ស្ថិតនៅ ពីក្រោយកូនភ្នំមួយ ជាយក្រុង គួនមិញ ខេត្ត វូណាន ប្រទេសចិន មានអាណាចក្រ “មនុស្សតឿ” យ៉ាងពិតប្រាកដមួយ ពុំមែនគ្រាន់តែជារឿងទិទានទេ ។
អាណាចក្រ “មនុស្សតឿ” មានចម្ងាយពី គួនមិញ ៣៥ គីឡូម៉ែត្រ ក្នុងឧស្យានជីវសាស្ត្រចម្រុះ ១ លាក់ខ្លួនក្បែរកូនភ្នំសប្បនិមិត្ត បង្កើតឡើងដោយពាណិជ្ជករចិនម្នាក់ ។
ឆ្នាំ២០០៩ បន្ទាប់ពីសាងសង់ រួចនូវឧស្យានជីវសាស្ត្រចម្រុះនេះ ពាណិជ្ជករចិន Chen Mingjing (បុរសខ្ពស់ជាងគេក្នុងរូប) បានជួលមនុស្សតឿ១ក្រុម មកហ្វឹកហាត់ និងសម្តែងឈុតឆាកសម្បូរបែប ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ។
តាំងពីនោះមក ក្រុមសិល្បះករ សិល្បះការិនី ពិសេស នៅ គួនមិញ នេះ ត្រូវបានគេហៅថា “អាណាចក្រមនុស្សតឿ” (ក្នុងរូបជាឈុតសម្តែង១របស់ពួកគេ) ។
លោក Chen Mingjing ឲ្យដឹងថា គោលបំណងរបស់លោក គឺដើម្បីជួយដល់មនុស្សអភព្វ តាយមរយៈការបណ្តុះបណ្តាលបង្កើតការងារស្ថេរភាពដល់ពួកគេ ។ ក្នុងរូបគឺៈ Han Guihan, Liu Jin Jin (អាយុ ២៣ ឆ្នាំ), Han Zhen Yan និង Yin Zheng Xiong អាយុ ១៩ ឆ្នាំ ។
ប៉ុន្តែ អ្នកខ្លះ បានថ្កោលទោសថា នេះជាទង្វើរ “អសិលធម៌” ដោយឆ្លៀតឱកាសប្រើស្ថានភាពអភព្វរបស់ពួកគេ ដើម្បីប្រវញ្ចយកផលចំណេញ ។ (នាង Zhu Hai ២៤ ឆ្នាំ)
“ ឆ្កែចេះតែព្រួស មនុស្សចេះតែដើរ” លោក Chen ពុំរវីរវល់ឡើយ ព្រោះថា ពុំមេនអ្នកណាៗ ក៏រិះគន់លោកទេ ។ លោកត្រូវបានទទួលការស្ងើចសរសើរផងដែរ ។
សិល្បះករ សិល្បការិនីយើង សំរាកក្រោយពេលបញ្ចប់ការសម្តែង ។
នាង Han Zhen Yan ១៩ ឆ្នាំ ឈរថតរូបពីមុខ “វិមាន” របស់នាង ក្នុងអាណាចក្រនេះ ។
Han Zhen Yan (១៩ ឆ្នាំ) និង Peng Chun Song (១៩ ឆ្នាំដែរ) កំពុងតុបតែងខ្លួន ។
“ជើងកាង” Yang Wen Hua “តារាសម្តែង” ម្នាក់ដែរ ។
Luo Gang កំពុងលើកស៊ុត ក្នុងអាហារ ។
“កំលោះ ក្រមុំ” ទាំងនេះ កំពុងលេងបាល់ទះ ។
ជីវិតប្រចាំថ្ងៃរបស់ពួកគេ ។
ទីសំរាកកាយរបស់ពលរដ្ឋ ក្នុងអាណាចក្រនេះ ។
ភ្ញៀវទេសចរ (ធ្វេង) កំពុងអង្គុយទស្សនាកំប្លែងក្នុងអាណាចក្រនេះ ។
Qaung Young “អ្នកគុណនិយម” ក្នុងពិភពលមនុស្សតឿ
Du Zhuang, Zhang The Min, Li Ying'An និង Shu Chen Jiang កៀកកបណ្តើគ្នាក្នុងឧស្យាន ៕
No comments:
Post a Comment