របៀប​ប្រព្រឹត្ត និង​មិន​ខុស​ប្រក្រតី​ដូច្នេះ​, កុំ​ជំ​អន់​លេង​មនោសញ្ចេតនា​រប​ស់បុរ​ស ។ ចូរ​ប្រព្រឹត្ត​ដោយមាន​ការទទួលខុសត្រូវ និង​យល់ច្បាស់​អារម្មណ៍​របស់​បុរស ។​

៤- បុរស​ជា​ពិភពលោក​ទាំងមូល​
​ដំបូង​, បុរស​នឹង​សុភមង្គល​បំផុត ព្រោះ​មាន​គូស្នេហ៍​ជានិច្ចកាល យកចិត្តទុកដាក់ និង​ថែ​ទាំង​ខ្លួន ។ ប៉ុន្តែ ក្រោយ​១​រយៈពេល គេ​នឹងមាន​អារម្មណ៍​ថប់ដង្ហើម ហើយ​ការយកចិត្តទុកដាក់​នោះ ហួស​កម្រិត​ចាំបាច់ ។ បុរស​ចូល​ចិត្តនឹង​ខ្លួន​ចង់​អ្វី មាន​ផែនការ​ដោយឡែក ដោយ​មិនចាំបាច់​ត្រូវមាន​វត្តមាន​របស់គេ​, មាន​គោក​ដៅ​ប្រយុទ្ធ​សម្រាប់​ខ្លួនឯង ។ ទោះបី​អ្នក​ស្រឡាញ់​គេ​ដល់​កម្រិត​ណាក៏ដោយ ក៏​កុំ​បំភ្លេច​ខ្លួនឯង ឬ ឧ​ត្ត​ម​គតិ​រស់នៅ​របស់ខ្លួន ។​

៥-​បុរស​ត្រូវ​ដូច​ឪពុក​
​មនុស្ស ​ស្រី​របៀបនេះ ច្រើនតែ​ទាក់ទង​ជាមួយ​បុរស​មាន​អាយុ​ច្រើនជាង​ខ្លួន និង​មានបុណ្យ​សក្តិ​អំណាច ។ ព្រោះ​ក្នុង​ជម្រៅ​ចិត្ត​នាង​កំពុង​ស្វែងរក​គំរូ​បុរស​ដូច​ឪពុក​របស់ខ្លួន គឺ​ពុំមែន​បុរស​ម្នាក់ ដែល​នាង​នឹង​រៀបការ​ធ្វើជា​ស្វាមី ក្នុង​អនាគត​នោះទេ ។ បុរស​របស់​នាង នឹង​គិតថា គេ​មាន​ភាព​ទាក់ទាញ និង​ចាស់ទុំ ដោយសារ​ធ្លាប់​ឆ្លងកាត់​បទពិសោធន៍​, តែ​គេ​នឹង​ឆាប់​មើលឃើញថា មាន​បញ្ហា​មួយចំនួន ត្រូវ​ជំនះ​មុនពេល​ឈានទៅ​ឆ្ងាយ​ជាង ក្នុង​ទំនាក់ទំនង ។​

៦-​ចង់​ផ្លាស់ប្តូរ​បុរស​
​ នេះ​ជា​កំហុសឆ្គង​១ ដែល​ស្ត្រី​ច្រើន​ជួបប្រទះ នោះ​គឺជា​និច្ចកាល ប្រឹងប្រែង​ផ្លាស់ប្តូរ​គូស្នេហ៍ តាម​វិធី​ដែល​ខ្លួន​ប្រាថ្នា​ចង់បាន ។ បុរស​អាច​ផ្លាស់ប្តូរ ដើម្បី​សម្រេចចិត្ត​អ្នក​បន្តិច ឬ គេ​មិន​ចង់​បាត់បង់​អ្នក ។ ប៉ុន្តែ​បុរស​សឹងតែ​ទាំងអស់ សុទ្ធតែ​មិន​ចូលចិត្ត​មនុស្ស​ស្រី​របៀបនេះ ។ គេ​នឹង​មិនអាច​រក្សា​ទំនាក់ទំនង​ជាមួយ​អ្នក​យូរ​ឡើយ ។​

៧-​ចូលចិត្ត​និយាយដើម​អ្នកដទៃ​
​ ពុំមាន​អ្វី​ភ្ញាក់ផ្អើល​ទេ ពេល​បុរស​មិន​ចូលចិត្ត​មនុស្ស​ស្រី​ប្រភេទ “​ដាក់​គូថ​និយាយដើម​” ស្ត្រី​ចូលចិត្ត​និយាយ​រឿង​អ្នកដទៃ ពេញ​១​ថ្ងៃៗ ដោយ​មិនចេះ​ធុញ ។ បុរស​នឹង​ប្រយ័ត្នប្រយែង ពេល​នៅក្បែរ​មនុស្ស​ស្រី​បែបនេះ ព្រើ​មិនដឹងថា ពេលណា គេ​ក៏​នឹង​ក្លាយជា​ប្រធានបទ​នៃ​ការ​តិះដៀល ។ អាច​ពេល​ដំបូង បុរស​នឹងមាន​អារម្មណ៍​ថា មនុស្ស​ស្រី​បែបនេះ គួរ​ឲ្យ​ចាប់ចិត្ត​ណាស់ តែ​ពេល​យល់ច្បាស់​ជាង គេ​នឹង “​រត់​ផាស​ក្រ​ញ៉ាំ​”​។

៨-​មិន​ចង់​ចាញ់​អន់​ជាង​នរណា​
​បុរស​ សឹងតែ​ទាំងអស់ នឹងមិន​ចង់យក​មនុស្ស​ស្រី​ប្រភេទ​នេះ ធ្វើជា​ភរិយា -​មនុស្ស​ស្រី​ដែលជា​និច្ចកាល ចង់​ឲ្យ​ខ្លួន​ស្រស់ស្អាត​, ឈ្លាសវៃ​, អស្ចារ្យ និង​មានដូចជា​មិត្តភក្តិ​ជុំវិញ ។ អាកប្បកិរិយា​ការប្រព្រឹត្ត និង​ជំនឿ​ដ៏​ខ្លាំងក្លា​នោះ របស់​នាង នឹង​បង្កើតជា​អំ​រែក​ដ៏​ធ្ងន់ នៅលើ​ស្មា​របស់​បុរស​, គេ​នឹង​ឆាប់​មាន​អារម្មណ៍​នឿយហត់ និង​ធុញទ្រាន់ ព្រោះ​នាង​មិន​គោរព​ខ្លួន និង​អ្វីដែល​ខ្លួន​កំពុងមាន ដើម្បី​រត់តាម​តម្លៃ ៕​

No comments:

CASINO





MOBILE MAGAZINE