About Me

THIS SITE IS UNDER CONSTRUCTION

Sunday, October 27, 2013

១០​រូប​ភាពល្អ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ National Geographic

១០​រូប​ភាពល្អ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ National Geographic 
ទិដ្ឋភាព​, រូបថត​សត្វ និង ខឿនវប្បធម៌​ចម្លែកៗ​... បណ្តា​រូបថត​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី
National Geographic ក្នុង ១២៥ ឆ្នាំ​កន្លងទៅ បានក្លាយ​ជា​រឿង​ទិទាន ។​

១- រូបថត​នៅ​ឆ្នាំ​១៩៥១ អំពី​ទូកក្តោង Mytlower II - ច្បាប់​ចម្លង​របស់​ទូកក្តោង​សតវត្ស​ទី​១៧ -​ឈានចូល​កំពង់ផែ​ញូវយ៉ក​, ក្រោយ ៥៤ ថ្ងៃ ឆ្លងកាត់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ។​

២- “​ដេក​ជាមួយ​ខ្សាច់ នៅ​ចុង​ខាងត្បូង​វាល​ខ្សាច់​សាហា​រ៉ា​” គឺជា​រូបភាព​ថត​ពី​ទិដ្ឋភាព​រស់នៅ​របស់​ជនជាតិ Tuareg នៅ​ម៉ាលី ឆ្នាំ​១៩៩៧ ។​

៣- រូបភាព​ថត​ក្បាល​នាវា​ទី​តា​និក ដែល​ស្ថិតក្នុង​ជម្រៅ​ជិត ៣៨០០ ម៉ែត្រ កាលពី​ឆ្នាំ​១៩៨១ បាន​ក្លាយជា​រូបថត​ប្រវត្តិសាស្ត្រ នៅលើ​ពិភពលោក ។​

៤- “​តា​ហ៊ី​ទី ក្នុង​ឆ្នាំ​១៩៩៧” រូបភាព​នេះ បង្ហាញ​ឲ្យ​ឃើញ​ទិដ្ឋភាព ២ នៃ​ឋានសួគ៌​១ ។ នោះ​គឺ​ភាព​ស្អាត​អស្ចារ្យ របស់​តំបន់​ត្រូពិច ជាមួយនឹង​សំណល់​របស់​អាណានិគម​បារាំង ។​

៥- Borneo ឆ្នាំ​២០១១: សំណុំ​ប្ញ​ស​ដ៏​ធំ​សំបើម​១​របស់​ដើមឈើ​បូរាណ ក្នុងព្រៃ​ជ្រៅ​មួយ ស្រដៀង​នឹង​ស្នាដៃ​និពន្ធ​សិ​ល្បះ​កំពូល​១ ។​

៦- រូបភាព​ថត​នៅ​ឆ្នាំ​១៩៦៤ ពី​អ្នកស្រាវជ្រាវ Jane Goodall និង​សត្វ​ស្វា​ទើបនឹង​កើត ក៏​ល្បីល្បាញ​ពេញ​ពិភពលោក​ដែរ ។​

៧- អាហ្វ្រិក​ខាងត្បូង​ឆ្នាំ​១៩៩៦: រូបភាព​ថត​សត្វ​តោ​ដើរ​ឆ្លង​បាតទន្លេ​គ្មាន​ទឹក ក្នុង​ឧ​ស្យា​ន​ជាតិ Kalahari Gemsbok ។​

៨- Spitzbergen ឆ្នាំ​១៩៩៦: ខ្លាឃ្មុំ​តំបន់​ប៉ូល​ខាងជើង រស់នៅ​ឈូង​សមុទ្រ Holmiabukta ស្ថិតនៅ​ពីក្រោយ​គ្រោងឆ្អឹង​ត្រី​បា​ឡែ​ន ។​

៩- រូបថត​ឆ្នាំ​២០១០ បង្ហាញ​ពី​កុលសម្ព័ន្ធ​ជនជាតិ Inuk នៅ​តំបន់​ចុង​ខាងជើង Greenland បង្វឹក​ហ្វូង​ឆ្កែ អូសទាញ​រទេះ វាយបក​ពពួក​ខ្លាឃ្មុំ​ប៉ូល​ខាងជើង ។​

១០- រូបភាព​ថត​នៅ​ឆ្នាំ​១៩៨៤ នេះ​ជា​របស់​យុវតី Sharbat Gula ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន កនុង​ជំរុំ​ជនភៀសសឹក លើ​ដែនដី​ប៉ា​គី​ស្ថាន ៕​

No comments:

CASINO





MOBILE MAGAZINE