រូបភាពទាំងនេះ
បានចាប់ផ្តើមបង្កជម្លោះពាក្យសំដីយ៉ាងក្តៅគគុក
ក្នុងចំណោមអ្នកអានសៀវភៅទាំងឡាយ ។ គ្រូម្នាក់ដែលនាំកូនរបស់គាត់
ទៅទិញសៀវភៅនៅហាងនោះ បាននិយាយថាៈ “វាពិតជារឿងមិនត្រឹមត្រូវទេ
ដែលដាក់រូបថតបោះពុម្ភយ៉ាងធំទាំងនេះ
នៅខាងក្រៅកន្លែងរកមើលសៀវភៅជំនួយការបង្រៀនទាំងនេះ” ។
ចំណែក Zhu Min អ្នកគ្រប់គ្រងលក់នៃហាងសៀវភៅនេះ បានពន្យល់ថា
ពិព័រណ៍នេះត្រូវបានប្រើដើម្បីបង្ហាញពីគំនិតដែលការអានសៀវភៅ
គឺសេរី និងអាចធ្វើបានទៅបាននៅគ្រប់ទីកន្លែង ។
យោងតាមហាង លក់សៀវភៅ បានឲ្យដឹងថា គំនិតនេះ គឺត្រូវបានជំរុញ និងលើកទឹកចិត្តដោយអង្គការសហរដ្ឋអាមេរិក១ ដែលត្រូវបានហៅថា “Outdoor Co-ed Topless Pulp Fiction Appreciation Society” ។ នៅខែឧសភា ជារៀងរាល់ឆ្នាំ សមាជិកស្ត្រីនៃសមាគម នឹងរៀបចំការ “អានសៀវភៅ” យ៉ាងយកចិត្តទុកដាក់ ក្នុងសកម្មភាព អង្គុយ, ឈរ ឬ ដេកអាក្រាតកាយ នៅក្នុងឧស្យាន ឬ បរិវេណទីក្រុង ដោយពុំគិតពីភ្នែកអ្នកដទៃ ។
បើតាមការចង្អុលបង្ហាញពី Zhu Min ពិព័រណ៍រូបភាព “អានសៀវភៅអាក្រាតកាយ” នេះ គឺប្រមូលបានរូបថតពិសេសៗចំនួន ៤០០ ពីប្រទេស ៦០ ដែលត្រូវបានជ្រើសរើស និង ២៥ នៃរូបទាំងនោះ ត្រូវបានដាក់បង្ហាញនៅក្នុងហាងតែម្តង ។ តាមរយៈការពិព័រណ៍រូបថតនេះដែរ ក៏នឹងត្រូវដាក់បង្ហាញជាលក្ខណៈទេសចរណ៍ នៅក្នុងបណ្តាហាងលក់សៀវភៅផ្សេងៗទៀត ក្នុង Suzhou, Wuxi, Changzhou, Yangzou និងទីក្រុងដទៃទៀត ៕
No comments:
Post a Comment