ព្រះបាទ នរោត្តម សីហនុ
ប្រសូត្រនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ។
ព្រះអង្គ ចូលទិវង្គតនៅថ្ងៃចន្ទ ទី ១៥ ខែតុលា ឆ្នាំ ២០១២ វេលាម៉ោង ១
និង ២០ នាទីយប់ នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្មាយុ
៩០ព្រះវស្សា ដោយព្រះរោគគាពាធ។
បើទោះបីជា ពេលវេលាកន្លងផុតទៅ ១ឆ្នាំហើយក្តី តែប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស នៅតែចងចាំ និងមិនអាចបំភ្លេចបានឡើយ នូវថ្ងៃសោកសង្រែង ចំពោះការបាត់បង់នូវស្តេចដ៏ឆ្នើមអង្គនេះ។ ប្រជាពលរដ្ឋ ប្រមាណ៥០នាក់ ដែលភាគច្រើនមានវ័យចំណាស់ ខ្លះរស់នៅរាជធានីភ្នំពេញ និងខ្លះទៀតមកពីបណ្តាខេត្តមួយចំនួន ដូចជា ខេត្តស្វាយរៀង ព្រៃវែង និងខេត្តកណ្តាលជាដើម បានធ្វើដំណើរមកកាន់ក្បែរបរិវេណជុំវិញសួនច្បារ ដៃកាន់ផ្កាឈូក ទៀន ធូប និងព្រះឆាយាល័ក្ខណ៍សម្តេច សីហនុ ឈរមើលនៅចម្ងាយប្រមាណ ពីរទៅបីរយម៉ែត្រ។
ដោយមិនអាចបន្តដំណើរទៅក្បែរព្រះបរម
រូបបាន ប្រជាពលរដ្ឋទាំងនោះ បានរៀបចំពិធីសូត្រមន្ត បួងសួង
និងបន់ស្រង់ ពីចម្ងាយ
ដោយរំលឹកពីស្នាព្រះហស្ថរបស់អតីតព្រះមហាក្សត្រ ដូចជា
ការដណ្តើមឯករាជ្យវិញ ការការពារទឹកដី
និងការបង្រួបបង្រួមជាតិខ្មែរជាដើម ៖
ក្រោយយាងចូលចូលទិវង្គត់ ព្រះបរមរូប
ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ ត្រូវបាន សង់ កាលពីថ្ងៃទី២២
ខែកុម្ភៈ ឆ្នាំ២០១៣ និងដាក់សម្ពោធនៅថ្ងៃទី១១ ខែតុលា
ក្រោមព្រះរាជធិបតីភាពព្រះករុណាព្រះបាទនរោត្តមសីហមុនី និងសម្តេចម៉ែ។
ស្តូបព្រះបរមរូបរតនកោដិ មានកម្ពស់សរុប ២៧ម៉ែត្រ
គិតពីបាតខាងក្រោមដល់កំពូល និងតួព្រះបរមរូប ធ្វើអំពីស្ពាន់
មានកម្ពស់ ៤,៥ម៉ែត្រ នៅខាងកើតវិមានឯករាជ្យ។
ប្រធានមជ្ឈមណ្ឌលវប្បធម៌ជាតិ
និងសីលធម៌សង្គម លោក ប៉ូ សំណាង ចាត់ទុកព្រះបរមរូបនេះថា
ពិតជាតំណាងពីភាពរុងរឿង និងថ្កុំថ្កើនរបស់ជាតិខ្មែរ។
តែលោកមានការសោកស្តាយបន្តិច ចំពោះការកសាងព្រះបរមរូប និងការតម្កល់
ដោយបែរព្រះភ័ក្ត្រព្រះអង្គ ទៅទិសខាងកើត បែរខ្នងទៅវិមានឯករាជ្យ ៖
ព្រះបាទ នរោត្តម សីហនុ ត្រូវបានស្គាល់ថា
ជាក្សត្រមួយអង្គដែលមានឥទ្ធិពលរបស់កម្ពុជា។ ព្រះអង្គ
ចាប់គ្រងរាជនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ នៅពេលដែលកម្ពុជា
ទទួលបានឯករាជ្យពីប្រទេសបារាំង រហូតដល់ ថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ ។
បន្ទាប់មកព្រះអង្គត្រូវបានសេនាប្រមុខ លន់-ណុល
និងសភាជាតិបានធ្វើរដ្ឋប្រហារ ទម្លាក់ទ្រង់ចេញពីតំណែង
ខណៈពេលដែលព្រះអង្គ យាងទៅបំពេញទស្សនកិច្ចនៅបរទេស ។
ប៉ុន្តែរបបសាធារណរដ្ឋខ្មែររបស់លោក លន់ ណុល
បានធ្លាក់ទៅដៃពួកខ្មែរក្រហមនៅខែមេសា ១៩៧៥ ពេលនោះ
សម្ដេចសីហនុបានក្លាយជាប្រមុខរដ្ឋជានិមិត្តរូបនៃរបបកម្ពុជា
ប្រជាធិបតេយ្យ ដឹកនាំដោយ ប៉ុល-ពត។ នៅថ្ងៃទី៤ មេសា ១៩៧៦
ខ្មែរក្រហមបានបង្ខំសម្តេចសីហនុ ចុះចេញពីតំណែងម្ដងទៀត
និងបង្ខំឲ្យចូលនិវត្តន៍នយោបាយ។ ប៉ុន្តែ ក្រោយកិច្ចចរចាសន្តិភាព
និងការផ្សះផ្សាយោគយល់គ្នា ក្រោមសន្ធិសញ្ញាទីក្រុង ប៉ារីស សម្ដេច សីហនុ
បានត្រឡប់មកកម្ពុជាវិញ ថ្ងៃទី១៤ ខែវិច្ឆិកា ១៩៩១
និងបានឡើងគ្រងរាជ្យជាលើកទី២ នៅថ្ងៃទី២៤ កញ្ញា ១៩៩៣
ប៉ុន្តែទ្រង់បានដាក់រាជ្យវិញនៅ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤
ដោយសារបញ្ហាព្រះរាជសុខភាព។
មុនសោយទីវង្គត
ក្នុងព្រះរាជពិធីចម្រើនព្រះជន្ម ៨៩ព្រះវស្សា នៅថ្ងៃទី៣០ ខែតុលា
ឆ្នាំ២០១១ សម្តេច សីហនុ បានមានព្រះរាជបន្ទូល ដែលត្រូវបានចាត់ទុកថាជា
ព្រះរាជបណ្តាំចុងក្រោយ គឺអំពាវនាវដល់ប្រជាពលរដ្ឋ ជនរួមជាតិទាំងអស់
បន្តសាមគ្គីគ្នា រួបរួមជាតិខ្មែរ ដែលព្រះរាជបំណងទ្រង់ ៖
រំលឹកពីព្រះរាជបណ្តាំនេះ
កាលពីថ្ងៃសុក្រ ទី១១ ខែតុលា ក្នុងព្រះរាជពិធីសម្ពោធវិមាន
ព្រះបរមរូបព្រះបាទនរោត្តម សីហនុ ចំពោះមុខព្រះភ័ក្ត្រព្រះមហាក្សត្រ
និងសម្តេចម៉ែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា
លោកចងចាំជានិច្ច នូវព្រះរាជបណ្តាំរបស់ព្រះករុណា ព្រះបាទនរោត្តម
សីហនុ ដែលបានផ្តាំមុនព្រះអង្គចូលទិវង្គតថា
ឲ្យកូនខ្មែរទាំងអស់រួមគ្នាជាធ្នង់មួយ ដើម្បីប្រទេសជាតិ ៖
ទន្ទឹមនឹងនេះ
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា
ក្រោយពីបញ្ចប់ពិធីបង្សុកូល គោរពវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ ព្រះបាទ
នរោត្តម សីហនុ នៅថ្ងៃទី១៤ ខែតុលានេះថា
ជំហររបស់គណបក្សសង្គ្រោះជាតិ
គឺគោរពតាមព្រះឱសានវាទពិតរបស់អតីតព្រះមហាក្សត្រ បង្រួបបង្រួមជាតិ។
ជាមួយគ្នានេះ លោក អំពាវនាវដល់អ្នកនយោបាយគ្រប់រូប
រួមសាមគ្គីការពារជាតិឲ្យបានពិតប្រាកដ មិនមែនតែសំបកក្រៅនោះទេ ៖
ការលើកឡើងនេះ
ស្របពេលដែលគណបក្សជាប់ឆ្នោតក្នុងសភាទាំងពីរ
គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ
មិនទាន់មានឯកភាពគ្នា ហើយតំណាងរាស្ត្រជាប់ឆ្នោត
របស់គណបក្សសង្គ្រោះជាតិ ចំនួន៥៥រូប
បន្តពហិការចូលរួមប្រជុំសភានៅឡើយ។
ជំនួយការអតីតព្រះមហាក្សត្រ
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ យល់ថា ស្ថានភាពជាក់ស្តែង
គឺគណបក្សប្រជាជនកម្ពុជា ហាក់មានជំហរ
មិនព្រមបង្រួបបង្រួមជាតិឡើយ
ដោយសារគ្រប់ពេលដែលប្រជាពលរដ្ឋតវ៉ា ពាក់ព័ន្ធលទ្ធផលបោះឆ្នោត
គឺគណបក្សនេះ តែងដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធ និងសព្វាវុធ
ដែលបង្ហាញពីអំណាច និងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ៖
កាលពីថ្ងៃទី ១៤ ខែកញ្ញា ព្រះករុណា
ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
បានចេញព្រះរាជសារអញ្ជើញថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សនយោបាយទាំងពីរ
ប្រជុំដោះស្រាយបញ្ហាប្រទេសជាតិ ក្រោយការបោះឆ្នោត
តែជំនួបដែលមានរយៈពេល មិនដល់កន្លះម៉ោងនេះ
គឺមិនបានបង្ហាញឲ្យឃើញពីលទ្ធផលវិជ្ជមានណាមួយនោះទេ
ហើយរហូតមកទល់ពេលនេះ គណបក្សនយោបាយទាំងពីរ
គឺនៅមានការខ្វែងគំនិតគ្នានៅឡើយ៕
No comments:
Post a Comment