About Me

THIS SITE IS UNDER CONSTRUCTION

Monday, October 21, 2013

អីក៏ដល់ម្លឹង! លេបទូរស័ព្ទចូលពោះ ព្រោះតែខ្លាច មិត្តប្រុសអានសារ (SMS) បាន

ដោយគ្រាន់តែមិនចង់ឲ្យមិត្តប្រុស អានសារ (SMS) នៅក្នុងទូរស័ព្ទ យុវតីម្នាក់ឈ្មោះ Adriana
Andrade អាយុ ១៩ឆ្នាំ រស់នៅ São Paulo ប្រទេសប្រេស៊ីល បានលេបទូរស័ព្ទនោះ ចូលក្នុង
ពោះ តែម្តង។
បន្ទាប់ពីរឿងហេតុនេះកើតឡើង នាងត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យ ដោយ
ពេទ្យតម្រូវឲ្យមានការវះកាត់។ ពិតជាសំណាងណាស់ បច្ចុប្បន្ន សុខភាពរបស់នាង Adriana
បានល្អគ្រាន់បើមកវិញហើយ។ ប៉ុន្តែនាងចាំបាច់ត្រូវនៅបន្តសំរាកនៅក្នុងមន្ទីរពេទ្យ ពីរបីថ្ងៃទៀត
ដើម្បីឲ្យក្រុមគ្រូពេទ្យ ត្រួតពិនិត្យ ឲ្យបានល្អិតល្អន់បន្ថែមទៀត។ ​
បើតាមសំដីរៀបរាប់ពីមិត្តប្រុស របស់នាងគឺលោក Renato Rodrigues Reto ពេលដែលគាត់សុំ
នាងមើលសារនៅក្នុងទូរស័ព្ទ នាង Adriana ក៏បានរត់ចេញក្រៅផ្ទះ។ ហើយនៅពេលដែលគាត់
រត់មកជិត ដើម្បីកញ្ឆក់យកទូរស័ព្ទ ស្រាប់តែនាងសំរេចចិត្ត លេបទូរស័ព្ទនោះ ចូលក្នុងពោះតែ
ម្តង។មកដល់ពេលនេះ នៅមិនទាន់មានអ្នកណាដឹងថា នៅក្នុងទូរស័ព្ទរបស់ Adriana មានផ្ទុកនូវរូបភាព
ឬខ្លឹមសារ អ្វីខ្លះនោះទេ បានជាធ្វើឲ្យនាង ហ៊ានដល់ថ្នាក់លេបទូរស័ព្ទចូលក្នុងពោះ ដើម្បីរក្សាអាថ៌
កំបាំងនេះនោះ៕

No comments:

CASINO





MOBILE MAGAZINE